www.acledasecurities.com.kh

navigate_nextសេវា​កម្មnavigate_nextឈ្មួញ​ជើងសា​មូលបត្រ

ឈ្មួញ​ជើងសា​មូលបត្រ

យើង​ខ្ញុំ​ផ្តល់​នូវ​សេវា​ដ៏​ប្រសើរ​បំផុត​ពាក់​ព័ន្ធ​នឹង ៖

  • ការ​បើក​គណនី​ជួញ​ដូរ​ជូន​អតិថិជន
  • សំណើ​សុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន
  • ទទួល​បញ្ជា​ជួញ​ដូរ (ទិញ-លក់) ភាគហ៊ុន និង​ប័ណ្ណ​បំណុល

ភាពងាយស្រួល​ក្នុង​ការ​បើក​គណនី​ជួញ​ដូរ 

ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ផ្តល់​ជូន​វិនិយោគិន​និង​សាធារណជន​នូវ​ភាព​ងាយ​ស្រួល​ក្នុង​ការ​បើក​គណនី​ជួញ​ដូរ ដើម្បី​អាច​ទិញ​លក់​ភាគហ៊ុន​ដែល​មាន​សេចក្តី​សង្ខេប​ដូច​ខាង​ក្រោម ៖

លេខ​អត្តសញ្ញាណ​វិនិយោគិន និង​គណនី​ជួញ​ដូរ

វិនិយោគិន​មាន​លេខអត្តសញ្ញាណ​វិនិយោគិន​សិន ទើប​អាច​បើក​គណនី​ជួញ​ដូរ​បាន ។ ហេតុ​នេះ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា បាន​ផ្តល់​សេវាកម្ម​ងាយ​ស្រួល​ជូន​ដល់​វិនិយោគិន និង​សាធារណជន​ទូទៅ​ដោយ​ពួក​គាត់​អាច​ស្នើ​សុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន និង​បើក​គណនី​ជួញ​ដូរ​ក្នុង​ពេល​តែ​មួយ​បាន ។

សុពលភាព​លេខ​អត្តសញ្ញាណ​វិនិយោគិន និង​ការ​ស្នើ​សុំ​បន្ត

  • លេខអត្តសញ្ញាណ​វិនិយោគិន ៖
    • ១០ឆ្នាំ ឬ​តិច​ជាង​នេះ​អាស្រ័យ​លើ​សុពលភាព​នៃ​ឯកសារ​ពាក់​ព័ន្ធ
    • ស្នើ​សុំ​បន្ត​រយ:ពេល​១ខែ មុន​អស់​សុពលភាព
  • គណនី​ជួញ​ដូរ ៖ មិន​កំណត់ ស្រប​តាម​បញ្ញត្តិ​ច្បាប់

ព័ត៌មាន និង​លក្ខខណ្ឌ​បើក​គណនី​ជួញ​ដូរ (អតិថិជន​មាន​វត្តមាន​នៅ​កម្ពុជា)

  • ឯកត្តជន
  • ក្រុមហ៊ុន ឬស្ថាប័ន
  • វិនិយោគិន​ជន​ជាតិ​ខ្មែរ តម្រូវ​ឱ្យ​មាន​ឯកសារ​ខាង​ក្រោម ៖
    • គណនី​សន្សំ​ជា​ប្រាក់​រៀល​នៅ​ធនាគារ អេស៊ីលីដា ភីអិលស៊ី
    • រូបថត​ទំហំ ៤ x ៦ ចំនួន ១ សន្លឹក
    • អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ
    • បំពេញ​ទម្រង់​បើក​គណនី​ជួញដូរ
  • វិនិយោគិន​ជន​ជាតិ​បរទេស តម្រូវឱ្យ​មាន ៖
    • គណនី​សន្សំ​ជា​ប្រាក់​រៀល​នៅ​ធនាគារ អេស៊ីលីដា ភីអិលស៊ី
    • រូបថត​ទំហំ ៤ x ៦ ចំនួន ១ សន្លឹក
    • លិខិត​ឆ្លងដែន​ដែល​នៅ​មាន​សុពលភាព​យ៉ាង​តិច​បី​ខែ
    • បំពេញ​ទម្រង់​បើក​គណនី​ជួញ​ដូរ

រាល់​ឯកសារ​ដែល​ផ្ញើ​មក​កាន់​ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ដើម្បី​បើក​គណនី​ជួញដូរ​ពី​ក្រៅ​ប្រទេស ត្រូវ​បកប្រែ​ជា​ផ្លូវការ​ជា​ភាសា​អង់គ្លេស ។

កត្តា​ចំណេញ និង​ភាពងាយស្រួល​ក្នុង​ការប្រើ​សេវា​ពាក់ព័ន្ធ​នឹង​ការបើក​គណនី​ជួញ​ដូរ​ពី​ក្រៅ​ប្រទេស

  • ក្នុង​ករណី​វិនិយោគិន​មិន​ទាន់​មាន​គណនី​សន្សំ​នៅ​ធនាគារ​អេស៊ីលីដា និង​ដើម្បី​ជួយ​សម្រួល​ដល់​វិនិយោគិន ជៀស​វាង​ចំណាយ​ខ្ពស់​លើការ​បញ្ជាក់​ឯកសារ ដូច្នេះ​វិនិយោគិន​អាច​ធ្វើ​ការ​បញ្ជាក់​ឯកសារ​តែ​មួយ​ច្បាប់ ហើយ​ថត​ចម្លង​ដើម្បី​ប្រើប្រាស់​ជា​មួយ​ទម្រង់​គំរូ​បើក​គណនី​សន្សំ​របស់​ធនាគារ​អេស៊ីលីដា ។
  • ការបើក​គណនី​សន្សំ និង​ចុះ​ឈ្មោះ​ប្រើប្រាស់​អ៊ីម៉ែល សម្រាប់​ផ្ទេរ​ប្រាក់​នៅ​ធនាគារ​អេស៊ីលីដា អតិថិជន​/វិនិយោគិន​អាច​ទំនាក់ទំនង​ខាង​ក្រោម ៖
  • សម្រាប់​ការបង់​កម្រៃ​សេវា​អត្តសញ្ញាណ​វិនិយោគិន សូម​បញ្ជា​ផ្ទេរ​ចូល​គណនី នៅ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដូច​ខាង​ក្រោម ៖
    • ឈ្មោះ​គណនី ៖ ACLEDA Securities Plc.
    • លេខ​គណនី ៖ 0001-00-707637-77 (KHR)
    • លេខ​គណនី ៖ 0001-00-707637-67 (USD)

សម្រាប់​ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​ការ​បើក​គណនី​ជួញ​ដូរ និង​ស្នើ​សុំ​អត្តសញ្ញាណ​វិនិយោគិន សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ 023 9999 66 និង​អាសយដ្ឋាន​អ៊ីម៉ែល info@acledasecurities.com.kh

សូម​ចុច​ទីនេះ​សម្រាប់​ទាញ​យក​ទម្រង់​ប្រើប្រាស់​បើក​គណនី​ជួញ​ដូរ និង​សុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន ។

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៩ ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣៥៦ ចំនួនអ្នកទស្សនាពីម្សិល : ៩៨៣