www.acledasecurities.com.kh

navigate_nextនីតិវិធី​ជួញ​ដូរ​មូលបត្រnavigate_nextសេចក្តីណែនាំអំពីការជួញដូរមូលបត្រ

សេចក្តីណែនាំអំពីការជួញដូរមូលបត្រ
គន្លឹះ​មាស​សម្រាប់​ជួញ​​ដូរ​​មូល​បត្រ

តាម​រយៈ​សេវា​នៅ​តែ​មួយ​កន្លែង (one-stop service) អតិថិជន​/​វិនិយោគិន​​អាច​ស្នើ​សុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន និង​បើក​គណនី​ជួញ​ដូរ នៅ​ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា បាន​គ្រប់​ពេល​ម៉ោង​ធ្វើការ ។ បន្ទាប់​ទទួល​បាន​ប័ណ្ណ​ព័ត៌មាន​គណនី​​ជួញ​ដូរ (តាម​រយៈ​អ៊ីម៉ែល​/​សារ​អេឡិចត្រូនិច ឬ​អញ្ជើញ​មក​ទទួល​ប័ណ្ណ) ពី​​ភ្នាក់​​ងារ​ក្រុមហ៊ុន​មូលបត្រ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ។

វិនិយោគិនអាចចាប់ផ្តើមធ្វើការជួញដូរមូលបត្របាន តាមរយៈ​ការដាក់បញ្ជាជួញដូរនៅបញ្ជរ, ដាក់បញ្ជាតាមទូរស័ព្ទ, អ៊ីម៉ែល និង/ឬតាមអ៊ីនធឺណេត

១. គន្លឹះ​នៃ​ការ​ដាក់​សាច់​ប្រាក់​សម្រាប់​ជួញ​ដូរ​មូលបត្រ

  • ការ​បម្រុង​សាច់​ប្រាក់ ៖ វិនិយោគិន​មាន​សាច់​ប្រាក់​យ៉ាង​តិច ១០០% នៅ​ក្នុង​គណនី​ជួញ​ដូរ ដែល​មាន​នៅ​អេស៊ីលីដា​ ស៊ីឃ្យួរឹធី ។
  • ការ​ដាក់​សាច់​ប្រាក់​ចូល​ក្នុង​គណនី​ជួញ​ដូរ ៖
    • អាច​អញ្ជើញ​មក​ដាក់​ប្រាក់​នៅ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ឬ​សាខា​ណា​មួយ​របស់​ធនាគារ​អេស៊ីលីដា
    • ដាក់​ប្រាក់​តាម​អ៊ីម៉ែល​ផ្ទេរ​ប្រាក់ ៖ សម្រាប់​វិនិយោគិន​នៅ​ក្រៅ​ប្រទេស​អាច​​ស្នើ​សុំ​ចុះ​​ឈ្មោះ​ប្រើប្រាស់​អ៊ីម៉ែល​ផ្ទេរ​ប្រាក់​នៅ​ធនាគារ​អេស៊ីលីដា ដើម្បី​ភាព​ងាយ​ស្រួល​ធ្វើ​ការ​ផ្ទេរ​ប្រាក់​ពី​គណនី​សន្សំ​ទៅ​គណនី​ជួញ​ដូរ ។

១.១. ការ​ដាក់​សាច់​ប្រាក់​ចូល​គណនី​ជួញ​ដូរ (ករណី​អតិថិជន​មក​ដល់​ការិយាល័យ​ផ្ទាល់)

ការ​ដាក់​សាច់​ប្រាក់​ចូល​គណនី​ជួញ​ដូរ វិនិយោគិន​អាច​ជ្រើសរើស​បាន​ជម្រើស ២ ដូច​ខាង​ក្រោម ៖

  • ក. ការ​ដាក់​សាច់​ប្រាក់​សុទ្ធ
    វិនិយោគិន​គ្រាន់​តែ​បំពេញ​ពាក្យ​ស្នើ​សុំ​ដាក់​សាច់​ប្រាក់​ចូល​គណនី​ជួញ​ដូរ ។ ឯកសារ និង​ព័ត៌មាន​ផ្ទាល់​ខ្លួន ដែល​ត្រូវ​ប្រើ​រួម​មាន ៖
    • ឈ្មោះ​ក្រុមហ៊ុន​មូលបត្រ​ គឺ ៖ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក
    • លេខ​កូដ​ក្រុមហ៊ុន​មូលបត្រ ​គឺ ៖ 03002
    • ឈ្មោះ​គណនី​ជួញ​ដូរ
    • លេខ​គណនី​ជួញ​ដូរ (លេខ​គណនី​ចំនួន ៦ខ្ទង់)
    • លេខ​អត្តសញ្ញាណ​វិនិយោគិន
    • ចំនួន​សាច់ប្រាក់​មាន​បំណង​ដាក់​ចូល​គណនី​ជួញ​ដូរ
    • ឈ្មោះ​គណនី​ត្រូវ​ដាក់​ចូល​ គឺ ៖ ACLEDA Securities Plc. - Collection Account
    • លេខ​គណនី​ត្រូវ​ដាក់​ចូល ​គឺ ៖ 0001-00-707637-27
    • អត្តសញ្ញាណបណ្ណ​/​លិខិត​ឆ្លងដែន​របស់​វិនិយោគិន
  • ខ. ការ​ផ្ទេរ​តាមរយៈ​គណនី​សន្សំ
    វិនិយោគិន​គ្រាន់​តែ​បំពេញ​ពាក្យ​ស្នើ​សុំ​ផ្ទេរ​ប្រាក់ ។ ឯកសារ និង​ព័ត៌មាន​ផ្ទាល់ខ្លួន ដែល​ត្រូវ​ប្រើ​រួម​មាន ៖
    • ឈ្មោះ​ក្រុមហ៊ុន​មូលបត្រ​ គឺ ៖ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក
    • លេខ​កូដ​ក្រុមហ៊ុន​មូលបត្រ ​គឺ ៖ 03002
    • ឈ្មោះ​គណនី​ជួញ​ដូរ
    • លេខ​គណនី​ជួញ​ដូរ (លេខ​គណនី​ចំនួន ៦ខ្ទង់)
    • លេខ​អត្តសញ្ញាណ​វិនិយោគិន
    • ចំនួន​សាច់​ប្រាក់​មាន​បំណង​ដាក់​ចូល​គណនី​ជួញ​ដូរ
    • ឈ្មោះ​គណនី​ត្រូវ​ដាក់​ចូល គឺ ៖ ACLEDA Securities Plc. - Client Money Account
    • លេខ​គណនី​ត្រូវ​ដាក់​ចូល គឺ ៖ 0001-00-707637-35
    • ឈ្មោះ​គណនី​សន្សំ​ជា​ប្រាក់រៀល​ដែល​ត្រូវ​ផ្ទេរ​ចេញ នៅ ធនាគារ អេស៊ីលីដា
    • លេខ​គណនី​សន្សំ​ជា​ប្រាក់រៀល​ដែល​ត្រូវ​ផ្ទេរ​ចេញ នៅ ធនាគារ អេស៊ីលីដា

១.២. ការ​ដាក់​សាច់​ប្រាក់​ចូល​គណនី​ជួញ​ដូរ​តាម​អ៊ីម៉ែល​ផ្ទេរ​ប្រាក់ (ករណី​អតិថិជន​នៅ​ក្រៅ​ប្រទេស)

វិនិយោគិន​ត្រូវ​មាន​ឬ​បើក​គណនី​បញ្ញើ​សន្សំ​ជា​មួយ​ធនាគារ​អេស៊ីលីដា និង​​ចុះ​​ឈ្មោះ​​ប្រើប្រាស់​​អ៊ីម៉ែល​​​ផ្ទេរ​ប្រាក់​​ដើម្បី​​អាច​​បញ្ជា​​ផ្ទេរ​​សាច់ប្រាក់​​ចេញ​​និង​​ចូល​​គណនី​​សន្សំ​​របស់​​ខ្លួន ដាក់​​ចូល​​គណនី​​ជួញ​ដូរ​ពី​​ក្រៅ​​ប្រទេស ។

សូម​អនុញ្ញាត​ជម្រាប​ជូន​ពី​កម្រៃ​សេវា​នៃ​ការ​ចុះ​ឈ្មោះ​ប្រើប្រាស់​អ៊ីម៉ែល និង​ការ​បញ្ជា​ផ្ទេរ​ប្រាក់​តាម​អ៊ីម៉ែល ដូច​ខាង​​ក្រោម ៖

  • តម្លៃ​​ចុះ​​ឈ្មោះ​​ប្រើប្រាស់​​សេវា គឺ ១២.០០០រៀល ឬ ៣ដុល្លារអាមេរិក
  • តម្លៃ​​សេវា​​បញ្ជា​ផ្ទេរ(​ទូទាត់​)ក្នុង​​មួយ​​លើក គឺ ៨.០០០រៀល ឬ ២ដុល្លារអាមេរិក (បូក​​នឹង​​ថ្លៃ​សេវា​​ផ្ទេរ​​ប្រាក់​​ក្នុង​​ស្រុក [ប្រសិន​​បើ​​មាន] និង​អាច​ទៅ​តាម​ការ​កែ​ប្រែ​របស់​ធនាគារ​អេស៊ីលីដា)

សូម​មេត្តា​មើល​ទម្រង់​គំរូ​អត្ថបទ​អ៊ីម៉ែល ដូច​ខាង​ក្រោម ដើម្បី​ភាព​ងាយ​ស្រួល​ដល់​វិនិយោគិន​ប្រើប្រាស់​អ៊ីម៉ែល​ផ្ទេរ​ប្រាក់ ៖

Dear Sir or Madam

I would like request to transfer cash from my saving account to trading account as instruction below.

Bank Name: ACLEDA Bank Plc.
Account Name: ............................
Account Number: ............................
Transfer Amount: ............................ KHR
Transfer Amount in Word: ............................
Description: In order to buy shares
PLEASE TRANSFER: TO
Beneficiary Company Name: ACLEDA Securities Plc. - Client Money Account
Beneficiary Account Number: 0001-00-707637-35
Beneficiary Trading Account Name: ............................
Beneficiary Trading Account Number: ............................
Beneficiary Investor ID: ............................

Thank and kindly regards,

បន្ទាប់​ពី​បំពេញ​រួច វិនិយោគិន​ត្រូវ​ផ្ញើ​អ៊ីម៉ែល​ទៅ​កាន់​អាសយដ្ឋាន​អ៊ីម៉ែល​ណា​មួយ​របស់​ថ្នាក់​សមត្ថកិច្ច ធនាគារ​អេស៊ីលីដា ដែល​មាន​ឈ្មោះ​ដូច​ខាង​ក្រោម ៖

២. គន្លឹះ​នៃ​ការ​ដាក់​បញ្ជា​ទិញ​/​លក់​មូលបត្រ​នៅ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក

២.១ ការ​​ដាក់​​បញ្ជាទិញ​​/​​លក់​​មូលបត្រ​តាមរយៈ​បញ្ជរ ឬទូរស័ព្ទ

បន្ទាប់​ពី​បាន​ធ្វើ​ការ​ផ្ទេរ​សាច់ប្រាក់​ឬ​មាន​សាច់ប្រាក់​ក្នុង​គណនី​ជួញ​ដូរ​រួច​ហើយ វិនិយោគិន​អាច​ធ្វើ​ការ​ដាក់​បញ្ជា​ទិញ​មូលបត្រ​បាន​ភ្លាមៗ ហើយ​​សម្រាប់​វិនិយោគិន​មាន​មូលបត្រ​អាច​ធ្វើ​ការ​ដាក់​បញ្ជា​លក់​មូលបត្រ​បាន​ភ្លាមៗ​ផង​ដែរ ។ តម្រូវ​ការ​លើ​ព័ត៌មាន​ដែល​ត្រូវ​រួម​មាន ៖

  • ឈ្មោះ​គណនី​ជួញដូរ
  • លេខ​គណនី​ជួញដូរ (លេខ​គណនី​ចំនួន ៦ខ្ទង់)
  • លេខ​អត្តសញ្ញាណ​វិនិយោគិន
  • ប្រភេទ​បញ្ជា ៖ ទិញ ឬ លក់
  • ឈ្មោះ​ក្រុមហ៊ុន​បោះផ្សាយ​មូលបត្រ​បំណង ទិញ ឬ លក់
  • ចំនួន​មូលបត្រ​មាន​បំណង ទិញ ឬ លក់
  • តម្លៃ​ក្នុង​មួយ​មូលបត្រ​មាន​បំណង ទិញ ឬ លក់

សូម​ធ្វើការ​ដាក់​បញ្ជា​តាម​រយៈទូរស័ព្ទ ៖ 023 9999 66 / 9999 77 / 72 33 88 និង 015 72 33 88

២.២ ការ​ដាក់​បញ្ជាទិញ/លក់​មូលបត្រ​តាមរយៈ​ប្រព័ន្ធ​ជួញដូរ​ចល័ត

សម្រាប់​វិនិយោគិន​ដែល​បាន​ស្នើ​ដំណើរការ​គណនី MTS រួចហើយ អាច​ធ្វើ​ការ​ជួញដូរ​មូលបត្រ​តាមរយៈ​ប្រព័ន្ធ​ជួញដូរ​ចល័ត​បាន ។

២.៣ ការ​ដាក់បញ្ជាទិញ​/​លក់​មូលបត្រ​តាមរយៈ​អ៊ីម៉ែល

សម្រាប់​វិនិយោគិន​មាន​បំណង​ជួញដូរ​មូលបត្រ​អាច​ធ្វើការ​ដាក់​បញ្ជា​តាមរយៈ​អ៊ីម៉ែល ដោយ​តម្រូវ​ឱ្យ​បំពេញ​​ព័ត៌មាន​ទៅ​តាម​ទម្រង់​គំរូ​អត្ថបទ ដូច​ខាង​​ក្រោម ៖

Dear Sir or Madam

I would like request you to place order securities with my information below.

1. Trading Account Name: .................................
2. Trading Account Number: ...............................
3. Investor ID Number: ...................................
4. Issue Company Name: .................................
5. Type of order: Buy or Sell (Please choose only one)
6. Amount Share: .................................
7. Price per share: .................................

Thank and kindly regards,

បន្ទាប់​ពី​បំពេញ​រួច​វិនិយោគិន​ត្រូ​ផ្ញើអ៊ីម៉ែល​ទៅ​កាន់​អាសយដ្ឋាន របស់ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ដែល​មាន​ឈ្មោះ acs.rep@acledasecurities.com.kh

៣. គន្លឹះ​នៃ​ការ​ដក​សាច់ប្រាក់​ពី​គណនី​ជួញ​ដូរ

អាច​ធ្វើ​នៅ​បញ្ជរ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ឬ​តាម​រយ:​ទូរស័ព្ទ​ឬ​អ៊ីម៉ែល​​ ករណី​វិនិយោគិន​បាន​ចុះ​ឈ្មោះ​ប្រើ​សេវា​​នេះ ដោយ​មិន​គិត​ថ្លៃ​នៅ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ។

បន្ទាប់​ពី​ការ​លក់​មូលបត្រ​ទទួល​បាន​ជោគជ័យ​នៅ ០២ថ្ងៃ​ធ្វើការ​បន្ទាប់ (T+2) ហើយ​វិនិយោគិន​មាន​បំណង​ ដក​សាច់ប្រាក់​នោះ វិនិយោគិន​គ្រាន់​តែ​បំពេញ​ទម្រង់​ស្នើសុំ​នៅ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ដើម្បី​ផ្ទេរ (ឬ​ដក​សាច់ប្រាក់) ពី​​គណនី​ជួញដូរ ទៅ​គណនី​បញ្ញើ​សន្សំ ឬ​ផ្ទេរ​ដោយ​បញ្ជា​តាម​ទូរស័ព្ទ​ឬ​អ៊ីម៉ែល តាម​វិធីសាស្ត្រ​ដូច​ខាង​ក្រោម ៖

៣.១ ការ​ស្នើសុំ​ផ្ទេរ​សាច់ប្រាក់​ពី​គណនី​ជួញ​ដូរ​នៅ​បញ្ជរ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា

វិនិយោគិន​តម្រូវ​ឱ្យបំពេញ​ពាក្យ​ស្នើ​សុំ​និង​ព័ត៌មាន​ដូច​ខាង​ក្រោម ៖

  • ឈ្មោះ​ក្រុមហ៊ុន​មូលបត្រ​ គឺ ៖ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក
  • លេខកូដ​ក្រុមហ៊ុន​មូលបត្រ គឺ ៖ 03002
  • ឈ្មោះ​គណនី​ជួញដូរ
  • លេខ​គណនី​ជួញដូរ (លេខ​គណនី​ចំនួន ៦ខ្ទង់)
  • លេខ​អត្តសញ្ញាណ​វិនិយោគិន
  • ចំនួន​សាច់ប្រាក់​មាន​បំណង​ផ្ទេរ​ចូល​គណនី​សន្សំ នៅ​ធនាគារ​អេស៊ីលីដា
  • ឈ្មោះ​គណនី​ត្រូវ​ដក គឺ ៖ ACLEDA Securities Plc. - Client Money Account
  • លេខ​គណនី​ត្រូវ​ដក គឺ ៖ 0001-00-707637-35
  • ឈ្មោះ​គណនី​សន្សំ​ជា​ប្រាក់រៀល​ដែល​ត្រូវ​ផ្ទេរ​ចូល នៅ​ធនាគារ​អេស៊ីលីដា
  • លេខ​គណនី​សន្សំ​ជា​ប្រាក់រៀល​ដែល​ត្រូវ​ផ្ទេរ​ចូល នៅ​ធនាគារ​អេស៊ីលីដា

៣.២ ការ​ស្នើសុំ​ផ្ទេរ​សាច់ប្រាក់​ពី​គណនី​ជួញដូរ​តាមរយៈ​ទូរស័ព្ទ

វិនិយោគិន​តម្រូវ​ឱ្យយក​លេខ​ទូរស័ព្ទ​ដែល​បាន​ចុះឈ្មោះ​ដើម្បី​ទាក់ទង​មក​កាន់​ភ្នាក់ងារ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ដោយ​ផ្តល់​ព័ត៌មាន​ដូច​ខាង​ក្រោម ៖

  • ឈ្មោះ​គណនី​ជួញដូរ
  • លេខ​គណនី​ជួញដូរ (លេខ​គណនី​ចំនួន ៦ខ្ទង់)
  • លេខ​អត្តសញ្ញាណ​វិនិយោគិន
  • ចំនួន​សាច់ប្រាក់​មាន​បំណង​ផ្ទេរ​ចូល​គណនី​សន្សំ នៅ​ធនាគារ​អេស៊ីលីដា
  • ឈ្មោះ​គណនី​សន្សំ​ជា​ប្រាក់រៀល​ដែល​ត្រូវ​ផ្ទេរ​ចូល នៅ​ធនាគារ​អេស៊ីលីដា
  • លេខ​គណនី​សន្សំ​ជា​ប្រាក់រៀល​ដែល​ត្រូវ​ផ្ទេរ​ចូល នៅ​ធនាគារ​អេស៊ីលីដា

សូម​ធ្វើការ​បញ្ជា​តាម​រយៈ​ទូរស័ព្ទ ៖ 023 9999 66 / 9999 77 / 72 33 88 និង 015 72 33 88

៣.៣ ការ​ស្នើសុំ​ផ្ទេរ​សាច់ប្រាក់​ពី​គណនី​ជួញដូរ​តាមរយៈ​អ៊ីម៉ែល

វិនិយោគិន​តម្រូវ​ឱ្យយក​អាសយដ្នាន​អ៊ីម៉ែល​ដែល​បាន​ចុះឈ្មោះ​ដើម្បី​ទាក់ទង​មក​កាន់​ភ្នាក់ងារ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ដោយ​បំពេញ​អត្ថបទ​ទម្រង់​គំរូ​ដូច​ខាង​ក្រោម ៖

Dear Sir or Madam

I would like request to transfer cash from my trading account to saving account as instruction below.

Trading Account Name: ....................
Trading Account Number: ....................
Investor ID Number: ....................
Transfer Amount: ....................
PLEASE TRANSFER: TO
Bank Name: ....................
Bank Address: ....................
Beneficial Account Name: ....................
Beneficial Account Number: ....................

Thank and kindly regards,

បន្ទាប់​ពី​បំពេញ​រួច​វិនិយោគិន​ត្រូ​ផ្ញើ​អ៊ីម៉ែល​ទៅ​កាន់​អាសយដ្ឋាន របស់​ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ដែល​មាន​ឈ្មោះ acs.rep@acledasecurities.com.kh

បន្ទាប់​ពី​បញ្ជា​ផ្ទេរ​ប្រាក់​ពី​គណនី​ជួញដូរ​ទៅ​គណនី​សន្សំ​តាម​វិធីសាស្ត្រ​ណា​មួយ​ដូច​ខាង​លើ​ហើយ វិនិយោគិន​អាច​ធ្វើ​ ចាត់ចែង​ប្រើប្រាស់​សាច់ប្រាក់​របស់​ខ្លួន​បាន​តាមរយៈ​ម៉ាស៊ីន​អេធីអឹម សេវា​អេស៊ីលីដា​យូនីធី ឬ​អាច​ដក​សាច់ប្រាក់​បាន​​នៅ​​គ្រប់សាខា​របស់​ធនាគារ​អេស៊ីលីដា ។


ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១៨ ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣៨០ ចំនួនអ្នកទស្សនាពីម្សិល : ១.១២៣