www.acledasecurities.com.kh

navigate_nextព័ត៌មាន​ក្រុមហ៊ុន

ព័ត៌មាន​ក្រុមហ៊ុន

ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក (ACLEDA Securities Plc.) ជា​ក្រុមហ៊ុន​ជើងសា​មូលបត្រ ដែល​បាន​ចុះបញ្ជី​ជា​ក្រុមហ៊ុន​មហាជន​ទទួលខុស​ត្រូវ​មាន​កម្រិត ក្រោម​ច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា ហើយ​ទទួល​បាន​ការយល់ព្រម​ពី​ធនាគារជាតិនៃកម្ពុជា និង​ទទួល​បាន​អាជ្ញាបណ្ណ​ពី​អាជ្ញាធរ​ជាន់ខ្ពស់​ក្នុង​វិស័យមូលបត្រ "គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.)" ដើម្បី​ផ្តល់​សេវា​លើ​អាជីវកម្ម​ឈ្មួញ​ជើងសា​មូលបត្រ (Securities Brokerage) សេវា​ភ្នាក់ងារ​តំណាង​ម្ចាស់​មូលបត្របំណុល (Bondholders Representative) និង​សេវា​ភ្នាក់ងារ​ចែកចាយ​លក់មូលបត្រ (Securities Selling Agent) ជូន​ដល់​អតិថិជន អ្នកវិនិយោគ​ជា​រូបវន្តបុគ្គល ជា​ក្រុមហ៊ុន និង​សាធារណជន​ទូទៅ ។

ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី មាន​ដើមទុន​ចំនួន ៦ពាន់​លាន​រៀល ដែល​វិនិយោគ ១០០ភាគរយ ដោយ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ។

ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ផ្ដល់​នូវ​សេវា​ល្អ​បំផុត​លើ​វិស័យ​មូលបត្រ និង​ជម្រើស​សម្បូរបែប​លើ​មូលបត្រ​ជូន​ដល់​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍ ដែល​មាន​ការិយាល័យ​ស្ថិត​នៅ អគារ​ការិយាល័យ​កណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី (ជាន់​ទី៥) អគារ​លេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ។

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ២៦ ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣៤០ ចំនួនអ្នកទស្សនាពីម្សិល : ១.១២៣