www.acledasecurities.com.kh

navigate_nextសេវា​កម្មnavigate_nextអាជីវកម្មចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង

អាជីវកម្មចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង

សេវាចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង មានមុខងារជាអន្តរការីលើការវិនិយោគឯកតាមូលនិធិ នៅក្នុងអាជីវកម្មគម្រោងវិនិយោគរួម (CIS)។ ដោយមានការអនុញ្ញាតជាក្រុមហ៊ុនក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង ដែលផ្តល់ដោយនិយ័តករមូលបត្រកម្ពុជា ក្រុមហ៊ុន អាចផ្ដល់ជូនសេវាជូនអតិថិជនដូចជា បើកគណនីវិនិយោគលើមូលនិធិ និងសម្របសម្រួលការស្នើសុំធ្វើបរិវិសកម្ម ឬ ការទិញត្រឡប់មកវិញនូវឯកតាមូលនិធិតាមការស្នើរបស់វិនិយោគិន។

តារាងខាងក្រោមបង្ហាញពីដំណើរការសង្ខេបនៃសេវាចែកចាយលក់ ទិញត្រឡប់វិញ ឬទូទាត់សង៖

គម្រោងវិនិយោគរួម ជាប្រភពហិរញ្ញប្បទានដ៏សំខាន់សម្រាប់គម្រោងអភិវឌ្ឍន៍ធំៗ។ គម្រោងវិនិយោគរួម ជាក្របខណ្ឌនៃការវិនិយោគមួយ ដែលអាចឱ្យក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែលជាអ្នកផ្តួចផ្តើមគម្រោងវិនិយោគអាចប្រមូលដើមទុនពីវិនិយោគិន ដើម្បីបណ្តាក់ទុនក្នុងគម្រោងជាក់លាក់។ វិនិយោគិននឹងអាចទទួលបានផលចំណេញ ឬអត្ថប្រយោជន៍ដែលទទួលបានពីគម្រោងទាំងនេះ។

ភាពងាយស្រួលក្នុងការបើកគណនីវិនិយោគលើមូលនិធិ

ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ផ្តល់ជូនវិនិយោគិន និងសាធារណជននូវភាពងាយស្រួលក្នុងការបើកគណនីវិនិយោគលើមូលនិធិ ដើម្បីអាចទិញឯកតាមូលនិធិបាន ដែលមានសេចក្តីសង្ខេបដូចខាងក្រោម៖

លេខអត្តសញ្ញាណវិនិយោគិន និងគណនីវិនិយោគលើមូលនិធិ

វិនិយោគិនត្រូវមានលេខអត្តសញ្ញាណវិនិយោគិនជាមុនសិន ទើបអាចបើកគណនីវិនិយោគលើមូលនិធិបាន។ ហេតុនេះ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក បានផ្តល់សេវាកម្មងាយស្រួលជូនដល់វិនិយោគិន និងសាធារណជនទូទៅ ដោយឱ្យវិនិយោគិន និងសាធារណជនទូទៅ អាចស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមរយៈ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក និងបើកគណនីវិនិយោគលើមូលនិធិក្នុងពេលតែមួយបាន។

សុពលភាពលេខអត្តសញ្ញាណវិនិយោគិន និងការស្នើសុំបន្ត

  • លេខអត្តសញ្ញាណវិនិយោគិន៖
    • ១០ឆ្នាំ ឬតិចជាងនេះអាស្រ័យលើសុពលភាពនៃឯកសារពាក់ព័ន្ធ
    • ស្នើសុំបន្តក្នុងរយ:ពេល១ខែ មុនអស់សុពលភាព
  • គណនីវិនិយោគលើមូលនិធិ៖ មិនកំណត់ ស្របតាមបញ្ញត្តិច្បាប់

ព័ត៌មាន និងលក្ខខណ្ឌបើកគណនីវិនិយោគលើមូលនិធិ (អតិថិជនមានវត្តមាននៅកម្ពុជា)

  • ឯកត្តជន
  • ក្រុមហ៊ុន ឬស្ថាប័ន
  • វិនិយោគិនជនជាតិខ្មែរ តម្រូវឱ្យមានឯកសារខាងក្រោម៖
    • រូបថតទំហំ ៤ x ៦ ចំនួន ១ សន្លឹក ក្នុងរយៈពេល៣ខែចុងក្រោយ
    • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
    • បំពេញទម្រង់បើកគណនី
  • វិនិយោគិនជនជាតិបរទេស តម្រូវឱ្យមាន៖
    • រូបថតទំហំ ៤ x ៦ ចំនួន ១ សន្លឹក ក្នុងរយៈពេល៣ខែចុងក្រោយ
    • លិខិតឆ្លងដែនដែលនៅមានសុពលភាពយ៉ាងតិចបីខែ
    • បំពេញទម្រង់បើកគណនី
ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៥ ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣៥៩ ចំនួនអ្នកទស្សនាពីម្សិល : ៤១៦