www.acledasecurities.com.kh

navigate_nextព័ត៌មាន​ក្រុមហ៊ុនnavigate_nextសវនករផ្ទៃក្នុង

សវនករផ្ទៃក្នុង

កញ្ញា អ៊ុក ស្រីរត្ន័

ជនជាតិខ្មែរ កើតនៅក្នុងខែមករា ឆ្នាំ១៩៩៩ និងបានចូលបម្រើការងារនៅធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងខែឧសភា ឆ្នាំ២០២០។ ក្នុងមុខងារជាអ្នកសំអាត បន្ទាប់មកកញ្ញាត្រូវបានតែងតាំងជាសវនករផ្ទៃក្នុង នៅក្នុងឆ្នាំ២០២៤ នៅក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក។ កញ្ញាទទួលខុសត្រូវ រៀបចំផែនការសវនកម្មលើផលិតផល-សេវាកម្ម របស់ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ទៅតាមជំហាននៃ នីតិវិធីសវនកម្មនីមួយៗ ដោយកំណត់អំពីពេលវេលាធ្វើសវនកម្មធៀបនឹងបរិមាណការងារ ឱ្យបានត្រឹមត្រូវ និង ទាន់ពេល។ រកឱ្យឃើញនូវភាពខ្វះចន្លោះនៃការអនុវត្ត ឬភាពគ្មានប្រសិទ្ធភាពនៃគោលការណ៍ នីតិវិធី បទបញ្ជារ សេចក្តីណែនាំនានា របស់ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ដែលបានដាក់ចេញឱ្យប្រើប្រាស់ជាផ្លូវការ។ ពិនិត្យ និងតាមដានលើការអនុវត្តផែនការសវនកម្ម ដោយធៀបនឹងការអនុវត្ត ព្រមទាំងជំរុញឱ្យកិច្ចការសវនកម្ម សម្រេចបានតាមផែនការដែលបានកំណត់។ ពិនិត្យ និងសិក្សាស្វែងយល់លើរបាយការណ៍សវនកម្ម ដើម្បីដកស្រង់ចំណុចដែលមានហានិភ័យខ្ពស់ ឱកាស និង ការគំរាមកំហែង កត្តាចៃដន្យដែលមានគ្រោះថ្នាក់ចំពោះប្រតិបត្តិការនាពេលបច្ចុប្បន្ន ឬអនាគត ហើយរាយការណ៍ជាពិសេសជូនអ្នកគ្រប់គ្រងឱ្យបានទាន់ពេលវេលា ដើម្បីធ្វើអនុសាសន៍ និងដោះស្រាយ។

កញ្ញាបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យអាស៊ី អឺរ៉ុប នៅរាជធានីភ្នំពេញ ឆ្នាំ២០២៣។ កញ្ញាបានប្រលងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពីវិទ្យាល័យសម្ដេចហ៊ុនសែន អង្គស្ដុក នៅឆ្នាំ២០១៩។

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១២ ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.១៧៨ ចំនួនអ្នកទស្សនាពីម្សិល : ១.៥៥១