navigate_nextផលិតផល និងសេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវាផ្ទេរប្រាក់navigate_nextសេវាផ្ទេរប្រាក់ក្រៅប្រទេស តាមធូនេស
សេវាផ្ទេរប្រាក់ក្រៅប្រទេស តាមធូនេស
ផ្ទេរប្រាក់ក្រៅប្រទេស តាមធូនេស (Thunes) ជាសេវាផ្ទេរប្រាក់រហ័ស ជាមួយបណ្តាញប្រតិបត្តិការធនាគារអន្តរការី ដែលមានស្លាកសញ្ញាធូនេស។
អតិថិជនអាច ផ្ទេរប្រាក់ទៅក្រៅប្រទេស លើអេស៊ីលីដាម៉ូបាល និង ទទួលប្រាក់ពីក្រៅប្រទេសដោយស្វ័យប្រវត្តិ ទូទាំងពិភពលោក ប្រកបដោយសុវត្ថិភាពខ្ពស់ និងចំណាយថ្លៃសេវាទាប។
ការផ្ទេរប្រាក់
- អតិថិជនអាចផ្ទេរប្រាក់ទៅក្រៅប្រទេស តាមអេស៊ីលីដាម៉ូបាល បានគ្រប់ពេលវេលា គ្រប់ទីកន្លែងទូទាំងពិភពលោក។
- រូបិយប័ណ្ណ ដុល្លារអាមេរិក ក្នុងករណីគណនីផ្ទេរចេញជាប្រាក់រៀល ត្រូវប្តូរជាប្រាក់ដុល្លារអាមេរិកដោយស្វ័យប្រវត្តិ។
- ទំហំទឹកប្រាក់ផ្ទេរ រហូតដល់ ២.៥០០ដុល្លារ (ផ្ទេរទៅប្រទេសចិន រហូតដល់ ១.៣០០ដុល្លារ) ក្នុងមួយប្រតិបត្តិការ។
- ចំនួនប្រតិបត្តិការផ្ទេរចេញ ក្នុងមួយថ្ងៃបាន ៤ដង។
- ត្រូវបញ្ចូលព័ត៌មានផ្ទេរប្រាក់ ឱ្យបានត្រឹមត្រូវ។
កម្រៃសេវាផ្ទេរប្រាក់ទៅក្រៅប្រទេស
| ប្រទេសទទួលផល | គណនីទទួលផល | x ≤ ២.៥០០$ | x ≤ ៥.០០០$ | x ≤ ១០.០០០$ |
|---|---|---|---|---|
| គ្រប់ប្រទេសក្នុងទ្វីបអាស៊ីប៉ាស៊ីហ្វិក អ៊ឺរ៉ុប អាមេរិក អាហ្រិ្វក និងអាហ្រ្វិកកណ្តាល | គណនីវ៉លឡេត | ៣,៧០$ | ៦,២០$ | ១០,២០$ |
| គណនីធនាគារ | ៤,៥០$ | ៧,០០$ | ១១,០០$ | |
| សាច់ប្រាក់ | ៤,៦០$ | ៧,១០$ | ១១,១០$ | |
| ប៊ូរុនឌី និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ | គណនីធនាគារ | ៥,២០$ | ៧,៧០$ | ១១,៧០$ |
| អែលសាល់វ៉ាឌ័រ | គណនីធនាគារ | ៦,០០$ | ៨,៥០$ | ១២,៥០$ |
| ថៃ | គណនីធនាគារ | ៥,០០$ | ៧,៥០$ | ១១,៥០$ |
| ជប៉ុន | គ្រប់ករណី | ៧,០០$ | ៩,៥០$ | ១៣,៥០$ |
| ចិន | គ្រប់ករណី | ៧,០០$ (x ≤ ១.៣០០$) | ||
ទឹកប្រាក់ផ្ទេរ (x) ដុល្លារអាមេរិក ($)
ការទទួលប្រាក់
- ការទទួលប្រាក់ផ្ទេរតាមធូនេស ពីគ្រប់ទីកន្លែងទូទាំងពិភពលោក ចូលគណនីធនាគាររបស់អ្នកទទួលដោយផ្ទាល់ នៅធនាគារ អេស៊ីលីដា ក្នុងប្រទេសកម្ពុជា ភ្លាមៗ ដោយមិនគិតថ្លៃសេវាបន្ថែម។
- អតិថិជនមានគណនី ជាមួយធនាគារ អេស៊ីលីដា អាចទទួលប្រាក់ផ្ទេរចូលភ្លាមៗដោយស្វ័យប្រវត្តិ គ្រប់ពេលវេលា ជាដុល្លារអាមេរិក ឬប្រាក់រៀល អាស្រ័យលើប្រភេទរូបិយប័ណ្ណគណនីរបស់អ្នកទទួល។
- ទំហំទឹកប្រាក់ទទួលបាន ៥.០០០ដុល្លារ ឬសមមូល ក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃទទួលបាន ១០.០០០ដុល្លារ ឬសមមូល
- ចំនួនប្រតិបត្តិការទទួលប្រាក់ ក្នុងមួយថ្ងៃបាន ៤ដង។
ការកែប្រែព័ត៌មាន និងការបង្វែរសាច់ប្រាក់
- រាល់ប្រតិបត្តិការផ្ទេរប្រាក់ចូលគណនីរបស់អ្នកទទួល បានជោគជ័យ ធនាគារមិនអាចកែប្រែ ឬបញ្ឈប់ប្រតិបត្តិការ ឬបង្វែរសាច់ប្រាក់ត្រលប់វិញបានឡើយ។
- ចំពោះការផ្ទេរទៅអ្នកទទួល ជាសាច់ប្រាក់ អតិថិជនអាចកែប្រែព័ត៌មាន ឬមោឃភាពដោយបង្វែរសាច់ប្រាក់ត្រលប់វិញ ក្នុងករណីអ្នកទទួលមិនទាន់បានដកប្រាក់។
contact_supportសម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ អេស៊ីលីដា ឬព័ត៌មានផ្សេងៗ សូមទាក់ទងទូរស័ព្ទលេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ (បម្រើ២៤ម៉ោង)។


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY















