navigate_nextផលិតផល និងសេវាnavigate_nextឌីជីថលnavigate_nextអេស៊ីលីដាម៉ូបាលស៊ូភើអេប
អេស៊ីលីដាម៉ូបាលស៊ូភើអេប
អេស៊ីលីដាម៉ូបាល (អេស៊ីស៊ូភើអេប) គឺជាកម្មវិធីទូរសព្ទដែលមានពហុមុខងាររួមគ្នា ផ្តល់នូវសេវាកម្មគាំទ្រសកម្មភាពរស់នៅ។ កម្មវិធីទូរសព្ទពហុមុខងារនេះ រួមបញ្ចូលសេវាកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុច្រើនប្រភេទ ស្ថិតក្នុងថ្នាលតែមួយ ងាយស្រួលប្រើប្រាស់ ឆ្លើយតបគ្រប់តម្រូវការ ទំនើបស៊ីវិល័យ រហ័សទាន់ចិត្ត មានសុវត្ថិភាព ប្រកបដោយទំនុកចិត្តខ្ពស់។
អត្ថប្រយោជន៍
- ផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ក្នុងការធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈ សេវាអេស៊ីលីដាម៉ូបាល ។
- កាត់បន្ថយការចំណាយ និងសន្សំពេលវេលា ដោយមិនចាំបាច់ធ្វើដំណើរមកកាន់ការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ។
- អាចពិនិត្យមើលព័ត៌មានគណនី និងធ្វើប្រតិបត្តិការផ្ទេរប្រាក់ ទូទាត់ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ឬទូទាត់ថ្លៃទំនិញ-សេវាកម្មតាមរយៈ QR Code នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈទូរស័ព្ទចល័តផ្ទាល់ខ្លួន ។
- កាត់បន្ថយហានិភ័យទាក់ទងនឹងការនាំសាច់បា្រក់តាមខ្លួន សម្រាប់ធ្វើការទូទាត់ រួមទាំងការរាប់លុយលើស ខ្វះ និងលុយក្លែងក្លាយជាដើម ។
- អាចមើលព័ត៌មានមួយចំនួនទាក់ទងនឹងធនាគារ អេស៊ីលីដា ភីអិលស៊ី ដូចជា ៖ មើលទីតាំង, អត្រាប្តូរប្រាក់, ពាណិជ្ជកម្ម, លក្ខខណ្ឌសុវត្ថិភាព, របៀបប្រើប្រាស់, និងព័ត៌មានរបស់ធនាគារអេស៊ីលីដា ជាដើម ។
- មានឱកាសប្រើប្រាស់ផលិតផល-សេវាកម្មផ្សេងៗរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
- ទទួលបានការផ្តល់ជូនពិសេស ពីដៃគូធនាគារអេស៊ីលីដាជាច្រើនកន្លែង ។
រូបរាង
លោកអ្នកអាចផ្លាស់ប្តូររូបរាងនេះ នៅលើអេស៊ីលីដាម៉ូបាល បានតាមតម្រូវការ។ របៀបប្តូររូបរាង។
![]() កញ្ចក់ |
![]() កញ្ចក់ |
![]() កញ្ចក់ |
![]() ប្រាសាទ |
![]() ប្រាសាទ |
![]() ប្រាសាទ |
![]() ប្រាសាទ |
![]() ឥស្លាម |
![]() ឥស្លាម |
![]() វិសាខបូជា |
![]() វិសាខបូជា |
![]() ចូលឆ្នាំខ្មែរ |
![]() ចូលឆ្នាំខ្មែរ |
![]() ៨មីនា |
![]() ៨មីនា |
![]() ឌីណាមិក |
![]() ឌីណាមិក |
![]() ឌីណាមិក |
![]() លូណា |
![]() លូណា |
![]() លីននា |
![]() លីននា |
![]() លីននា |
![]() ក្តីស្រលាញ់ |
![]() ក្តីស្រលាញ់ |
![]() ទំនើប |
![]() ស្តង់ដារ |
- គណនី
- ពិនិត្យមើលសមតុល្យគណនី និងរបាយការណ៍គណនីសង្ខេប
- គ្រប់គ្រង/ភ្ជាប់គណនី (គណនីឯកត្តជន, គណនីជួញដូរ, គណនីរួម, និងគណនីក្រុមហ៊ុន)
- ស្នើបើកគណនីធនាគារ
- បង្កើតប័ណ្ណនិម្មិត
- ស្នើប័ណ្ណប្លាស្ទិក
- ផ្ទេរប្រាក់
- គណនីផ្ទាល់ខ្លួន
- ផ្ទេរពីប័ណ្ណឥណទាន
- គណនីអេស៊ីលីដា ឬលេខទូរស័ព្ទ
- ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងស្រុក
- ផ្ទេរប្រាក់ និងទទួលប្រាក់ក្រៅប្រទេស (ម៉ាន់នីក្រាម, វ៉េសស្ទឺន យូញៀន, Thunes, និង SWIFT)
- ប័ណ្ណអន្តរជាតិ
- ផ្ទេរប្រាក់ទៅប័ណ្ណវីសា ធនាគារផ្សេង ក្នុងនិងក្រៅប្រទេស (វីសាឌារិច)
- ផ្ទេរប្រាក់ទៅប័ណ្ណម៉ាស្ទ័រកាត ធនាគារផ្សេង ក្នុងនិងក្រៅប្រទេស (ម៉ាស្ទ័រកាតម៉ានីសិន)
- ជួញដូរភាគហ៊ុន
- ស្នើបើកគណនីជួញដូរ
- ផ្ទេរប្រាក់រវាងគណនីជួញដូរ
- ទិញភាគហ៊ុន និងលក់ភាគហ៊ុន
- ដាក់-ដកប្រាក់ (តាមអេធីអឹម ឬបញ្ជរ)
- បង់ប្រាក់
- ទូទាត់វិក្កយបត្ររួម
- ទូទាត់វិក្កយបត្រ (ទឹក, អគ្គិសនី, សំរាម និងសំណល់រឹង, ស្ថាប័នហិរញ្ញវត្ថុ, ទូរស័ព្ទ, អ៊ីនធើណែត និងទូរទស្សន៍, សាលារៀន, ក្រុមហ៊ុនធានារ៉ាប់រង, កសិកម្ម, អចលនទ្រព្យ, ប៊ីល២៤, សេវាសាធារណៈ, វិក្កយបត្រពាណិជ្ជកម្ម និងចែកចាយ ។ល។)
- សប្បុរសធម៌ និងការបរិច្ចាគ
- បង់ប្រាក់ពីអេប-វេបសាយដៃគូ
- ស្កេន QR
- ទូទាត់ QR/KHQR
- ប្រាក់លើកទឹកចិត្ត (Tip)
- KHQR ផ្ទាល់ខ្លួន សម្រាប់ទទួលប្រាក់ បានទាំងផ្ទាល់ខ្លួន និងអាជីវកម្មតូច-ធំ គ្រប់ប្រភេទ
- ស្កែនទូទាត់ទូទាំងពិភពលោក (តាមឃ្យូអរកូដរបស់ ម៉ាស្ទ័រកាត និងវីសា)
- ស្កេន QR ទូទាត់ឆ្លងដែន ក្នុងប្រទេសថៃ វៀតណាម ឡាវ និងជប៉ុន
- ប្រព័ន្ធបាគង
- បង្កើត QR បង់លុយឱ្យគេ ពេលគ្មានអ៊ីនធើណែត
- ឥណទាន BNPL
- បញ្ចូលលុយទូរសព្ទ
- ទទួលប្រាក់ (PAY ME / TAP TO PAY)
- ប្រាក់កម្ចី
- សំណើសុំឥណទាន
- ឥណទានធានាដោយប្រាក់បញ្ញើ
- ទាញយកកាលវិភាគសងប្រាក់
- របាយការណ៍ឥណទាន (ប្រវត្តិនៃការខ្ចីប្រាក់ និងសងប្រាក់) ពីក្រុមហ៊ុន ស៊ីប៊ីស៊ី
- វាយតម្លៃឥណទាន BNPL តាមប្រព័ន្ធឌីជីថល
- ប្រាក់បញ្ញើ
- ដាក់ប្រាក់បញ្ញើមានកាលកំណត់ (កំណើនខ្ពស់ ចំណូលខ្ពស់ និងរយៈពេលវែង)
- ផ្សារកម្ពុជា
- សេវាផ្សេងៗ
- សេវាកម្មសាធារណៈ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, Cam-IE, QIP/cdcIPM, ប្រព័ន្ធទទួលពាក្យអនឡាញ, ចុះឈ្មោះប្រឡងមន្ត្រីរាជការស៊ីវិល, លក់សំបុត្រអង្គរ, eVisa, ...
- ព័ត៌មានផ្សេងៗ៖ ព្រូដិនសល, Pulse, Forte, TVET, NEA...
- ផ្សេងៗ៖ ហ្គាឌិន ស៊ីធី វ៉តធើផាក, LIVE. by Wonderpass, សេវាកម្មមិត្តហ្វូន, សមាគម CATA...
- ពិនិត្យមើល អត្រាប្តូរប្រាក់, ទីតាំង, របៀបប្រើប្រាស់, លក្ខខណ្ឌសុវត្ថិភាព...
រូបរាងកញ្ចក់
ស្កេន QR ក្នុងប្រទេសជប៉ុន
ឥណទាន BNPL
អេស៊ីសូភើអេប
បង្កើត QR បង់លុយឱ្យគេ (Offline QR)
ផ្សារខេមបូឌាត្រេដ
បង់វិក្កយបត្រស្វ័យប្រវត្តិ
រីករាយថ្ងៃកំណើត
រីករាយថ្ងៃកំណើត
អេស៊ីលីដា KHQR
ផ្ទេរប្រាក់
មុខងារពិសេស "ឯកជនភាព"
អេស៊ីស៊ូភើអេប
អេស៊ីស៊ូភើអេប
ការអនុម័តិទូទាត់
វិធីសុវត្ថិភាពក្នុងការប្រើប្រាស់កាត សម្រាប់ទូទាត់លើអនឡាញ
អេស៊ីស៊ូភើអេប បានប្តូររូបរាងថ្មី កាន់តែទំនើប!
ស្កេន QR ឱ្យប្រាក់លើកទឹកចិត្ត (Tips)
បញ្ចូលប្រាក់ទូរសព្ទ
ទូទាត់ពីប័ណ្ណឥណទាន
លក្ខណសម្បត្តិអតិថិជន
- ត្រូវមានអាយុចាប់ពី ១៥ឆ្នាំ ។
- ត្រូវមានទូរស័ព្ទចល័តមួយគ្រឿង ដែលប្រតិបត្តិការដោយ iOS, Android ឬ Huawei AppGallery និងលេខទូរស័ព្ទ ។
- ត្រូវមានឯកសារសម្គាល់អត្តសញ្ញាណ ដូចជា៖
- ជនជាតិខ្មែរ
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (មានសុពលភាព)
- លិខិតឆ្លងដែន (សុពលភាពយ៉ាងតិច ៣ខែ)
- លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (សុពលភាពយ៉ាងតិច ៣ខែ)
- ឯកសារបញ្ជាក់អត្តសញ្ញាណប្រហាក់ប្រហែលផ្សេងទៀត
- ជនបរទេស
- លិខិតឆ្លងដែន ឬប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ជនបរទេសអន្តោប្រវេសន្ត (មានសុពលភាពយ៉ាងតិច ៣ខែ)
ការដាក់ប្រាក់នៅ បញ្ជរ ឬអេធីអឹម
លោកអ្នកអាចដាក់ប្រាក់ចូលគណនីវ៉លឡេត នៅតាមការិយាល័យ ឬអេធីអឹមដាក់ប្រាក់ របស់ធនាគារអេស៊ីលីដា ដោយយកទូរសព្ទ និងលេខទូរសព្ទ ដែលភ្ជាប់សេវាអេស៊ីលីដាម៉ូបាលមកជាមួយ ។
ការវិវត្តអេស៊ីលីដាម៉ូបាល
អេស៊ីស៊ូភើអេប
អេស៊ីទាន់ចិត្ត
អេស៊ីលីដាម៉ូបាល
អេស៊ីលីដាម៉ូបាល
អេស៊ីលីដាទាន់ចិត្ត
អេស៊ីលីដាទាន់ចិត្ត
អេស៊ីលីដាយូនីធីទាន់ចិត្ត
អេស៊ីលីដាយូនីធី