
សូមអតិថិជន និងសាធារណជនទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជនខិលខូច សូមកុំធ្វើតាមការណែនាំរបស់ជនទាំងនោះជាដាច់ខាត។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មិនដែលតម្រូវឱ្យអតិថិជនបង់ថ្លៃសេវាក្រៅផ្លូវការ ឬផ្ទេរប្រាក់ទៅកាន់គណនីបុគ្គលណាម្នាក់ឡើយ ទោះបីជាជននោះអះអាងថាជាបុគ្គលិកធនាគារក៏ដោយ។
សូមចងចាំថាបុគ្គលិករបស់ ធនាគារ អេស៊ីលីដា នឹងមិនទាក់ទងអតិថិជនតាមលេខទូរសព្ទ និងបណ្តាញទំនាក់ទំនងសង្គម ដើម្បីសួរអំពីលេខគណនី, លេខសម្ងាត់ផ្ទាល់ខ្លួន, លេខសម្ងាត់ផ្ញើតាមសារ (OTP), ឬព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកជាដាច់ខាត។ ធនាគារក៏មិនទាក់ទងលោកអ្នក ដើម្បីស្នើសុំឱ្យធ្វើប្រតិបត្តិការសេវាណាមួយឡើយ។

សូមការពារខ្លួនពីការឆបោក!
- ជនឆបោកអាចក្លែងបន្លំជាសំឡេង និងហៅទូរសព្ទមកលោកអ្នក។
- ត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណជានិច្ច។
- ឈប់ ឬគិតឱ្យច្បាស់ មុនធ្វើការផ្ញើប្រាក់។
- ជៀសវាងប្រើកម្មវិធីពីភាគីទីបី ដែលមិនគួរឱ្យទុកចិត្ត ដូចជា៖ PAI និង PaiPay ជាដើម។

សូមរក្សាសុវត្ថិភាពពីការឆបោក!
- សូមពិចារណាមុននឹងជឿជាក់ លើសារទាក់ទងនឹងលុយកាក់ ដែលមិនបានរំពឹងទុក
- ធនាគារនឹងមិនដែលស្នើសុំព័ត៌មានរបស់លោកអ្នក ដូចជាលេខកូដ លេខសម្ងាត់ ឬ OTP នោះឡើយ
- សូមផ្ទៀងផ្ទាត់ជានិច្ច តាមរយៈលេខទំនាក់ទំនងផ្លូវការរបស់ធនាគារ ០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣

ទូទាត់ដោយទំនុកចិត្ត!
- សូមប្រាកដថាឈ្មោះអ្នកទទួល ចំនួនទឹកប្រាក់ និងរូបិយប័ណ្ណ គឺត្រឹមត្រូវមុនពេលផ្ញើ។
- បញ្ចូលលេខ ឬទសភាគ ខុសតែមួយខ្ទង់
- អាចបណ្ដាលឲ្យផ្ញើចំនួនទឹកប្រាក់ខុស ទៅគណនីខុស។
- សូមផ្ទៀងផ្ទាត់ព័ត៌មានទាំងអស់ឡើងវិញ មុនពេលលោកអ្នកចុច "បញ្ជាក់" ឬ "ផ្ញើ"។

ការពារសុវត្ថិភាពទូរសព្ទរបស់អ្នក! សូមប្រុងប្រយ័ត្ន! ជនខិលខូចអាចនឹងសុំខ្ចីទូរសព្ទរបស់អ្នក ហើយព្យាយាមបើកកម្មវីធីធនាគាររបស់អ្នក។
- សូមកុំបណ្ដោយឱ្យនរណាម្នាក់ប្រើទូរសព្ទរបស់អ្នក ទោះបីមួយរយៈពេលខ្លីក៏ដោយ។
- សូមចាក់សោទូរសព្ទរបស់អ្នកជានិច្ច នៅពេលដែលអ្នកមិនប្រើវា។
- សូមរក្សាការសម្ងាត់នូវគណនីធនាគារ និងព័ត៌មានសម្ងាត់សម្រាប់ចូលប្រើកម្មវិធីធនាគាររបស់អ្នក។


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY


