navigate_nextផលិតផល និងសេវាnavigate_nextឌីជីថលnavigate_nextឥណទាន BNPL
ឥណទាន BNPL
ផ្តល់ភាពងាយស្រួល និងឆ្លើយតបតាមតម្រូវការទូទាត់សាច់ប្រាក់ភ្លាមៗ! ឥណទាន BNPL (Buy Now Pay Later) ជាសេវាឥណទានធនាគារឌីជីថល សម្រាប់ប្រើទិញទំនិញ ឬសេវាកម្មជាមុន ជាមួយដៃគូអេស៊ីលីដា តាមរយៈអេស៊ីស៊ូភើអេប ហើយទូទាត់សងធនាគារ នៅពេលក្រោយ។
ឥណទាននេះផ្តល់ជូនអតិថិជន ដែលប្រើអេស៊ីស៊ូភើអេប ស្កេនទូទាត់តាម QR ជាមួយគ្រប់ដៃគូអាជីវករ ធនាគារ អេស៊ីលីដា នៅទូទាំងប្រទេស។
ការអនុម័តឥណទាន មានភាពងាយស្រួល និងសាមញ្ញ ដោយធ្វើឡើងតាមប្រព័ន្ធអេស៊ីស៊ូភើអេប ដោយស្វ័យប្រវត្តិ បានភ្លាមៗ និងមិនមានការរៀបចំឯកសារនោះទេ។
លក្ខណៈពិសេស
- រូបិយប័ណ្ណ៖ ប្រាក់រៀល ឬដុល្លារអាមេរិក តាមរូបិយប័ណ្ណគណនី។
- ទំហំឥណទាន៖ ចាប់ពី ៤០.០០០រៀល ឡើងទៅ ឬសមមូលលុយដុល្លារ។
- ទ្រព្យធានា៖ គ្មាន។
- ការប្រាក់៖ ១,៥% ក្នុងមួយខែ។
- រយៈពេលខ្ចី៖ រហូតដល់ ១៣ខែ។
- របៀបសងប្រាក់៖ សងរំលស់ប្រាក់ដើមថេរ និងការប្រាក់ ជារៀងរាល់ខែ។
- សោហ៊ុយឥណទាន៖ ១% នៃទំហំឥណទាន។
- សោហ៊ុយក្រេឌីត ប្យួរ៉ូ (CBC)៖ តាមការកំណត់របស់ក្រុមហ៊ុន CBC ដោយកាត់ពីគណនីអតិថិជនដោយស្វ័យប្រវត្តិ។
តើអតិថិជនអាចធ្វើការទូទាត់ទំនិញ-សេវាកម្ម ដោយប្រើប្រាស់ឥណទាន BNPL នេះនៅពេលណា នៅកន្លែងណាខ្លះ?
អតិថិជនដែលប្រើប្រាស់អេស៊ីស៊ូភើអេបទាំងអស់ អាចធ្វើការទូទាត់ទំនិញ-សេវាកម្មគ្រប់ពេល ដោយប្រើប្រាស់ឥណទាន BNPL ស្កេន KHQR គ្រប់ដៃគូអាជីវករទាំងអស់ នៅទូទាំងប្រទេស។
លក្ខខណ្ឌតម្រូវ
- អតិថិជនត្រូវមានប្រតិបត្តិការ លើគណនីធនាគារ (គណនីបញ្ញើ-សន្សំ) ដែលបានភ្ជាប់លើអេស៊ីលីដាម៉ូបាល យ៉ាងតិច ៦ខែចុងក្រោយជាប់ៗគ្នា ដូចជា៖
- ផ្ទេរប្រាក់
- បង់វិក្កយបត្រ
- បញ្ចូលលុយទូរសព្ទ
- ស្កេនទូទាត់តាម QR
- មានអាយុចាប់ពី ១៨ឆ្នាំ (គិតត្រឹមថ្ងៃស្នើឥណទាន)
- ឯកសារអត្តសញ្ញាណដែលដាក់នៅធនាគារ ត្រូវនៅមានសុពលភាព
- អតិថិជនត្រូវយល់ព្រមតាមលក្ខខណ្ឌ និងកិច្ចសន្យាឥណទាន BNPL
ចង់ដឹងខ្ចីឥណទាន BNPL បានប៉ុន្មាន?
- បើកកម្មវិធីអេស៊ីស៊ូភើអេប
- ចុចម៉ឺនុយ "ប្រាក់កម្ចី"
- សូមស្កេនស្នាមម្រាមដៃ ឬផ្ទៃមុខ ឬបញ្ចូលលេខសម្ងាត់
- ជ្រើសរើស "គណនាលទ្ធភាពខ្ចីប្រាក់"
- លោកអ្នកនឹងឃើញទឹកប្រាក់ដែលអាចខ្ចីបាន
របៀបទូទាត់ ដោយប្រើឥណទាន BNPL
- បើកកម្មវិធីអេស៊ីស៊ូភើអេប
- ចុចម៉ឺនុយ "ទូទាត់តាម QR" ដើម្បីស្កេន KHQR របស់អាជីវករ
- ជ្រើសរើសគណនីកាត់ប្រាក់ (គណនីធនាគារ) និងបញ្ចូលថ្លៃទំនិញសរុប (ចាប់ពី ១០ដុល្លារ ឬ ៤០.០០០រៀល ឡើងទៅ)
- ចុចប៊ូតុង "បង់រំលស់"
- ចុចប៊ូតុង "បន្ត" សម្រាប់បញ្ជាក់ការទូទាត់ដោយប្រើឥណទាន BNPL
- បញ្ចូលទឹកប្រាក់ចូលរួម ហើយប្រព័ន្ធនឹងបង្ហាញទឹកប្រាក់កម្ចីដោយស្វ័យប្រវត្តិ
- ជ្រើសរើសរយៈពេលខ្ចី
- អាន និងយល់ព្រមតាមលក្ខខណ្ឌ រួចចុចប៊ូតុង "យល់ព្រម"
- ពិនិត្យមើលព័ត៌មានឥណទាន និងការទូទាត់
- ចុចប៊ូតុង "បញ្ជាក់"


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY














