navigate_nextផលិតផល និងសេវាnavigate_nextឌីជីថលnavigate_nextម៉ាស៊ីនឆូតកាត អេស៊ីលីដា
ម៉ាស៊ីនឆូតកាត អេស៊ីលីដា
ម៉ាស៊ីនឆូតកាត (POS) អេស៊ីលីដា ជាឧបករណ៍អេឡិចត្រូនិកដែលប្រើសម្រាប់ទូទាត់ទំនិញ ឬសេវាកម្មផ្សេងៗដែលមានលក្ខណៈងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត តាមរយៈ KHQR, GLN QR, WeChat Pay, ប័ណ្ណអេស៊ីលីដា និងប័ណ្ណគ្រប់ធនាគារផ្សេង។
អត្ថប្រយោជន៍
- មានសុវត្ថិភាពខ្ពស់បំផុត និងងាយស្រួលក្នុងការទូទាត់
- មិនចាំបាច់ក្នុងការនាំយកសាច់ប្រាក់ជាប់ខ្លួន
- ទទួលបានការផ្តល់ជូនពិសេស ពីដៃគូធនាគារអេស៊ីលីដាជាច្រើនកន្លែង ។
តើអាចប្រើម៉ាស៊ីនឆូតកាតអេស៊ីលីដា នៅកន្លែងណាខ្លះ?
លោកអ្នកអាចប្រើម៉ាស៊ីនឆូតកាតអេស៊ីលីដា (មានចំនួន ៧.១៤៨ គ្រឿង) គ្រប់ខេត្ត-រាជធានី ដែលមានបំពាក់នៅតាម៖ ផ្សារទំនើប, ហាងលក់ទំនិញ, ហាងលក់សំលៀកបំពាក់, ភ្នាក់ងារទេសចរណ៍, សាកលវិទ្យាល័យ, សណ្ឋាគារ, ស្ថានីយ៍ប្រេងឥន្ធនៈ, មន្ទីរពេទ្យ, និងកន្លែងជាច្រើនទៀត។
របៀបទូទាត់
បន្ទាប់ពីលោកអ្នកទិញទំនិញ ឬសេវាកម្មរួចរាល់ លោកអ្នកគ្រាន់តែប្រគល់ប័ណ្ណរបស់លោកអ្នកទៅឱ្យអ្នកលក់ បន្ទាប់មកបញ្ចូលលេខសម្ងាត់ផ្ទាល់ខ្លួនរបស់លោកអ្នក (ប្រសិនបើប្រព័ន្ធតម្រូវ) ទៅក្នុងម៉ាស៊ីនឆូតកាតអេស៊ីលីដា។
ទូទាត់តាម QR និងប័ណ្ណគ្រប់ប្រភេទ
ទទួលទូទាត់ "ប្រាក់រៀល" តាមកម្មវិធីទូរសព្ទ សមាជិក GLN
| សមាជិក GLN | ប្រភេទទូទាត់* | ប្រទេស | |
|---|---|---|---|
![]() | Antarctic Wallet | Push | Kyrgyzstan |
![]() | DCS Card Center Pte. Ltd (DeCard Wallet) | Push | Singapore |
![]() | GLN International Inc. (Purple GLN) | Pull & Push | South Korea |
![]() | Hana Bank (Hana 1Q) | Pull & Push | South Korea |
![]() | Hana Card (Hana Pay / Hana Money) | Pull & Push | South Korea |
![]() | iM Bank (iM Bank) | Push | South Korea |
![]() | KB Bank (KB Star Banking) | Pull & Push | South Korea |
![]() | Moreta Global Inc. (Moreta) | Push | USA |
![]() | Naver Financial (Naver Pay) | Pull & Push | South Korea |
![]() | Samsung (Samsung Wallet) | Pull & Push | South Korea |
![]() | Vira Republic Inc. (Toss) | Pull & Push | South Korea |
* PULL Payment: អ្នកគិតលុយ ឬម្ចាស់ហាង ប្រើម៉ាស៊ីន POS អេស៊ីលីដា ដើម្បីស្កេន QR នៅលើទូរសព្ទដៃរបស់អតិថិជន។ * PUSH Payment: អតិថិជនបើកកម្មវិធីទូរសព្ទ ដើម្បីស្កេន KHQR អេស៊ីលីដា។
contact_supportសម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងជាមួយនឹងសាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY


























