navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextសហថាមពល-Phygital
សហថាមពល-Phygital
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦
ធនាគារ អេស៊ីលីដា បានរួមបញ្ចូលគ្នារវាង មនុស្ស និងឌីជីថល ដើម្បីលើកកម្ពស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុឈានមុខ។
ផ្នែកខាងឆ្វេង៖ ទម្រង់មុខរបស់មនុស្ស តំណាងឱ្យពួកយើងទាំងអស់គ្នា នៅក្នុងពិភពលោកពោរពេញដោយក្បួនដោះស្រាយ (World Algorithms) និងការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ ដែលគ្មានម៉ាស៊ីនណាអាចជំនួសបានឡើយ។ មនុស្សគឺជាការតភ្ជាប់ "រូបវន្ត (Physical)" ទៅកាន់សហគមន៍របស់យើង។
ផ្នែកខាងស្តាំ៖ មានសញ្ញាសៀគ្វីឌីជីថលដែលតភ្ជាប់ដោយផ្ទាល់ទៅក្នុងផ្នែកខួរក្បាល តំណាងឱ្យបច្ចេកវិទ្យាព័ត៌មានលំដាប់ទីមួយ (First Class IT) និង ACLEDA Super App ដែលផ្តល់ថាមពលកាន់តែឆ្លាតវៃ លឿនរហ័ស និងកាន់តែមានប្រសិទ្ធភាព ដោយភ្ជាប់ជាមួយទិន្នន័យ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ដែលជួយក្នុងការបម្រើអតិថិជន ឱ្យកាន់តែល្អប្រសើរ ជាលំដាប់។
ដុះលេចចេញពីខ្សែបណ្តាញឌីជីថល មានរចនាដ៏ស្រស់ស្អាតនៃក្បាច់ខ្មែរ (ក្បាច់ភ្ញី) ដែលជាធាតុសំខាន់បំផុត សម្រាប់ភ្ជាប់បច្ចេកវិទ្យា ជាមួយមរតកវប្បធម៌របស់ខ្មែរ។
រង្វង់មូល និងពណ៌៖
- ពណ៌ខៀវទឹកប៊ិក៖ តំណាងឱ្យសាមគ្គីភាព ស្ថិរភាព និងសុវត្ថិភាព។
- ពណ៌មាស៖ តំណាងឱ្យគុណតម្លៃ និងគុណភាព។
- ពណ៌ស៖ តំណាងឱ្យអភិសមាចារ-សីលធម៌ (តម្លាភាព ស្មោះត្រង់ និងសុចរិតភាព)។
និមិត្តសញ្ញានេះជាប្រព័ន្ធអេកូឡូស៊ី ដែលយើងបាននិងកំពុងបន្តកសាង និងអភិវឌ្ឍវិសាលភាពនៃអេស៊ីស៊ូភើអេប (The world of ACLEDA Super App) ដែលជាការរស់នៅ ជីវភាពប្រចាំថ្ងៃ និងអាជីវកម្ម-ធុរកិច្ច-ការប្រកបមុខរបរ ជួបប្រសព្វគ្នា។


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY




