navigate_nextព័ត៌មានអំពីធនាគារnavigate_nextហេតុការណ៍ និងតួលេខnavigate_nextសវនករផ្ទៃក្នុង
សវនករផ្ទៃក្នុង

លោក ថាត ឌីណុត គណៈប្រធាននាយកប្រតិបត្តិសវនកម្មផ្ទៃក្នុង
ជនជាតិខ្មែរ កើតក្នុងខែកុម្ភៈ ឆ្នាំ១៩៨០ ។ លោក ថាត ឌីណុត បានចូលបម្រើការនៅអេស៊ីលីដា ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០០១ ក្នុងមុខតំណែងជាភ្នាក់ងារឥណទាន/គណនេយ្យករ នៅរាជធានីភ្នំពេញ-សាខាខេត្តកណ្តាល និងជាសវនករផ្ទៃក្នុង នៅការិយាល័យកណ្តាល។ បន្ទាប់មកលោកត្រូវបានដំឡើងតំណែង និងធ្វើការក្នុងមុខតំណែងគ្រប់គ្រងផ្សេងៗទាក់ទងនឹងកិច្ចការសវនកម្មផ្ទៃក្នុងអស់រយៈពេលជាង១៣ឆ្នាំ។ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិអភិវឌ្ឍន៍សវនកម្មផ្ទៃក្នុង រហូតដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ លោកត្រូវបានតែងតាំងជា គណៈប្រធាននាយកប្រតិបត្តិសវនកម្មផ្ទៃក្នុង រហូតដល់បច្ចុប្បន្ន។
ក្នុងនាមជា គណៈប្រធាននាយកប្រតិបត្តិសវនកម្មផ្ទៃក្នុង លោកទទួលបន្ទុកគ្រប់គ្រងផែនការយុទ្ធសាស្រ្ត និងសវនកម្មផ្ទៃក្នុងប្រចាំថ្ងៃរបស់ធនាគារ ព្រមទាំងប្រតិបត្តិផែនការសវនកម្មផ្ទៃក្នុង ដើម្បីធានាឱ្យបានឯករាជ្យភាព នៃមុខងារជាសវនកម្មផ្ទៃក្នុង លោកជាអ្នករាយការណ៍ផ្ទាល់ ទៅគណៈកម្មាធិការសវនកម្ម នៃក្រុមប្រឹក្សាភិបាល។ លោកត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងកិច្ចប្រជុំរបស់ គណៈកម្មាធិការសវនកម្ម ជាលេខាធិការ និងដើម្បីផ្តល់ព័ត៌មាន និងពន្យល់ពីបញ្ហានានាទាក់ទងនឹងវិសាលភាព និងគោលបំណងរបស់គណៈកម្មាធិការ។
លោកគ្រប់គ្រង និងដឹកនាំក្រុមសវនកម្មផ្ទៃក្នុង ដែលមាន ០៣ នាយកដ្ឋាន និង ០៣ ការិយាល័យ ដូចខាងក្រោមនេះ៖
- នាយកដ្ឋានអភិវឌ្ឍន៍សវនកម្មផ្ទៃក្នុង
- នាយកដ្ឋានសវនកម្មប្រព័ន្ធព័ត៌មានវិទ្យា
- នាយកដ្ឋានរបាយការណ៍សវនកម្ម
- ការិយាល័យសវនកម្មឥណទាន
- ការិយាល័យសវនកម្មហិរញ្ញវត្ថុ
- ការិយាល័យសវនកម្មប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងអាវុធមហាប្រល័យ
លោកទទួលបានបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និង បរិញ្ញាប័ត្រវិទ្យាសាស្រ្តសេដ្ឋកិច្ច ជំនាញ ធនាគារ&ហិរញ្ញវត្ថុ(អាហារូបករណ៍) សញ្ញាប័ត្រថ្នាក់វិជ្ជាជីវៈច្បាប់ និងជាសមាជិកវិទ្យាស្ថាននៃសវនករផ្ទៃក្នុងប្រទេសហ្វីលីពីន (IIA Philippines) ។


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



