www.acledasecurities.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​មូលបត្រ​ថ្មីៗnavigate_nextពានរង្វាន់ ឈ្មួញជើងសាល្អបំផុតប្រចាំទសវត្សរ៍ និងអ្នកគាំទ្រសកម្មក្នុងទីផ្សារ ពីផ្សារមូលបត្រកម្ពុជា

ពានរង្វាន់ ឈ្មួញជើងសាល្អបំផុតប្រចាំទសវត្សរ៍ និងអ្នកគាំទ្រសកម្មក្នុងទីផ្សារ ពីផ្សារមូលបត្រកម្ពុជា

ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២

ភ្នំពេញ ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ប្រកាសព៍ត៌មានថ្ងៃនេះថា អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ទទួលបានពានរង្វាន់ចំនួនពីរដែលរួមមាន ពានរង្វាន់អ្នកគាំទ្រសកម្មក្នុងទីផ្សារ និងពានរង្វាន់ឈ្មួញជើងសាល្អបំផុតប្រចាំទសវត្សរ៍ នៅក្នុងសន្និសីទជាតិស្តីពីទីផ្សារមូលបត្រកម្ពុជា "មួយទសវត្សរ៍នៃការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា និងដំណើរឆ្ពោះទៅមុខ" ដែលលរៀបចំ និងផ្តល់រង្វាន់ដោយនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា។

ស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់និយ័តករមូលបត្រកម្ពុជា, ផ្សារមូលបត្រកម្ពុជា, ដៃគូរ, វិនិយោគិន, សាធារណជន និងសហការី ជាពិសេសទិសដៅជាយុទ្ធសាស្ត្ររបស់ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមប្រឹក្សាភិបាលនៃ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដែលបានធ្វើអោយអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានទទួលសមិទ្ធផលដ៏អស្ចារ្យទាំងនេះ។





ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៨ ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣៦៨ ចំនួនអ្នកទស្សនាពីម្សិល : ៩៨៣