navigate_nextក្រុមហ៊ុនចុះបញ្ជីnavigate_nextលក់មូលបត្រកម្មសិទ្ធិnavigate_nextលើទីផ្សារកំណើន

| ឆ្នំាបង្កើត | ១៩៩៥ | 
|---|---|
| ចំណាត់ថ្នាក់វិស័យ | សំណង់ និង វិស្វកម្ម | 
| ប្រភេទភាគហ៊ុនចុះបញ្ជី | ភាគហ៊ុនមានសិទិ្ធបោះឆ្នោត | 
| ចំនួនភាគហ៊ុនចុះបញ្ជី | ៦.៤៦១.៥៣៨ | 
| លេខកូដស្តង់ដារ | KH1000150008 | 
| និមិត្តសញ្ញា | DBDE | 
| កាលបរិច្ឆទចុះបញ្ជី | ០៦ កញ្ញា ២០២១ | 
| ចំនួនបុគ្គលិក | ៨៣៣ នាក់ | 
| គេហទំព័រ | www.dbdengineering.com | 
សេចក្តីសង្ខេបអំពីក្រុមហ៊ុន
ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ីនជីនារីង ម.ក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1995 ជាក្រុមហ៊ុនពហុមុខងារផ្នែកវិស្វកម្ម និងសំណង់ដែលមានបទពិសោធជាច្រើនឆ្នាំក្នុងព្រះរាជាណាចក្រកម្ពុជា។ ឌីប៊ីឌី ផ្តល់សេវាកម្មដូចជា សេវាកម្មគូរប្លង់ សាងសង់ តំឡើង និងថែទាំ ដែលសេវាកម្មទាំងនេះធ្វើឲ្យក្រុមហ៊ុនទទួលបានកេរ្តិ៍ឈ្មោះលំដាប់ជាតិ និងអន្តរជាតិ។ ឌីប៊ីឌី ទទួលបានកំណត់ត្រាជាទីគាប់ចិត្តក្នុងការផ្តល់សេវាកម្ម និងផ្គត់ផ្គង់ផលិតផលប្រកបដោយគុណភាព ដែលស្ដែងបញ្ជាក់តាមរយៈការពេញចិត្ត និងការកោតសរសើរពីសំណាក់អតិថិជនរបស់ខ្លួន ។
ឌីប៊ីឌី ជឿជាក់ថាបុគ្គលិកចម្រុះជាតិសាសន៍របស់ខ្លួនដែលប្រកបទៅដោយវិជ្ជាជីវៈ និងជំនាញខ្ពស់គឺជាធនធានដ៏សំខាន់របស់ក្រុមហ៊ុន។ ឌីប៊ីឌី មានក្រុមបុគ្គលិកជំនាញផ្នែកសេវាកម្ម និងការថែទាំដើម្បីធានានិងរក្សាគុណភាពជាប់រឹងមាំរបស់សំណង់អគារ ឬការបំពាក់ឧបករណ៍ថ្មីៗ។ ឌីប៊ីឌី បាននឹងកំពុងពង្រីកអាជីវកម្មផ្នែកសេវាកម្មរបស់ខ្លួនបន្ថែម រួមមានសេវាកម្មត្រួតពិនិត្យរោងចក្រ និងឧបករណ៍សំណង់។ ក្រៅពីកេរ្តិ៍ឈ្មោះក្នុងផ្នែកសំណង់ ការបំពាក់ឧបករណ៍ និងសេវាកម្មថែទាំ ដែលបានឈានមុខគេក្នុងការផ្គត់ផ្គង់ផលិតផលម៉ាកល្បីៗជាច្រើនសម្រាប់គម្រោងនានាកន្លងមក ដែលរួមមានផលិតផលម៉ាក Scheneider ម៉ាកFranklin France ម៉ាកDaikin ម៉ាក Ginde ម៉ាក LG ម៉ាក Mitsubishi ម៉ាក Kumwell ម៉ាកEVT ម៉ាក Tsurumi Pump និងខ្សែកាបម៉ាក Yazaki ។
ព័ត៌មានអំពីអាជីវកម្ម
មោទនភាពរបស់ ក្រុមហ៊ុន ឌីប៊ីឌី គឺការបញ្ចប់គម្រោងទាន់ពេលវេលាជាមួយនឹងស្នាដៃការងារដែលមានគុណភាពខ្ពស់ ដែលទទួលបាននូវការកោតសរសើរ និងពេញចិត្តពីសំណាក់អតិថិជនចំពោះគម្រោងធំៗដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ជាច្រើនដូចជាគម្រោង Laboratoire d’analyse médicale de la Fondation Bio Mérieux (បារាំង), អាកាសយានដ្ឋានអន្តរ-ជាតិភ្នំពេញ មជ្ឍមណ្ឌល Cardiologie រោងចក្រផលិតប៊ីចេង អាជីណូម៉ូតូ រោងចក្រ Minibea ក្រុមហ៊ុន Rhoto ក្រុមហ៊ុនB-Quick ក្រុមហ៊ុនArtnature ក្រុមហ៊ុន Hana ក្រុមហ៊ុន Denso រោងចក្រស្រាប៊ៀរ ហ៊ិននីគែន គម្រោងខុនដូ Bodaiju រោងចក្រសហគ្រាសចំណីអាហារ Liwayway វិទ្យាស្ថានប៉ាស្ទ័រ សាលារៀន Northbridge មជ្ឍមណ្ឌលកែសម្ផស្សមេហ្គាប៊ែល និងសាលាដុនបូស្គូជាដើម ។
| ក្រុមប្រឹក្សាភិបាល | មុខតំណែង | 
|---|---|
| លោក នាង វិធី | ប្រធានក្រុមប្រឹក្សាភិបាល និងនាយកគ្រប់គ្រង | 
| លោកស្រី លឹម មុយលី | អភិបាលប្រតិបត្តិ និងនាយិកាហិរញ្ញវត្ថុ | 
| លោក ហ៊ុយ វ៉ាថារ៉ូ | អភិបាលឯករាជ្យ | 
| លោក ថៃ វ៉ាន់ថា | អភិបាលមិនប្រតិបត្តិ | 
ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន
| ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន | % ភាគហ៊ុន | 
|---|---|
| ROYAL GROUP TRUSTEE CO., LTD. | ៥២.៦២% | 
ចំណាំ ៖ ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន ៖ ភាគហ៊ុនិកកាន់កាប់ភាគហ៊ុន ≥៥% នៃភាគហ៊ុនចុះបញ្ជី ។
គោលនយោបាយភាគលាភ
និងទទួលបានការអនុម័តពីភាគហ៊ុនិក នឹងត្រូវបែងចែកឱ្យទៅឲ្យភាគហ៊ុនិក។ ចំណែកទាំងមូល ឬចំណែកមួយផ្នែកនៃសាច់ប្រាក់ ឬមិនមែនជាសាច់ប្រាក់ អាចនឹងត្រូវបែងចែកទៅតាមភាពជាក់ស្តែង។ នីតិវិធីទាក់ទងនឹងការបែងចែកភាគលាភ ត្រូវអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ។
ដើម្បីជាការលើកទឹកចិត្តដល់វិនិយោគិនសាធារណៈ និងដោយមានការយល់ព្រមពីភាគហ៊ុនិក ក្រុមប្រឹក្សាភិបាលរបស់ ឌី ប៊ី ឌី បានអនុម័តគោលនយោបាយភាគលាភ ដែលមានការធានាទិន្នផលភាគលាភអប្បបរមាប្រចាំឆ្នាំស្មើនឹង ៥,៥% សម្រាប់ភាគហ៊ុនិក ដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតប្រភេទ “ក”។ ចំណែកភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតប្រភេទ “ខ” មិនមានសិទិ្ធទទួលបានភាគលាភអប្បបរមា ដែលត្រូវបានធានាចំពោះភាគហ៊ុនប្រភេទ “ក” ឡើយ ក្នុងរយៈពេលធានាភាគលាភអប្បបរមានេះ ប៉ុន្តែអាចទទួលបានភាគលាភដែលត្រូវបានបែងចែកលើសពីភាគលាភអប្បបរមា (ប្រសិនបើមាន) ។
ការលក់ភាគហ៊ុនលើកដំបូង IPO
| ព័ត៌មានអំពីការលក់ភាគហ៊ុនលើកដំបូង IPO | |
|---|---|
| ថ្លៃ IPO (រៀល) | ២.៣៨០ | 
| តម្លៃចារឹក (រៀល) | ១.០០០ | 
| ចំនួនភាគហ៊ុនចុះបញ្ជី | ៦.៤៦១.៥៣៨ | 
| ចំនួនភាគហ៊ុនបោះផ្សាយ | ៦.៤៦១.៥៣៨ | 
| កាលបរិច្ឆេទជួញដូរដំបូង | ០៦ កញ្ញា ២០២១ | 
| ថ្លៃបិទដំបូង (រៀល) | ២.៤៤០ | 
| ក្រុមហ៊ុនធានាទិញមូលបត្រ | អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី | 
    
  ENGLISH