navigate_nextលក្ខខណ្ឌសុវត្ថិភាពnavigate_nextការទូទាត់លើអ៊ីនធើណែត
លក្ខខណ្ឌសុវត្ថិភាព | ការទូទាត់លើអ៊ីនធើណែត
ការពារទិន្នន័យកាតរបស់អ្នក
- ប្រយ័ត្នការបន្លំ៖ កុំចុចតំណភ្ជាប់ (Link) ពីប្រភពដែលមិនស្គាល់។ សូមមើល "https://" នៅក្នុងរបារអាសយដ្ឋាន សម្រាប់វេបសាយដែលមានសុវត្ថិភាព។
- ប្រើការតភ្ជាប់ដែលមានសុវត្ថិភាព៖ ជៀសវាងប្រើ Wi-Fi សាធារណៈ។ ប្រើឧបករណ៍ដែលមានសុវត្ថិភាពជាមួយនឹងកម្មវិធីកម្ចាត់មេរោគដែលបានអាប់ដេត។
- ពាក្យសម្ងាត់ខ្លាំង & MFA៖ ប្រើពាក្យសម្ងាត់ខ្លាំង ដែលមិនអាចទាយត្រូវ ឬងាយចាំ និងបើកដំណើរការមុខងារផ្ទៀងផ្ទាត់បន្ថែម (MFA: Two-Factor Authentication)។
- ទិញទំនិញលើវេបសាយដែលទុកចិត្តបាន៖ ធ្វើប្រតិបត្តិការនៅលើគេហទំព័រ ឬហាងអនឡាញ ដែលទុកចិត្ត និងស្គាល់ច្បាស់។ កុំទាញយកកម្មវិធី ឬបញ្ចូលព័ត៌មាននៅលើគេហទំព័រដែលមិនធ្លាប់ស្គាល់។ សូមប្រយ័ត្នព័ត៌មានដែលហាក់ដូចជាចំណេញខ្ពស់ ហួសពីការពិត។
- ត្រួតពិនិត្យគណនីជាប្រចាំ៖ ពិនិត្យមើលរបាយការណ៍គណនីជាប្រចាំ ដើម្បីតាមដានប្រតិបត្តិការគណនី។ ចុះឈ្មោះទទួលសារជូនដំណឹង (Alert) ការបញ្ជាទិញទំនិញ ដើម្បីតាមដានប្រតិបត្តិការ។
ការពារការឆបោក
- កុំផ្តល់ព័ត៌មានផ្ទាល់ខ្លួន៖ កុំចែករំលែកព័ត៌មានលម្អិតកាតរបស់អ្នក ពាក្យសម្ងាត់ទទួលបានតាមរយៈការផ្ញើសារ (OTP) ឬព័ត៌មានសម្ងាត់ផ្សេងទៀតតាមរយៈអ៊ីម៉ែល ការផ្ញើសារផ្សេងៗ ឬតាមទូរសព្ទដែលមិនបានស្នើសុំ។
- ប្រយ័ត្នមធ្យោបាយបង់ប្រាក់៖ សូមចៀសវាងការស្នើសុំផ្ទេរប្រាក់លើអ៊ីនធើណែត កាតអំណោយ ឬរូបិយប័ណ្ណគ្រីបតូ។
- ស្រាវជ្រាវការបរិច្ចាគ ឬការធ្វើដំណើរកម្សាន្ត៖ ពិនិត្យវេបសាយសប្បុរសធម៌ ឬក្រុមហ៊ុនដំណើរកម្សាន្ត មុនពេលបរិច្ចាគ ឬចែករំលែកព័ត៌មានផ្ទាល់ខ្លួន តាមការឆ្លើយតបដែលមិនបានស្នើសុំ។
- ទាញយកដោយសុវត្ថិភាព៖ ទាញយក និងដំឡើងកម្មវិធីពីប្រភពផ្លូវការ ដូចជា Google Play ឬ App Store។ ត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធីផ្សេងៗនៅលើឧបករណ៍ ឬទូរសព្ទរបស់អ្នកឱ្យទាន់សម័យ។
- ប្រយ័ត្នការផ្សព្វផ្សាយលើបណ្តាញសង្គម៖ ជៀសវាងការចែករំលែកព័ត៌មានផ្ទាល់ខ្លួន ដែលគេអាចយកទៅប្រើសម្រាប់ការបន្លំ ឬបោកប្រាស់ផ្សេងៗ។
គន្លឹះការពារបន្ថែម
- បើកការជូនដំណឹងប្រតិបត្តិការ៖ ពិនិត្យការជូនដំណឹងពីការឆបោកផ្សេងៗ ឬសកម្មភាពសង្ស័យនានា។
- ទុកចិត្តគេហទំព័រផ្លូវការ៖ ធានាថាគេហទំព័រមានភាពស្របច្បាប់ ជាពិសេសសម្រាប់សេវាកម្មរដ្ឋាភិបាល។ គេហទំព័រផ្លូវការប្រើ ".gov" ខាងចុងវេបសាយ។
- កុំផ្ញើប្រាក់ទៅមនុស្សចម្លែក៖ ជៀសវាងការផ្ទេរប្រាក់ទៅមនុស្សដែលមិនស្គាល់ មិនថាក្នុងស្រុក ឬក្រៅប្រទេស។
- ប្រើប័ណ្ណនិម្មិត៖ សម្រាប់ការទិញអនឡាញដែលមានសុវត្ថិភាពជាងមុន សូមប្រើលេខកាតបណ្តោះអាសន្ន។
- បើកការចាក់សោកាត៖ បង្ខាំងកាតរបស់អ្នកជាបណ្ដោះអាសន្ន ប្រសិនបើវាបាត់ ឬមានគេយកព័ត៌មានកាតបាន។
- ជៀសវាងកន្លែងសាកថ្មសាធារណៈ៖ ប្រើឆ្នាំងសាកថ្មផ្ទាល់ខ្លួនដើម្បីការពារការលួចទិន្នន័យ។
- ប្រើប័ណ្ណឥណទាន ល្អជាងប័ណ្ណឥណពន្ធ៖ ប័ណ្ណឥណទានផ្តល់ការការពារការក្លែងបន្លំ ខ្ពស់ជាង។
- ប្រើវិធីបង់ប្រាក់ដែលមានសុវត្ថិភាព៖ បង់ប្រាក់តាមរយៈសេវាកម្មដូចជា PayPal ឬ Google Pay សម្រាប់សុវត្ថិភាព។