navigate_nextផលិតផល និងសេវាnavigate_nextឌីជីថលnavigate_nextទូទាត់វិក្កយបត្រnavigate_nextអេស៊ីលីដាម៉ូបាល
ទូទាត់វិក្កយបត្រតាមអេស៊ីលីដាម៉ូបាល
លោកអ្នកអាចទូទាត់វិក្កយបត្រគ្រប់ប្រភេទ បានយ៉ាងងាយស្រួលនិងឆាប់រហ័ស តាមរយៈអេស៊ីលីដាម៉ូបាល លើទូរស័ព្ទដៃរបស់លោកអ្នក គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ជាមួយក្រុមហ៊ុនដូចខាងក្រោម ៖
ទូទាត់ដោយបញ្ចូល "លេខប្រតិបត្តិការ" ឬស្កេន QR code នៅលើវិក្កយបត្រ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
បង់ប្រាក់ភាគទាន៖ សហគ្រាសគ្រឹះស្ថាន, សោធនស្ម័គ្រចិត្ត, និងបុគ្គលស្វ័យនិយោជន៍។ ដើម្បីបង់ សូមស្កេន QR code ឬបញ្ចូលលេខ ១៤ខ្ទង់ នៅលើប័ណ្ណ រួចទាំងសញ្ញាដក (xxxxxxx-xxxxxxx)។
- ប័ណ្ណការងារជនបរទេស
- ផ្លូវល្បឿនលឿនភ្នំពេញ - ក្រុងព្រះសីហនុ
បង់លុយមុនពេលធ្វើដំណើរ "ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ" រួចធ្វើដំណើរចេញ-ចូល តាម គន្លងអាទិភាព ANPR ដោយមិនបាច់យកកាត ឬរង់ចាំបង់ប្រាក់ផ្ទាល់។
- មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ
ទូទាត់ដោយបញ្ចូល "Invoice ID" ឬកូដ "PID" ជាលេខវិក្កយបត្រ
- អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
បង់ពន្ធគយ និងរដ្ឋាករ (ពន្ធនាំចេញ-នាំចូល) ដោយបញ្ចូលលេខសម្គាល់អតិថិជន ឬស្កេន Barcode លើវិក្កយបត្រ។
- អគ្គនាយកដ្ឋានពន្ធដារ
- បង់ពន្ធអចលនទ្រព្យ និង ពន្ធលើមធ្យោបាយដឹកជញ្ជូន តាមកម្មវិធី GDT Taxpayer App
- ប្រកាសពន្ធអាជីវកម្ម សម្រាប់អ្នកជាប់ពន្ធតូច តាមកម្មវិធី GDT Tax Prefiling App ប្រចាំខែ និងប្រចាំឆ្នាំ
- ការបម្រើសេវាខ្លួនឯង ៖ ទូទាត់វិក្កយបត្រដោយខ្លួនឯង និងចំណេញពេលវេលា ។
- ភាពងាយស្រួល ៖ ទូទាត់វិក្កយបត្រ បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយគ្មានការរង់ចាំ ។
- ការត្រួតពិនិត្យ ៖ មានឱកាសចាត់ចែងចំណាយផ្សេងៗ និងត្រួតពិនិត្យដោយខ្លួនឯង ។
- ការចូលរួម ៖ ទទួលបានចំណេះដឹងថ្មីៗ ក្លាយជាមនុស្សទាន់សម័យ ព្រមទាំងអាចរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ។
- ឱកាសផ្សេងៗ ៖ មានឱកាសប្រើប្រាស់ផលិតផល និងសេវាផ្សេងៗទៀតរបស់ធនាគារ ក្នុងពេលដំណាលគ្នា ។
contact_supportសម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងការិយាល័យទំនាក់ទំនងអតិថិជន បានគ្រប់ពេលវេលា ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ ។