navigate_nextផលិតផល និងសេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវាបញ្ញើ-សន្សំnavigate_nextប្រាក់បញ្ញើមានកាលកំណត់
ប្រាក់បញ្ញើមានកាលកំណត់
យើងខ្ញុំបានដឹងថាលោកអ្នកតែងតែផ្តោតលើការស្វែងរកកន្លែងដែលមានសុវត្ថិភាព និងគួរឱ្យជឿទុកចិត្តក្នុងការថែរក្សាប្រាក់ឱ្យគង់វង្ស ហើយរំពឹងថាវានឹងកើនឡើងសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងគម្រោងអ្វីមួយ ឬដើម្បីគ្រួសារនាពេលអនាគត ដោយរួមបញ្ចូលទាំងអត្រាការប្រាក់ដ៏សមរម្យ ។ ដូច្នេះជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក គឺការដាក់ប្រាក់បញ្ញើមានកាលកំណត់ ជាមួយនឹង ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
ដាក់ប្រាក់បញ្ញើមានកាលកំណត់ លោកអ្នកនឹងទទួលបានអត្រាការប្រាក់ដ៏ល្អគួរជាទីពេញចិត្ត ។ លោកអ្នកអាចជ្រើសរើសសន្សំជា ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ឬប្រាក់បាត តាមសេចក្តីត្រូវការ ។ លោកអ្នកក៏មានជម្រើសក្នុងការទទួលយកការប្រាក់តាមបីរបៀប ៖ ទទួលការប្រាក់រៀងរាល់ខែ ទទួលការប្រាក់រៀងរាល់បីខែ ឬទទួលការប្រាក់នៅពេលដល់កាលកំណត់ ។
លក្ខខណ្ឌតម្រូវ
- សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងភ្នាក់ងារបម្រើអតិថិជននៅសាខាធនាគារអេស៊ីលីដា ឬក៏ការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ២៤ម៉ោង)
- បំពេញពាក្យសុំចុះឈ្មោះបើកគណនីឯកត្តជន
- បំពេញពាក្យសុំដាក់ប្រាក់បញ្ញើមានកាលកំណត់ ដោយជ្រើសរើសយកជម្រើសណាមួយ (គិតការប្រាក់ជារៀងរាល់ខែ ឬគិតការប្រាក់ដល់ថ្ងៃកំណត់) និងលិខិតគំរូហត្ថលេខា
- ទំហំប្រាក់ដើមអប្បបរមាត្រឹមតែ៖
- បញ្ជរ-ម៉ាស៊ីន*៖ ២.០០០.០០០រៀល ៥០០ដុល្លារអាមេរិក ២០.០០០បាត
- អេស៊ីលីដាម៉ូបាល៖ ៤០០.០០០រៀល ១០០ដុល្លារអាមេរិក
- អេស៊ីលីដាអ៊ីនធើណែត៖ ៤០០.០០០រៀល ១០០ដុល្លារអាមេរិក ៤.០០០បាត
គុណប្រយោជន៍
- រក្សាសាច់ប្រាក់ប្រកបដោយសុវត្ថិភាព និងទទួលបានការប្រាក់ខ្ពស់
- ទទួលបានវិញ្ញាបនបត្រប្រាក់បញ្ញើ ដែលអាចប្រើប្រាស់ជាទ្រព្យបញ្ចាំជាមួយយើងខ្ញុំ ក្នុងករណីលោកអ្នកត្រូវការឥណទានសម្រាប់រយៈពេលខ្លីជាង
ប្រភេទនៃប្រាក់បញ្ញើមានកាលកំណត់
ប្រាក់បញ្ញើមានកាលកំណត់ កំណើនខ្ពស់៖ ទទួលបានប្រាក់ដើម និងការប្រាក់ នៅពេលបញ្ចប់កិច្ចសន្យា ។
អត្រាការប្រាក់ក្នុងមួយឆ្នាំ
ប្រសិទ្ធភាពចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥
រយៈពេល | រៀល | ដុល្លារអាមេរិក | បាត | ||
---|---|---|---|---|---|
បញ្ជរ-ម៉ាស៊ីន* | ម៉ូបាល-អ៊ីនធើណែត** | បញ្ជរ-ម៉ាស៊ីន* | ម៉ូបាល-អ៊ីនធើណែត** | បញ្ជរ-ម៉ាស៊ីន-អ៊ីនធើណែត* | |
១ខែ | ២,០០% | ២,០៥% | ១,៤០% | ១,៤៥% | ០,០០% |
២ខែ | ២,២០% | ២,២៥% | ១,៥០% | ១,៥៥% | ០,០០% |
៣ខែ | ២,៤៥% | ២,៥០% | ១,៨០% | ១,៨៥% | ០,០៣% |
៤ខែ | ២,៨៥% | ២,៩០% | ១,៨៥% | ១,៩០% | ០,០៣% |
៥ខែ | ៣,១០% | ៣,១៥% | ២,១០% | ២,១៥% | ០,០៣% |
៦ខែ | ៣,៤៥% | ៣,៥០% | ២,១៥% | ២,២០% | ០,០៥% |
៧ខែ | ៣,៥៥% | ៣,៦០% | ២,៤០% | ២,៤៥% | ០,០៥% |
៨ខែ | ៣,៦០% | ៣,៦៥% | ២,៥០% | ២,៥៥% | ០,០៥% |
៩ខែ | ៣,៧៥% | ៣,៨០% | ២,៦៥% | ២,៧០% | ០,០៩% |
១០ខែ | ៣,៩៥% | ៤,០០% | ២,៧០% | ២,៧៥% | ០,០៩% |
១១ខែ | ៤,១០% | ៤,១៥% | ២,៩០% | ២,៩៥% | ០,០៩% |
១២ខែ | ៤,២០% | ៤,២៥% | ៣,៤០% | ៣,៤៥% | ០,៣៣% |
១៨ខែ | ៤,២៥% | ៤,៣០% | ៣,៤៥% | ៣,៥០% | ០,៤៤% |
២៤ខែ | ៤,៣០% | ៤,៣៥% | ៣,៥០% | ៣,៥៥% | ០,៥៥% |
warningអត្រាខាងលើត្រូវបានកំណត់ឡើងក្នុងគោលបំណងជម្រាបជូនជាព័ត៌មានប៉ុណ្ណោះ និងអាចមានការកែប្រែ ។ សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងជាមួយនឹងសាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។
ចំណាំ៖
- បញ្ជរ-ម៉ាស៊ីន* ដាក់ប្រាក់បញ្ញើមានកាលកំណត់ នៅបញ្ជរសាខា ឬតាមម៉ាស៊ីនដាក់ប្រាក់បញ្ញើមានកាលកំណត់។
- បញ្ជរ-ម៉ាស៊ីន-អ៊ីនធើណែត* ដាក់ប្រាក់បញ្ញើមានកាលកំណត់ នៅបញ្ជរសាខា ឬតាមម៉ាស៊ីនដាក់ប្រាក់បញ្ញើមានកាលកំណត់ ឬតាមអេស៊ីលីដាអ៊ីនធើណែត។
- ម៉ូបាល-អ៊ីនធើណែត** ដាក់ប្រាក់បញ្ញើមានកាលកំណត់ តាមអេស៊ីលីដាម៉ូបាល ឬតាមអេស៊ីលីដាអ៊ីនធើណែត។