navigate_nextផលិតផល និងសេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវាឥណទានnavigate_nextឥណទានពិសេសសម្រាប់អាជីវករ
ឥណទានពិសេសសម្រាប់អាជីវករ
ផ្តល់ជូនអតិថិជនគ្រប់ប្រភេទ ដែលជាដៃគូអាជីវករ របស់ធនាគារ អេស៊ីលីដា ដែលប្រើម៉ាស៊ីន POS ឬ KHQR អេស៊ីលីដា ដើម្បីទទួលទូទាត់ប្រាក់ពីអតិថិជន ដែលទិញទំនិញ-សេវាកម្មផ្សេងៗ។
- រូបិយប័ណ្ណ៖ ផ្តល់ជូនជាប្រាក់រៀល និងដុល្លារអាមេរិក។
- ទំហំឥណទាន/កម្រិតឥណទាន៖ ចាប់ពី ១២០ លានរៀល រហូតដល់ ៤០០ លានរៀល ឬសមមូលជាប្រាក់ដុល្លារអាមេរិក។
- រយៈពេលខ្ចី៖
- ឥណទានបង់រំលស់៖ រយៈពេលខ្ចីរហូតដល់ ៧២ខែ។
- កម្រិតឥណទាន៖ រយៈពេលខ្ចីរហូតដល់ ៣៦ខែ។
- ទ្រព្យធានា៖ អាចមាន ឬគ្មាន អាស្រ័យតាមស្ថានភាពជាក់ស្តែង និងទំហំឥណទាន។
- ការប្រាក់៖ គិតតែលើចំនួនទឹកប្រាក់ ដែលអាជីវករបានដកប្រើប៉ុណ្ណោះ (សម្រាប់កម្រិតឥណទាន)។
លក្ខខណ្ឌតម្រូវ
- អាជីវករមានប្រភពចំណូល និងមុខរបរស្របច្បាប់។
- មានគណនី និងប្រើប្រាស់សេវាកម្មទូទាត់ ជាមួយធនាគារ អេស៊ីលីដា។
- មានអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬឯកសារផ្សេងទៀតដែលអាចជំនួសបាន។
- ចុះឈ្មោះប្រើ KHQR អេស៊ីលីដា ឥឡូវនេះ!
មធ្យោបាយស្នើឥណទានពិសេសនេះ
អាជីវករអាចស្នើឥណទាន តាមមធ្យោបាយផ្សេងៗ ដូចខាងក្រោម៖
- អេស៊ីស៊ូភើអេប
- អេស៊ីលីដាអ៊ីនធើណែត
- វេបសាយធនាគារ អេស៊ីលីដា
- បណ្តាញទំនាក់ទំនងសង្គម របស់ធនាគារ អេស៊ីលីដា (Facebook, Telegram, TikTok, Instagram ។ល។)
- អញ្ជើញមកសាខាធនាគារ អេស៊ីលីដា ដែលនៅជិតបំផុត
- ភ្នាក់ងារអេស៊ីលីដា ចុះជួបអាជីវករដោយផ្ទាល់
contact_supportសម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងជាមួយនឹងសាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY














