navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
ទង្វើត្រូវ
- បទកាកគតិ -
| ១- | ជំនាញចំណេះ | ថ្នឹកស្ទាត់ចាំចេះ | ត្រូវមានចំណង់ |
| រស់រានស្មារតី | វាងវៃផ្ចិតផ្ចង់ | វិញ្ញាណគ្រប់អង្គ | |
| សីលគុណខ្ពង់ខ្ពស់ ។ | |||
| ២- | គិតគូរផែនការ | យុទ្ធសាស្ត្រថ្លៃថ្លា | រួមកាយចិត្តរស់ |
| រៀបចំចាត់ចែង | តាក់តែងឈានឆ្ពោះ | មើលថែឥតលោះ | |
| រស់ទាន់សម័យ ។ | |||
| ៣- | ទំនាក់ទំនង | គ្រប់កាលបំព្រង | កាយគាប់យប់ថ្ងៃ |
| ដួងចិត្តជ្រះថ្លា | វាចាថ្លាថ្លៃ | ស្តីស្តាប់ល្អក្រៃ | |
| ថ្លៃអស់ខ្វាយខ្វល់ ។ | |||
| ៤- | គិតយល់ត្រឹមត្រូវ | ស្តែងស្តីចំផ្លូវ | កបការកើតផល |
| ចិញ្ចឹមជីវិត | គំនិតកុសល | ព្យាយាមដិតដល់ | |
| រស់រែងរលឹក ។ | |||
| ៥- | តាំងចិត្តត្រឹមត្រូវ | ច្បាស់គ្រប់រដូវ | ល្ងាចថ្ងៃយប់ព្រឹក |
| គ្រប់ពេលគ្រប់កាល | ដុះដាលសន្ធឹក | គគ្រេងគគ្រឹក | |
| សម្រេចកិច្ចការ ។ | |||


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



