www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ទទួលបានវិញ្ញាបនបត្រ "កម្រិតមាស" ជាធនាគារការពារសុវត្ថិភាពអតិថិជន កម្រិតខ្ពស់បំផុត

ធនាគារ អេស៊ីលីដា ទទួលបានវិញ្ញាបនបត្រ "កម្រិតមាស" ជាធនាគារការពារសុវត្ថិភាពអតិថិជន កម្រិតខ្ពស់បំផុត

ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦

ACLEDA Photo

ធនាគារ អេស៊ីលីដា មានកិត្តិយសដែលបានជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតនៅលើពិភពលោក (សម្រាប់ឆមាសទី២ ឆ្នាំ២០២៥) ដោយទទួលបានវិញ្ញាបនបត្រ ទទួលស្គាល់ពីការការពារសុវត្ថិភាពអតិថិជន (Client Protection Certificate) កម្រិតមាស ពីស្ថាប័ន MFR Global Rating Agency ដែលជាទីភ្នាក់ងារវាយតម្លៃសកល ទទួលស្គាល់កម្រិតស្តង់ដារខ្ពស់បំផុត សម្រាប់ឧត្តមភាពក្នុងការអនុវត្តក្នុងវិស័យធនាគារ ប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវ។

វិញ្ញាបនបត្រនេះបានវាយតម្លៃដោយឯករាជ្យ ដោយភ្នាក់ងារ MFR ហើយបានបញ្ជាក់ថា ធនាគារ អេស៊ីលីដា ផ្តល់សេវាហិរញ្ញវត្ថុដែលមានសុវត្ថិភាព តម្លាភាព ត្រឹមត្រូវ និងផ្តោតលើអតិថិជនជាធំ ស្របតាមស្តង់ដារសកល ក្នុងការគ្រប់គ្រងប្រតិបត្តិការសម្រាប់សង្គម និងបរិស្ថាន។

លើសពីនេះទៀត ប្រតិបត្តិការដ៏រឹងមាំរបស់ធនាគារ អេស៊ីលីដា ក្រោមការវាយតម្លៃលើការលើកកម្ពស់សង្គម និងបរិស្ថាន (Social & Environmental Rating) បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំ សម្រាប់បរិយាប័ន្ន​ហិរញ្ញវត្ថុកម្រិតខ្ពស់ បង្កើនអត្ថប្រយោជនដល់អតិថិជន និងសង្គម ដោយមានការទទួលខុសត្រូវ និងកំណើនប្រកបដោយចីរភាព។

ការទទួលស្គាល់នេះ បានបន្ថែមការខិតខំប្រឹងប្រែងរបស់ធនាគារ អេស៊ីលីដា ដោយធ្វើអ្វីៗគ្រប់យ៉ាង ត្រូវស្តាប់អតិថិជន និងគិតផលប្រយោជន៍អតិថិជនជាធំ គឺអតិថិជនរីកចម្រើន ធនាគាររីកចម្រើន។

public នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់និរន្តរភាពវិស័យហិរញ្ញវត្ថុ។

verified ធនាគារ អេស៊ីលីដា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជន និងដៃគូទាំងអស់ ដែលបានបន្តគាំទ្រ និងជឿទុកចិត្តលើការប្រើប្រាស់សេវាធនាគារ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៣៧ ©២០២៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖