navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ទទួលចំណាត់ថ្នាក់ A- ជាទេសាភិបាលដែលដឹកនាំធនាគារកណ្តាលប្រកបដោយប្រសិទ្ធភាព
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ទទួលចំណាត់ថ្នាក់ A- ជាទេសាភិបាលដែលដឹកនាំធនាគារកណ្តាលប្រកបដោយប្រសិទ្ធភាព
ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥
តាងនាមថ្នាក់ដឹកនាំ និងកម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់ សូមសំដែងនូវអំណរសាទរយ៉ាងក្រៃលែង ជូនចំពោះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងឱកាសដែលទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ជាទេសាភិបាលដែលដឹកនាំធនាគារកណ្តាល ប្រកបដោយប្រសិទ្ធភាពប្រចាំឆ្នាំ២០២៥។
នេះជាចំណាត់ថ្នាក់ល្អដែលលោកជំទាវ ទេសាភិបាល ទទួលបានពីរឆ្នាំជាប់គ្នា បន្ទាប់ពីលោកជំទាវត្រូវបានតែងតាំងជា ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៣។
គួររំលេចថា Global Finance បានផ្តល់ចំណាត់ថ្នាក់នេះ ដោយជ្រើសចេញពីក្នុងចំណោមថ្នាក់ដឹកនាំធនាគារកណ្តាលប្រមាណ ១០០ ប្រទេស តាមរយៈការពិនិត្យលើប្រសិទ្ធភាពនៃការអនុវត្តនយោបាយរូបិយវត្ថុក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច រក្សាស្ថិរភាពរូបិយវត្ថុ គ្រប់គ្រងអតិផរណា និងអត្រាប្តូរប្រាក់។ ក្នុងនោះមានតែឥស្សរជនដែលត្រូវបានផ្តល់ចំណាត់ថ្នាក់ A-, A, និង A+ ប៉ុណ្ណោះដែលត្រូវបាន Global Finance រាយនាមក្នុងបញ្ជីចំណាត់ថ្នាក់កិត្តិយសនេះ។