navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ជាប់ចំណាត់ថ្នាក់ក្នុងចំណោមធនាគារពិភពលោកកំពូលទាំង ១០០០ ឆ្នាំ២០២៥ របស់ទស្សនាវដ្ដី The Banker
ធនាគារ អេស៊ីលីដា ជាប់ចំណាត់ថ្នាក់ក្នុងចំណោមធនាគារពិភពលោកកំពូលទាំង ១០០០ ឆ្នាំ២០២៥ របស់ទស្សនាវដ្ដី The Banker
ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានមោទនភាពជាធនាគារខ្មែរតែមួយគត់ ដែលបានចូលរួមក្នុងចំណាត់ថ្នាក់ "Top 1000 World Banks 2025" ដោយទស្សនាវដ្ដី The Banker។ នេះជាឆ្នាំទី២ ដែលធនាគារ អេស៊ីលីដា រក្សាបានការទទួលស្គាល់ជាធនាគារកំពូលទាំង ១០០០ ទូទាំងពិភពលោក។
ការទទួលស្គាល់នេះមិនត្រឹមតែជាការបង្ហាញពីតម្លាភាពហិរញ្ញវត្ថុ សមត្ថភាព និងសុវត្ថិភាពប្រព័ន្ធ របស់ធនាគារប៉ុណ្ណោះទេ នេះបានសបញ្ជាក់អំពីការអភិវឌ្ឍ និងការប្រកួតប្រជែងដ៏រឹងមាំនៅក្នុងតំបន់ ដោយធនាគារ អេស៊ីលីដា មានក្រុមហ៊ុនបុត្រសម្ព័ន្ធសំខាន់ៗ ចំនួន ៤ បន្ថែមទៀតគឺ៖
- សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា
- ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក
- ធនាគារ អេស៊ីលីដា ឡាវ
- ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា
ធនាគារ អេស៊ីលីដា ក៏មានការិយាល័យតំណាងនៅក្នុងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ផងដែរ។
គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៥ នេះ ធនាគារ អេស៊ីលីដា មានរបាយការណ៍ហិរញ្ញវត្ថុដ៏រឹងមាំ ជាមួយនឹង៖
- ទ្រព្យសកម្មសរុបចំនួន ១១,៥៥ ប៊ីលានដុល្លារអាមេរិក
- ប្រាក់បញ្ញើសន្សំសរុបចំនួន ៨,៩៨ ប៊ីលានដុល្លារអាមេរិក
- មានអតិថិជនប្រមាណជាង ៥,៩៦ លាននាក់
កំណើនលូតលាស់នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មានសារសំខាន់របស់ធនាគារ អេស៊ីលីដា ក្នុងការធ្វើបរិយាបន្នហិរញ្ញវត្ថុ នវានុវត្តន៍ និងឧត្តមភាពក្នុងការផ្តល់សេវាកម្ម ទាំងនៅក្នុងប្រទេស និងក្នុងតំបន់ទាំងមូល។
ដំណើរទស្សនកិច្ចជាផ្លូវការរបស់ លោក Maarten Terlouw ប្រធាន និងសហប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុនអាមេរិក Argentem Creek ព្រមទាំងសហការី ព័ត៌មានបន្ទាប់ »
ផ្សារមូលបត្រកម្ពុជា និងធនាគារ អេស៊ីលីដា ភីអិលស៊ី បានសហការរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការបង្ហាញព័ត៌មានសាជីវកម្មរបស់បុគ្គលចុះបញ្ជីលក់មូលបត្របំណុល សម្រាប់វិនិយោគិនគុណវុឌ្ឍិនៅផ្សារមូលបត្រកម្ពុជា ដល់មន្រ្តីជំនាញ ធនាគារ អេស៊ីលីដា ភីអិលស៊ី