www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា បើកដំណើរការអគារការិយាល័យថ្មី សាខាក្រុមហ៊ុនក្នុងស្រុក (ខណ្ឌសែនសុខ - សង្កាត់ភ្នំពេញថ្មី)

ធនាគារ អេស៊ីលីដា បើកដំណើរការអគារការិយាល័យថ្មី សាខាក្រុមហ៊ុនក្នុងស្រុក (ខណ្ឌសែនសុខ - សង្កាត់ភ្នំពេញថ្មី)

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

ACLEDA Photo

ធនាគារ អេស៊ីលីដា មានមោទនភាព ប្រកាសបើកដំណើរការអគារការិយាល័យថ្មី សាខាក្រុមហ៊ុនក្នុងស្រុក (ខណ្ឌសែនសុខ - សង្កាត់ភ្នំពេញថ្មី) ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ។

អាសយដ្ឋាន៖ ក្បាលដីលេខ១០៦៤&១០៦៥ មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ក្រុមទី២ ភូមិភ្នំពេញថ្នី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ផែនទី៖ https://maps.app.goo.gl/iTb4JsV9toTSc3cX6

ការបង្កើតអគារការិយាល័យថ្មីនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការផ្តល់ជូននូវផលិតផលនិងសេវាកម្ម ប្រកបដោយនវានុវត្តន៍និងសុវត្ថិភាពខ្ពស់ ជូនដល់អតិថិជន និងសាធារណជន គ្រប់មជ្ឈដ្ឋានក្នុងសហគមន៍។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នធនាគារ អេស៊ីលីដា មានសាខាចំនួន ២៦៥ និងសេវាកម្មធនាគារស្វ័យប្រវត្តិ (ATM) ចំនួនជាង ៤០០ ទីតាំង នៅទូទាំងប្រទេស បម្រើជូនអតិថិជន ​និងសាធារណជន នូវសេវាកម្មហិរញ្ញវត្ថុគ្រប់ប្រភេទ រួមទាំងសេវាធនាគារឌីជីថល ដែលបម្រើជូន ២៤/៧ រួមមាន៖ អេស៊ីស៊ូភើអេប, អេធីអឹម, ម៉ាស៊ីន POS, អេស៊ីលីដាអ៊ីនធើណែត, និងសេវាឌីជីថល ជាច្រើនទៀត ដើម្បីបំពេញតម្រូវការលោកអ្នក និងធ្វើឱ្យអាជីវកម្មតូចធំគ្រប់ប្រភេទរបស់លោកអ្នក កាន់តែរីកចម្រើន។

យើងខ្ញុំទាំងអស់គ្នា រង់ចាំបម្រើដោយក្តីគោរពស្រលាញ់ និងផ្តល់ទំនុកចិត្តខ្ពស់ ជូនដល់អតិថិជន និងសាធារណជន គ្រប់មជ្ឈដ្ឋានក្នុងសហគមន៍។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៤៣៦ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖