www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា គាំទ្រសិល្បៈគំនូរខ្មែរ ដើម្បីរួមចំណែកលើកស្ទួយវប្បធម៌ជាតិ

ធនាគារ អេស៊ីលីដា គាំទ្រសិល្បៈគំនូរខ្មែរ ដើម្បីរួមចំណែកលើកស្ទួយវប្បធម៌ជាតិ

ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥

ACLEDA Photo

រាជធានីភ្នំពេញ ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ធនាគារ អេស៊ីលីដា" ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា គាំទ្រសិល្បៈគំនូរខ្មែរ តាមរយៈរូបគំនូរ ដែលមានចំណងជើងថា "និគ្គហិត" គូរដោយវិចិត្រករ កឹម កែវសុជាតិ

ACLEDA Photo

កញ្ញា កែវសុជាតិ មកពីខេត្តកំពត និងបានបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) នៅឆ្នាំ២០១៤ ដល់ ២០១៨ ផ្នែកគំនូរវិចិត្រកម្ម។ ក្រោយពេលបញ្ចប់ការសិក្សា កញ្ញាតែងតែយកពេលវេលាផ្តោតទៅលើការស្រាវជ្រាវ ការអាន ការគិតគូ និងការវិភាគ ដែលឈានទៅដល់ការបង្កើតស្នាដៃសិល្បៈគំនូរ ព្រោះកញ្ញាយល់ថា ការសិក្សារៀនសូត្រគឺអាចធ្វើបាននៅគ្រប់ទីកន្លែង បានន័យថាកន្លែងណាក៏កញ្ញាអាចរៀនសូត្របាន ដោយមិនមែនតែនៅក្នុងថ្នាក់រៀនប៉ុណ្ណោះទេ។

កញ្ញាបានបើកពិព័រណ៍ស្នាដៃគំនូរទោលដំបូង នៅក្នុងឆ្នាំ២០១៩ (ភ្នែកនៃក្តីមេត្តា) ស្នាដៃគំំនូរទោលទីពីរ ចុងឆ្នាំ២០២០ (ហេតុអ្វីបានខ្ញុំធ្វើ...?) និងស្នាដៃគំនូរទោលទីបី ក្នុងឆ្នាំ២០២២ (ស)។

ACLEDA Photo

នៅក្នុងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ កញ្ញាបានបើកបង្ហាញស្នាដៃ ចម្លាក់ (អាចារផាយ) នៅក្នុង private gallery មួយស្ថិតនៅលើផ្លូវ២៤០។ ក្រៅពីនោះកញ្ញាក៏បានចូលរួមបង្ហាញស្នាដៃរបស់កញ្ញាជាមួយសិល្បករដទៃទៀតដែរ។

ស្នាដៃសិល្បៈ របស់វិចិត្រកររូបនេះភាគច្រើនផ្តោតទៅលើការស្គាល់អ្វីជាឫសគល់ដើមរបស់ខ្លួន អ្វីជាអត្តសញ្ញាណរបស់ខ្លួន បច្ចុប្បន្នកាល អតីតកាល និងអនាគត ដែលរួមបញ្ចូលការដាស់ស្មារតីយុវជន ឱ្យរៀនចាប់អារម្មណ៍អ្វីដែលដូនតាបន្សល់ទុកមកដល់បច្ចុប្បន្ន ហើយព្យាយាមបង្កើតអ្វីក្នុងខណៈពេលនេះ (អភិរក្ស និងបង្កើតថ្មីស្ថិតក្នុងគុណតម្លៃ) សម្រាប់ជាប្រយោជន៍តទៅអនាគត។

ACLEDA Photo

រាល់ថ្ងៃនេះ កញ្ញាកំពុងបន្តស្នាដៃសិល្ប:ថ្មីមួយទៀត ដែលភ្ជាប់ជាមួយចម្លាក់ (អាចារផាយ)។

នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ អេស៊ីលីដា បានចូលរួមចំណែកក្នុងការជំរុញឱ្យមានការបង្កើតថ្មី ការលើកស្ទួយ ការអភិរក្ស និងការអភិវឌ្ឍសិល្បៈ និងវប្បធម៌ខ្មែរ ឱ្យកាន់តែទូលំទូលាយ។

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងមួយនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៨៣ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៨,៣៦ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៥,៥២លាននាក់។

បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើនជាង ០,៥៦លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដា ស៊ូភើអេប សរុបចំនួនជាង ៤,៥៩លាននាក់។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៣៥៨ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖