navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextអេស៊ីលីដា ជាប់ជាធនាគារកំពូលទាំង ១០០០ ទូទាំងពិភពលោក
អេស៊ីលីដា ជាប់ជាធនាគារកំពូលទាំង ១០០០ ទូទាំងពិភពលោក
ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤
អេស៊ីលីដា ជាធនាគារតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលជាប់ជាធនាគារកំពូលទាំង ១០០០ ទូទាំងពិភពលោក ក្នុងឆ្នាំ២០២៤ ដោយទស្សនាវដ្តី The Banker។
ធនាគារ អេស៊ីលីដា មានក្រុមហ៊ុនបុត្រសម្ព័ន្ធ ចំនួន ៤ គឺ៖ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា, ធនាគារ អេស៊ីលីដា ឡាវ, និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។
គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,០៨ ប៊ីលានដុល្លារអាមេរិក, ប្រាក់បញ្ញើសន្សំសរុបចំនួន ៧,៥៤ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៦១ លាននាក់។
ជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើនជាង ៤៧១.៦០០ ដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល សរុបចំនួន ៤,០៣ លាននាក់។


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY




