navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពានរង្វាន់ ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម សកលលោក ឆ្នាំ២០២៣
ពានរង្វាន់ ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម សកលលោក ឆ្នាំ២០២៣
ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣
យើងខ្ញុំមានមោទនភាព សូមជម្រាបជូនអតិថិជន និងសាធារណជន មេត្តាជ្រាបថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលពានរង្វាន់ ប្រភេទមាស ដែលជា "ធនាគារដ៏ល្អបំផុតក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រិនស្ត្រី" ពីវេទិកាហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម (SME Finance Forum) ព្រមទាំងទទួលការកោតសរសើរជា "ធនាគារដែលផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមប្រចាំឆ្នាំ ក្នុងតំបន់អាស៊ី" នៅក្នុងកម្មវិធីផ្តល់ពានរង្វាន់ ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម សកលលោក ឆ្នាំ២០២៣។
ឆ្នាំនេះ ធនាគារ អេស៊ីលីដា ត្រូវបានជ្រើសរើសក្នុងចំណោមស្ថាប័ន ដែលមានការប្រកួតប្រជែងខ្លាំងបំផុត។ ដោយទទួលបានការរៀបចំពី IFC ជាសមាជិកនៃក្រុមធនាគារពិភពលោក និងវេទិកាហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម ព្រមទាំងមានការគាំទ្រដោយ GPFI (Global Partnership for Financial Inclusion) របស់ G20 បានធ្វើឱ្យកម្មវិធីផ្តល់ពានរង្វាន់ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម សកលលោក ជ្រើសរើសស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យា ដែលទទួលបានជោគជ័យ និងសមិទ្ធផលលេចធ្លោ ក្នុងការផ្តល់សេវាដ៏ល្អឥតខ្ចោះ ជូនដល់អតិថិជន ជាសហគ្រាសធុនតូច និងមធ្យម របស់ខ្លួន។
សម្រាប់ព័ត៌មានបន្ថែម៖ https://www.smefinanceforum.org/awards-2023


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY
    


    

