navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពានរង្វាន់ឈានមុខផ្នែកនវានុវត្តន៍ទិន្នន័យ ពីក្រេឌីត ប្យួរ៉ូ
ពានរង្វាន់ឈានមុខផ្នែកនវានុវត្តន៍ទិន្នន័យ ពីក្រេឌីត ប្យួរ៉ូ
ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២
ធនាគារ អេស៊ីលីដា ភីអិលស៊ី "ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត" ជាធនាគារពាណិជ្ជនាំមុខក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានពានរង្វាន់ឈានមុខផ្នែកនវានុវត្តន៍ទិន្នន័យ ពីក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី នៅក្នុងឱកាសខួប ១០ឆ្នាំ របស់ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានមោទនភាពយ៉ាងក្រៃលែង ដែលបានទទួលពានរង្វាន់ឈានមុខផ្នែកនវានុវត្តន៍ទិន្នន័យពីក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ដោយសារធនាគារ អេស៊ីលីដា ឈានមុខគេផ្នែកនវានុវត្តន៍ទិន្នន័យ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ជាពិសេសប្រសិទ្ធភាពក្នុងការចែករំលែកព័ត៌មានឥណទាននៅកម្ពុជា។


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY




