www.acledabank.com.kh

navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញ​ព័ត៌មាន​សាជីវកម្មnavigate_nextសេចក្តីជូនដំណឹង ស្តីពី កាលបរិច្ឆេទកំណត់ទុក សម្រាប់ការបែងចែកភាគលាភប្រចាំឆ្នាំ២០២៥ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

សេចក្តីជូនដំណឹង ស្តីពី កាលបរិច្ឆេទកំណត់ទុក សម្រាប់ការបែងចែកភាគលាភប្រចាំឆ្នាំ២០២៥ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦

ACLEDA Photo

ដោយអនុលោមតាមសេចក្តីសម្រេច នៃកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកសាមញ្ញលើកទី២៦ របស់ធនាគារ អេស៊ីលីដា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ភាគហ៊ុនិកបានអនុម័តការបែងចែកភាគលាភជាសាច់ប្រាក់ក្នុងចំនួន ៥៥៥ រៀល ក្នុងមួយភាគហ៊ុន ដែលស្មើនឹង ២៤០,៤០៥,៤៧៥,៥៤៥ រៀល ស្មើនឹង ២៩.៩៩% នៃប្រាក់ចំណេញប្រចាំឆ្នាំ២០២៥ ដើម្បីផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ អេស៊ីលីដា ចំនួន ៨០១,៦៤១,៤៦២,០០០ រៀល និងការរក្សាប្រាក់ចំណេញនៅសល់ក្នុងខ្ទង់ប្រាក់ចំណេញរក្សាទុករបស់ធនាគារ អេស៊ីលីដា ដែលនឹងត្រូវអនុម័តចុងក្រោយដោយនិយ័តករពាក់ព័ន្ធ។

ចំពោះកាលបរិច្ឆេទកំណត់ទុក សម្រាប់ប្រកាសបញ្ជីឈ្មោះភាគហ៊ុនិក ដែលត្រូវទទួលបានភាគលាភ (កាលបរិច្ឆេទកំណត់ទុកនៃការបែងចែកភាគលាភ) គឺនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។

សម្គាល់

  1. ភាគហ៊ុនិកដែលលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) របស់ខ្លួននៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នឹងនៅតែមានសិទ្ធិទទួលបានភាគលាភ។
  2. ភាគហ៊ុនិកដែលទិញមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) របស់ខ្លួននៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នឹងមិនមានសិទ្ធិទទួលបានភាគលាភនេះទេ និង
  3. ភាគលាភនេះនឹងត្រូវបែងចែកជូនភាគហ៊ុនិក បន្ទាប់ពីទទួលបានការអនុម័តពីនិយ័តករពាក់ព័ន្ធ។

វិញ្ញាបនបត្រ​ចុះ​បញ្ជី​មូលបត្រ

ធនាគារ​ពាណិជ្ជ​ទី១ ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រុមហ៊ុន​ផ្សារមូល​បត្រ​កម្ពុជា

ក្រុមហ៊ុនដែលមានការបង្ហាញ ព័ត៌មានសាជីវកម្មឆ្នើម ឆ្នាំ២០២៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានមោទនភាពបានជាប់ជាក្រុមហ៊ុន ដែលមានការបង្ហាញព័ត៌មានសាជីវកម្មឆ្នើម ប្រចាំឆ្នាំ២០២៥ ក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ពី និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា។

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៣០៣ ©២០២៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖