navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញព័ត៌មានសាជីវកម្មnavigate_nextការថយចុះនៃចំណេញ/ខាតសុទ្ធ
ការថយចុះនៃចំណេញ/ខាតសុទ្ធ
ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣
រយៈពេល | ត្រីមាស | ||||
---|---|---|---|---|---|
១ | ព័ត៌មាននៃការប្រែប្រួល | ត្រីមាសបច្ចុប្បន្ន | ត្រីមាសមុន | បម្រែបម្រួល | អត្រាបម្រែបម្រួល |
- ចំណូល | ៨៤៤.២២៧.៧៣៣.០០០ រៀល | ៧៥២.០៦៦.២៧០.០០០ រៀល | ៩២.១៦១.៤៦៣.០០០ រៀល | ១២,២៥% | |
- ចំណេញ/ខាតប្រតិបត្តិការ | ៥១៤.២០៦.២៦៨.០០០ រៀល | ៤៥៤.៨៨៥.២៣៧.០០០ រៀល | ៥៩.៣២១.០៣១.០០០ រៀល | ១៣,០៤% | |
- ចំណេញ/ខាតសុទ្ធ | ១៣៥.៦៩០.០៥៩.០០០ រៀល | ១៩៥.៥៦៥.៣៨០.០០០ រៀល | -៥៩.៨៧៥.៣២១.០០០ រៀល | -៣០,៦២% | |
២ | មូលធនភាគហ៊ុនិក | ≥ ៣០ ប៊ីលានរៀល | |||
៣ | បរិយាយ | ការថយចុះនៃចំណេញសុទ្ធ | |||
៤ | មូលហេតុ | ការកើនឡើងនូវភាពជឿជាក់របស់អតិថិជនមកលើធនាគារ (ធនាគារ អេស៊ីលីដា ភីអិលស៊ី និងបុត្រសម្ព័ន្ធ) ធ្វើឱ្យប្រាក់បញ្ញើនៅដំណាច់ខែមិថុនា ឆ្នាំ២០២៣ កើនឡើងដល់ ៦,៩០ ប៊ីលានដុល្លារអាមេរិក ដែលបានកើនឡើងចំនួន ៨៩២,១២ លានដុល្លារអាមេរិក ឬ ១៤.៨៦% ពីដំណាច់ខែមិថុនា ឆ្នាំ២០២២។ ដោយអនុវត្តតាមបទប្បញ្ញត្តិទាក់ទងនឹងការធ្វើចំណាត់ថ្នាក់ឥណទាន និងដើម្បីភាពរឹងមាំ និងការទប់ទល់រាល់ហានិភ័យ ដែលអាចជះឥទ្ធិពលដល់ឥណទាន និងបុរេប្រទានដល់អតិថិជន ជាពិសេសហានិភ័យដែលអាចកើតចេញពីកូវីដ-១៩, ធនាគារបានបង្កើននូវការខាតបង់ឥណទានរំពឹងទុក និងបុរេប្រទានចំនួន ៦,៨៣ លានដុល្លារអាមេរិកបន្ថែមទៀត ធៀបនឹងដំណាច់ខែមីនា ឆ្នាំ២០២៣។ លទ្ធផលប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ សម្រេចបាន ៣៣,០៧ លានដុល្លារអាមេរិក (ឬ ១៣៥,៦៩ ប៊ីលានរៀល)។ |