គណនីក្រុមហ៊ុន
សេវាបញ្ជាអចិន្ត្រៃយ៍ថេរ (បញ្ជាផ្ទេរប្រាក់ ឬទូទាត់ទៅអ្នកទទួលតែម្នាក់)
បញ្ចូលទិន្នន័យ
- ចូលប្រព័ន្ធ អេស៊ីលីដាអ៊ីនធើណែត
- ចុចម៉ីនុយ menu
- ជ្រើសរើសម៉ីនុយ "សេវាបញ្ជាអចិន្ត្រៃយ៍ថេរ"
- ជ្រើសរើស "Single Payment" រួចបញ្ចូលព័ត៌មានដូចខាងក្រោម៖
- ជ្រើសរើសគណនីកាត់ប្រាក់ចេញ
- បញ្ចូលលេខគណនីអ្នកទទួល
- ឈ្មោះអ្នកទទួលនឹងបង្ហាញដោយស្វ័យប្រវត្តិ
- បញ្ចូលទឹកប្រាក់ផ្ទេរ ឬទូទាត់ (ប្រព័ន្ធនឹងបង្ហាញព័ត៌មានលម្អិត)
- កំណត់កាលបរិច្ឆេទចាប់ផ្តើមទូទាត់
- កំណត់កាលបរិច្ឆេទបញ្ចប់ការទូទាត់
- ជ្រើសរើសរបៀបទូទាត់ (រៀងរាល់ថ្ងៃ, រៀងរាល់សប្តាហ៍, រៀងរាល់២សប្តារហ៍, រៀងរាល់ខែ,...)
- បំពេញគោលបំណង
- ចុចប៊ូតុង check
- ផ្ទៀងផ្ទាត់ព័ត៌មានឡើងវិញ
- ចុចប៊ូតុង check ម្តងទៀត
- បញ្ជាក់ប្រតិបត្តិការតាម Hard Token ឬកម្មវិធី ACLEDA Authentication ឬWeb Token
- ប្រតិបត្តិការបានរួចរាល់ និងរង់ចាំការអនុម័ត
អនុម័ត
- ចូលប្រព័ន្ធ អេស៊ីលីដាអ៊ីនធើណែត
- ចុចម៉ីនុយ menu
- ជ្រើសរើសម៉ីនុយ "សេវាបញ្ជាអចិន្ត្រៃយ៍ថេរ"
- ចុចលើ "បញ្ជីរង់ចាំ"
- ចុចលើ visibility ដើម្បីពិនិត្យមើលប្រតិបត្តិការដែលត្រូវអនុម័ត
- ចុចប៊ូតុង check
- បញ្ជាក់ប្រតិបត្តិការតាម Hard Token ឬកម្មវិធី ACLEDA Authentication ឬWeb Token
- ប្រតិបត្តិការបានរួចរាល់ (បញ្ជាក់៖ អតិថិជនត្រូវមានសាច់ប្រាក់ក្នុងគណនីឱ្យបានគ្រប់គ្រាន់ នៅមុនមួយថ្ងៃ នៃថ្ងៃទូទាត់)
- ចុចលើ visibility ដើម្បីពិនិត្យមើលប្រតិបត្តិការលម្អិត
check_circle លោកអ្នកក៏អាច អនុម័តប្រតិបត្តិការជាកញ្ចប់ បានផងដែរ។