អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧២ យាងចូល ៧៣ ព្រះវស្សា។ សូមថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណា មានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ។

ដើម្បីអបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលប្រព្រឹត្តទៅនៅថ្ងៃ១៤ ខែឧសភា ឆ្នាំ២០២៥ នេះ ធនាគារ អេស៊ីលីដា នៅទូទាំងប្រទេសនឹងឈប់សម្រាកមួយថ្ងៃ លើកលែងសាខារបស់ធនាគារ អេស៊ីលីដា នៅក្នុងផ្សារទំនើបអ៊ីអន ១, ២, និង ៣ នៅបើកបម្រើធម្មតា ចាប់ពីម៉ោង ៩ព្រឹក ដល់ ៧យប់។

លោកអ្នកអាចប្រើសេវាកម្មធនាគារស្វ័យប្រវត្តិ រួមមាន៖ អេធីអឹម អេស៊ីស៊ូភើអេប អេស៊ីលីដាអ៊ីនធើណែត និងទាន់ចិត្តផេ សម្រាប់ធ្វើប្រតិបត្តិការសេវាធនាគារ គ្រប់ពេលវេលា (២៤ម៉ោង/៧ថ្ងៃ) បានយ៉ាងងាយស្រួល និងឆាប់រហ័ស។ សូមអរគុណ។