share
close
close

Share this page on:


Facebook

LinkedIn

Twitter

Telegram

Line

របៀបចុះឈ្មោះអេស៊ីលីដាម៉ូបាល សម្រាប់កុមារ

verifiedកុមារទាំងអស់អាចប្រើសេវាធនាគារឌីជីថល ដែលមានសុវត្ថិភាព និងឆ្លាតវៃ!

ឥឡូវនេះ អាណាព្យាបាល និងឪពុកម្តាយ អាចចុះឈ្មោះអេស៊ីស៊ូភើអេប សម្រាប់កុមារដែលមានអាយុចាប់ពី 10ឆ្នាំ ដល់ក្រោម 15ឆ្នាំ អាចប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធឌីជីថល ដ៏ទំនើប ស៊ីវិល័យ រហ័ស និងមានសុវត្ថិភាពខ្ពស់ ដោយអាណាព្យាបាលអាចគ្រប់គ្រងប្រតិបត្តិការ របស់កុមារបានដោយផ្ទាល់។

ដើម្បីចុះឈ្មោះឱ្យកុមារអាចប្រើ អេស៊ីស៊ូភើអេប បាន អាណាព្យាបាល ឬឪពុកម្តាយទាំងអស់ ត្រូវមានគណនីធនាគារ និងបានភ្ជាប់នៅលើអេស៊ីស៊ូភើអេប។

I. ទូរសព្ទរបស់អាណាព្យាបាល

  1. បើកកម្មវិធី អេស៊ីស៊ូភើអេប នៅលើទូរសព្ទរបស់អាណាព្យាបាល
  2. ចុចលើ "គណនី" (អាណាព្យាបាលត្រូវមាន គណនីធនាគារ ទើបអាចចុះឈ្មោះបើកគណនីកុមារ នេះបាន)
  3. សូម​ស្កេន​ស្នាម​ម្រាម​ដៃ ឬ​ផ្ទៃ​មុខ ឬ​បញ្ចូល​លេខ​សម្ងាត់
  4. ចុច "គណនីថ្មី"
  5. ជ្រើសរើស "ចុះឈ្មោះប្រើប្រាស់សេវាអេស៊ីលីដាម៉ូបាល សម្រាប់កុមារ"
  6. ចុចលើលក្ខខណ្ឌ ដើម្បីអាន និងយល់ព្រមតាមលក្ខខណ្ឌ
  7. ចុច "យល់ព្រម, ខ្ញុំរួចរាល់ហើយ"
  8. ថតឯកសារសម្គាល់របស់កុមារ (សំបុត្រកំណើត, សៀវភៅគ្រួសារ, ឬលិខិតបញ្ជាក់ដែលមានឈ្មោះឳពុក-ម្តាយ ឬអាណាព្យាបាលដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច)
  9. ថតផ្ទៃមុខរបស់កុមារ (សូមដោះវ៉ែនតា មួក ឬម៉ាស) ដោយព្រិចភ្នែក និងញញឹម
  10. ចុច "យល់ព្រម"
  11. បញ្ចូលព័ត៌មានរបស់កុមារ
  12. ចុច "យល់ព្រម"
  13. សូមបញ្ចូលលេខកូដផ្ទៀងផ្ទាត់ (OTP) ដែលនឹងផ្ញើទៅទូរសព្ទកុមារ
  14. ចុច "យល់ព្រម"

II. ទូរសព្ទរបស់កុមារ

  1. សូមចុចលើតំណភ្ជាប់ នៅលើទូរសព្ទកុមារ រួចចុច Download/Get ឬចូលទៅ App Store/Google Play/AppGallery រួចស្វែងរក "ACLEDA mobile" បន្ទាប់មកចុច Download/Get
  2. បើកម្មវិធីអេស៊ីស៊ូភើអេប
  3. បញ្ចូលលេខទូរសព្ទរបស់កុមារ
  4. ចុចសញ្ញាព្រួញ
  5. សូមអានលក្ខខណ្ឌបើកគណនីកុមារ រួចចុច "យល់ព្រម"
  6. បញ្ចូលលេខសម្ងាត់ផ្ទាល់ខ្លួន សម្រាប់ប្រើអេស៊ីស៊ូភើអេប
  7. ចុច "យល់ព្រម"
  8. ការចុះឈ្មោះបានរួចរាល់ សូមចុច "ចាប់ផ្តើមប្រើសេវាធនាគារ"
ការិយាល័យ​ទំនាក់ទំនង​អតិថិជន (បម្រើ២៤ម៉ោង) ៖
phone_in_talk០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh
webwww.acledabank.com.kh