របៀបស្នើឥណទានបើកប្រាក់បៀវត្សមុន
verifiedឥណទានបើកប្រាក់បៀវត្សមុន ជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន មានរយៈពេលខ្លី ដែលលោកអ្នកអាចស្នើឥណទាននេះបាន តាមរយៈអេស៊ីស៊ូភើអេប ដោយដាក់គណនីបើកប្រាក់បៀវត្សនេះ ជាទ្រព្យធានា។
ការអនុម័តឥណទាន មានភាពងាយស្រួល និងសាមញ្ញ ដោយធ្វើឡើងតាមប្រព័ន្ធអេស៊ីស៊ូភើអេប ដោយស្វ័យប្រវត្តិ បានភ្លាមៗ និងមិនចាំបាច់មកធនាគារ ឬរៀបចំឯកសារនោះទេ។

- បើកកម្មវិធីអេស៊ីស៊ូភើអេប
- ចុចម៉ឺនុយ "ប្រាក់កម្ចី"
- សូមស្កេនស្នាមម្រាមដៃ ឬផ្ទៃមុខ ឬបញ្ចូលលេខសម្ងាត់
- ជ្រើសរើស "ឥណទានតាមប្រព័ន្ធឌីជីថល"
- ជ្រើសរើស "ឥណទានប្រាក់បៀវត្ស"
- ជ្រើសរើស "ឥណទានបើកប្រាក់បៀវត្សមុន"
- បំពេញព័ត៌មានឥណទាន
- ជ្រើសរើសគណនីបើកប្រាក់បៀវត្ស សម្រាប់ទទួលប្រាក់កម្ចី
- បញ្ចូលចំនួនទឹកប្រាក់កម្ចី (ប្រព័ន្ធនឹងបង្ហាញទឹកប្រាក់កម្ចីអតិបរមា)
- ចុចលើពាក្យ "ខ្ញុំបានអាន និងយល់ព្រមតាមកិច្ចព្រមព្រៀង និងលក្ខខណ្ឌ"
- ចុចប៊ូតុង "យល់ព្រម"
- ផ្ទៀងផ្ទាត់ព័ត៌មានឡើងវិញ
- ចុចប៊ូតុង "បញ្ជាក់"
- ប្រតិបត្តិការស្នើ ឥណទានបើកប្រាក់បៀវត្សមុន បានជោគជ័យ។