របៀបបង្វែរទឹកប្រាក់ផ្ទេរទៅក្រៅប្រទេស
verifiedកាន់តែងាយស្រួល និងសុវត្ថិភាពខ្ពស់ ផ្ទេរប្រាក់ក្រៅប្រទេសតាម MoneyGram, Thunes & Western Union នៅលើអេស៊ីស៊ូភើអេប។ លោកអ្នកអាចប្តូរព័ត៌មាន ឬបង្វែរទឹកប្រាក់ត្រឡប់វិញ បានដោយខ្លួនឯង។
- ការប្តូរព័ត៌មាន ឬបង្វែរទឹកប្រាក់បាន ចំពោះការផ្ទេរប្រាក់ទៅអ្នកទទួល ដោយការដកជា "សាច់ប្រាក់" និងអ្នកទទួលមិនទាន់បានដកប្រាក់នោះ។
- ការស្នើប្តូរព័ត៌មាន និងបង្វែរទឹកប្រាក់ អាស្រ័យលើការអនុម័ត៌ពីធនាគារ ក្នុងថ្ងៃធ្វើការ។
- មិនគិតថ្លៃសេវាប្តូរព័ត៌មាន សម្រាប់ការផ្ទេរប្រាក់តាម MoneyGram & Western Union។
- ចំពោះកម្រៃសេវាផ្ទេរប្រាក់ មិនផ្តល់ជូនអតិថិជនវិញឡើយ សម្រាប់ការស្នើបង្វែរទឹកប្រាក់នេះ។
- បើកកម្មវិធី "អេស៊ីស៊ូភើអេប"
- ចុចម៉ឺនុយ "ផ្ទេរប្រាក់"
- សូមស្កែនស្នាមម្រាមដៃ ឬផ្ទៃមុខ ឬបញ្ចូលលេខសម្ងាត់
- ជ្រើសរើស "ផ្ទេរប្រាក់ទៅក្រៅប្រទេស"
- ជ្រើសរើសក្រុមហ៊ុនផ្ទេរប្រាក់ ដែលបានធ្វើប្រតិបត្តិការ
- ជ្រើសរើស "បង្វែរទឹកប្រាក់"
- បញ្ចូលលេខ "MTCN/លេខយោង/លេខសម្ងាត់" រួចចុចប៊ូតុង "ស្វែងរក"
- អូសចុះក្រោម រួចចុចលើ "ខ្ញុំបានអាន និងយល់ព្រមតាមលក្ខខណ្ឌ"
- ចុចប៊ូតុង "យល់ព្រម"
- ផ្ទៀងផ្ទាត់ព័ត៌មានឡើងវិញ រួចចុចប៊ូតុង "បញ្ជាក់"
- ប្រតិបត្តិការប្តូរព័ត៌មានបានរួចរាល់ សូមរង់ចាំការអនុម័ត៌ពីធនាគារ