ស្កេនទូទាត់តាម QR Code ឆ្លងដែន
អេស៊ីលីដាម៉ូបាល ជាអេបឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ដែលលោកអ្នកអាច "ស្កេន QR" ទូទាត់តាមប្រព័ន្ធបាគង នៅក្រៅប្រទេស មានដូចជា ប្រទេសម៉ាឡេស៊ី ជប៉ុន សិង្ហបុរី ថៃ វៀតណាម និងឡាវ ពីគណនីប្រាក់រៀល បានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់។
ជំហានងាយៗដើម្បីទូទាត់ប្រាក់៖
- បើកកម្មវិធី "អេស៊ីលីដាម៉ូបាល"
- ចុចលើម៉ឺនុយ "ទូទាត់តាម QR"
- សូមស្កែនស្នាមម្រាមដៃ ឬផ្ទៃមុខ ឬបញ្ចូលលេខសម្ងាត់
- សូមចល័តកាមេរ៉ាឱ្យ QR នៅកណ្តាល ដើម្បីស្កេន
- បញ្ចូលព័ត៌មានទូទាត់
- ជ្រើសរើសគណនីកាត់ប្រាក់ (ជាប្រាក់រៀល)
- បញ្ចូលចំនួនទឹកប្រាក់ត្រូវបង់ តាមប្រភេទប្រាក់របស់ប្រទេសនោះ
- ចុចប៊ូតុង "យល់ព្រម"
- ផ្ទៀងផ្ទាត់ព័ត៌មានទូទាត់
- ចុចប៊ូតុង "បញ្ជាក់ ដើម្បីបញ្ជាក់ការទូទាត់
- ការទូទាត់បានរួចរាល់។ អាជីវករនឹងទទួលបានប្រាក់គ្រប់ចំនួនភ្លាមៗ ជារូបិយប័ណ្ណក្នុងប្រទេសនោះ។
![]() Thai QR Payment / PromptPay | |
![]() |
Kasikornbank (KBank) |
![]() |
Siam Commercial Bank (SCB) |
![]() |
Bangkok Bank |
![]() |
Krungthai Bank |
![]() |
Bank of Ayudhya |
ទំហំប្រាក់ទូទាត់ក្នុងមួយថ្ងៃ ក្នុងប្រទេសថៃ វៀតណាម ឡាវ សិង្ហបុរី
- កាត់ពី គណនីវ៉លឡេត៖ រហូតដល់ ១២ លានរៀល។
- កាត់ពី គណនីធនាគារ៖ រហូតដល់ ៤០ លានរៀល។
ទំហំប្រាក់ទូទាត់ក្នុងមួយថ្ងៃ ក្នុងប្រទេសជប៉ុន
- កាត់ពី គណនីវ៉លឡេត៖ រហូតដល់ ៦ លានរៀល។
- កាត់ពី គណនីធនាគារ៖ រហូតដល់ ៦ លានរៀល។
ទំហំប្រាក់ទូទាត់ក្នុងមួយថ្ងៃ ក្នុងប្រទេសម៉ាឡេស៊ី
- កាត់ពី គណនីវ៉លឡេត៖ រហូតដល់ ៣ លានរៀល។
- កាត់ពី គណនីធនាគារ៖ រហូតដល់ ៣ លានរៀល។
*** លោកអ្នកអាចស្កេន QR ឆ្លងដែននៅក្រៅប្រទេសបានតែជាមួយ QR អាជីវកម្ម ប៉ុណ្ណោះ។






























