share
close
close

Share this page on:


Facebook

LinkedIn

Twitter

Telegram

Line

របៀបទូទាត់កម្រៃសេវាសាធារណៈ របស់ក្រសួងពាណិជ្ជកម្ម

verifiedងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ទូទាត់កម្រៃសេវាសាធារណៈលើ "ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ" និង "ការដាក់ពាក្យស្នើសុំអនុវត្តដីការក្សាការពារ" របស់ក្រសួងពាណិជ្ជកម្ម តាមរយៈអេស៊ីស៊ូភើអេប។

ធនាគារ អេស៊ីលីដា ផ្តល់ភាពងាយស្រួល ឆាប់រហ័ស និងមានជម្រើសកាន់តែច្រើនជូនដល់ធុរជន អតិថិជន និងសាធារណជន ក្នុងការទូទាត់កម្រៃសេវាសាធារណៈ ដោយពុំចាំបាច់អញ្ជើញទៅបង់ប្រាក់ដោយផ្ទាល់ នៅបញ្ជរបង់ប្រាក់របស់ក្រសួងពាណិជ្ជកម្ម ទៀតឡើយ។

  1. បើកកម្មវិធី អេស៊ីស៊ូភើអេប
  2. ជ្រើសរើស "បង់ប្រាក់"
  3. សូមស្កេនស្នាមម្រាមដៃ ឬផ្ទៃមុខ ឬបញ្ចូលលេខសម្ងាត់
  4. ជ្រើសរើស "សេវាសាធារណៈ"
  5. ជ្រើសរើស "ក្រសួងពាណិជ្ជកម្ម"
  6. ជ្រើសរើសសេវា៖ "ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ" ឬ "ការដាក់ពាក្យស្នើសុំអនុវត្តដីការក្សាការពារ"
  7. បញ្ចូលលេខបញ្ជី រួចចុចស្វែងរក
  8. ចុច "បន្ទាប់"
  9. ជ្រើសរើសលេខគណនីសម្រាប់បង់ប្រាក់
  10. ចុចប៊ូតុងចំនួនទឹកប្រាក់
  11. ពិនិត្យមើលព័ត៌មានឡើងវិញ រួចចុច "បញ្ជាក់" ជាការស្រេច
ការិយាល័យ​ទំនាក់ទំនង​អតិថិជន (បម្រើ២៤ម៉ោង) ៖
phone_in_talk០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh
webwww.acledabank.com.kh