navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
ប្រាំប្រការរក្សាវិជ្ជមាន ក្នុងការអភិបាលការងារ
(សម្រាប់អ្នកគ្រប់គ្រង)
- បទពាក្យ៩ -
| ១- | អ្នកដឹកនាំ | ត្រូវថែទាំ | ប្រាំប្រការ |
| កើនបញ្ញា | ថ្លាគំនិត | គិតគូរជាប់ | |
| មិនបោះបង់ | តម្រង់ចិត្ត | ពិតកាន់ខ្ជាប់ | |
| ជាទម្លាប់ | គាប់ប្រាំយ៉ាង | តាងលូតលាស់ ។ | |
| ២- | ប្រុងប្រយ័ត្ន | បាត់ខ្ជីខ្ជា | លាហិនហោច |
| ការអសោច | ខ្លោចតូចធំ | កុំឲ្យទាស់ | |
| តាំងស្មារតី | លៃឲ្យមាំ | ទ្រាំកាប់គាស់ | |
| ផលសម្ផស្ស | លាស់កេរ្តិ៍ឈ្មោះ | យសថ្កុំថ្កើង ។ | |
| ៣- | កោតសរសើរ | គ្រប់ដំណើរ | សព្វកិច្ចការ |
| ក្តីប្រាថ្នា | ចារជាគោល | ពោលតម្កើង | |
| លើកទឹកចិត្ត | ពាក្យស័ត្យពិត | រឹតរួមឡើង | |
| ការងារថ្កើង | ឡើងគុណភាព | លាភកើតដល់ ។ | |
| ៤- | ជួនកំហុស | ទោះស្រីប្រុស | ខុសវិន័យ |
| បាត់តម្លៃ | ពិន័យទោស | សោះច្របល់ | |
| មិនលើកលែង | រែងសៅហ្មង | ចងកង្វល់ | |
| កាត់ទោសផ្តល់ | ផលប្រយោជន៍ | ហោចវិបត្តិ ។ | |
| ៥- | ជូនរង្វាន់ | តាមថ្នាក់ជាន់ | អ្នករួមការ |
| ស្របប្រាថ្នា | ការដល់ដែន | ផែនការសត្យ | |
| ធ្វើបានផល | សល់ភ័ព្វខ្ពស់ | រស់ម៉ឺងម៉ាត់ | |
| ប្រឹងហ្វឹកហាត់ | បាត់ញ័រញាក់ | អ្នកគំរូ ។ | |
| ៦- | លើកតម្កើង | ឡើងស័ក្តិយស | អ្នកបវរ |
| ការងារល្អ | បន្តផ្តល់ | ផលគាប់យូរ | |
| ជូនភោគផល | ដល់គេឯង | តែងគិតគូរ | |
| រួមតស៊ូ | គំរូផល | សល់ថ្កុំថ្កើង ។ | |
| ៧- | ហៃលោកអ្នក | ចងចាំជាក់ | សព្វខ្លឹមសារ |
| ទើបកិច្ចការ | ថ្លាឲ្យផល | ផ្តល់គាប់ឡើង | |
| បដិបត្តិ | ឲ្យខ្ជាប់ខ្ជួន | កុំរើសអើង | |
| ទើបថ្កុំថ្កើង | ឡើងស័ក្តិយស | ឈ្មោះល្បីល្បាញ ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



