navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
រឿងមាណព សត្វលា និងឆ្កែ
- បទពាក្យ៧ -
| ១- | ថ្លាថ្លែងសម្តែងតួនាទី | មាណពសម្ភីលក់គ្រឿងទេស |
| ត្រាច់លក់រាល់ថ្ងៃមិនដែលធ្វេស | លាអូសរទេះជួយកម្លាំង ។ | |
| ២- | ផ្ទះមួយចុងភូមិជាជម្រក | រសៀលវិលមកវស្សាប្រាំង |
| ចោរខ្មួយចូលផ្ទះឆ្កែតទាំង | ព្រុសដេញប្រឆាំងធ្មេញសស្ងាច ។ | |
| ៣- | យប់មួយអាកាសធាតុត្រជាក់ | ក្រោយពេលភ្លៀងធ្លាក់ឆ្កែកំណាច |
| លង់លក់តាមម្ចាស់ចោរលែងខ្លាច | មិនមានឆ្កែកាចចោរចូលផ្ទះ ។ | |
| ៤- | លាឈ្មោលសម្គមមើលឃើញចោរ | ស្រែកផ្អើលឆោឡោលាន់ឮលះ |
| ស្រែកជំនួសឆ្កែប្រឹងននះ | សូរសព្ទលាន់ជះម្ចាស់ខានដេក ។ | |
| ៥- | ខឹងលាស្ទុះស្ទាចាប់ដំបង | សំពងក្បាលខ្នងមួយក្រឡេក |
| លាប្រកាច់ដួលដូចប្រាសដេក | ងាប់ក្បែរគុម្ពចេកម្ចាស់ស្តាយក្រោយ ។ | |
| ៦- | ក្រឡេកឃើញស្នាមជើងចោរក្បែរ | ងាកមើលទៅឆ្កែលក់បណ្តោយ |
| គិតថ្ងៃស្អែកបាត់ម៉ូយលក់ឱ្យ | គិតខុសស្តាយក្រោយវាយលាស្លាប់ ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



