navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
កម្ចី និង សំណង
- បទពាក្យ៩ បែបជាប់ទង -
| ១- | ចងចាំជាក់ | អ្នកខ្ចីគេ | វេរសងវិញ |
| | រីអ្នកទិញ | ពេញដោយថ្នូរ | ដូរយកប្រាក់ |
| | ខ្ចីត្រូវសង | ចងដោយច្បាប់ | ចាប់ទ្រព្យដាក់ |
| | ការថ្នាំងថ្នាក់ | បាក់ធ្លាក់ថ្លោះ | អស់ទ្រព្យពឹង ។ |
|
| ២- | បោកប្រាស់ខ្ចី | ស្រីឬប្រុស | ខុសទំនង |
| | គ្មានដើមទង | រងឱ្យខ្ចី | ខ្លីពំនឹង |
| | គ្មានភស្តុតាង | សាងបំណុល | សល់ទីពឹង |
| | ខ្ចីស្ងាត់ឈឹង | នឹងមិនសង | ហ្មងចិត្តស្តាយ ។ |
|
| ៣- | អ្នកធានា | ជាញាតិមិត្ត | គិតមិនគាប់ |
| | ប្រហែសងាប់ | ជាប់សំណង | ចងអន្លាយ |
| | អ្នកខ្ចីគេច | វេចទៅបាត់ | សាត់ព្រាត់ឆ្ងាយ |
| | ខកចិត្តកាយ | ណាយបាយទឹក | នឹកឈឺចាប់ ។ |
|