navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
រស់រីករាយ
- បទពាក្យ៧ -
| ១- | រួបរួមគ្នីគ្នាជាកម្លាំង | ខិតខំប្រណាំងសោយសុខា |
| បែកសាមគ្គីគឺមរណា | ខ្សត់ខ្សោយខ្លោចផ្សារែងទុក្ខព្រួយ ។ | |
| ២- | សន្តោសប្រោសប្រាណអធ្យាស្រ័យ | អាឡោះអាល័យជ្រោមជ្រែងជួយ |
| ប្រកែកប្រកាន់ស្ទាក់ស្ទើរស្ទួយ | បែកស្រាំប្រេះស្រួយបង់អាសា ។ | |
| ៣- | មានអាណិតក្រល្អប្រាកដ | មានរក្សាខ្សត់ល្អអស្ចារ្យ |
| ប្រាជ្ញរក្សាខ្លៅសែនថ្លៃថ្លា | រួមរស់ហ៊ឺហាសន្តិភាព ។ | |
| ៤- | ស្រុះស្រួលសុខសាន្តបានស្ងប់ស្ងាត់ | ទុក្ខទោសខ្ចាយខ្ចាត់ផុតថោកទាប |
| លូតលាស់រុងរឿងខ្ពស់មានលាភ | រុងរឿងរៀងរាបរស់រីករាយ ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



