navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
ក្ដីក្ដៅស្ងប់ ចប់សង្គ្រាម
- បទពាក្យ៩ បែបជាប់ទង -
| ១- | ចិត-ចិតប្រាំ | ឆ្នាំសង្គ្រាម | ឈាមបង្ហូរ |
| ឆ្នាំផ្ដើមស្នូរ | សូរកាំភ្លើង | យើងរត់ជ្រក | |
| គ្រាប់តូចធំ | ផ្គុំលាន់ផ្ទុះ | ធ្លុះជម្រក | |
| ភៀសសឹកមក | ជ្រកភ្នំពេញ | ស្ទេញស្រណោះ ។ | |
| ២- | តចិតប្រាំ | ឆ្នាំទុក្ខស្ទួន | ផ្ទួនម្នោម្នេញ |
| ទុក្ខទន្ទេញ | ពេញឱរា | ថាមិនអស់ | |
| ឃ្លាតម៉ែពុក | ទុក្ខរាប់ឆ្នាំ | កម្មក្រៀមក្រោះ | |
| នឹកអាឡោះ | អស់ជំនិត | មិត្តភក្ដី ។ | |
| ៣- | ចិតប្រាំបួន | ខ្លួនផុតទុក្ខ | គុកកាចកម្ម |
| ចិត្តចងចាំ | ឆ្នាំផុតគ្រោះ | រស់ជាថ្មី | |
| អភ័ព្វតែ | ខ្មែរជាប់ផែន | ដែនថៃដី | |
| ចូលកៅបី | ក្ដីក្ដៅស្ងប់ | ចប់សង្គ្រាម ។ | |
| ៤- | តរៀងរាប | លាភសក្ការ | ថ្លាចម្រើន |
| កើតកំណើន | ច្រើនទាំងទ្រព្យ | គាប់ទាំងនាម | |
| សន្តិភាព | លាភប្រាកដ | អត់លាក់លៀម | |
| ខ្មែររួមឈាម | រៀមរួមអរ | កសាងជាតិ ។ | |
| ៥- | សូមជាតិក្រោយ | ឲ្យស្ងាត់ស្ងប់ | ចប់សង្គ្រាម |
| កើតក្នុងនាម | ឈាមជ័រខ្មែរ | ស្នេហ៍មិនឃ្លាត | |
| បានភិរម្យ | ជុំសប្បាយ | កាយជួបទៀត | |
| រស់ជុំញាតិ | ជាតិសាសន៍ខ្មែរ | ស្នេហ៍សុខសាន្ត ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



