www.acledabank.com.kh

navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញ​ព័ត៌មាន​សាជីវកម្មnavigate_nextសេចក្តីជូនដំណឹង ស្តីពី កាលបរិច្ឆេទកំណត់ទុក សម្រាប់ការបែងចែកភាគលាភប្រចាំឆ្នាំ២០២៤ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

សេចក្តីជូនដំណឹង ស្តីពី កាលបរិច្ឆេទកំណត់ទុក សម្រាប់ការបែងចែកភាគលាភប្រចាំឆ្នាំ២០២៤ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥

ដោយអនុលោមតាមសេចក្តីសម្រេច នៃកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកសាមញ្ញលើកទី២៥ របស់ធនាគារ អេស៊ីលីដា នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ភាគហ៊ុនិកបានអនុម័តការបែងចែកភាគលាភជាសាច់ប្រាក់ចំនួន២០ភាគរយ នៃប្រាក់ចំណេញក្នុងឆ្នាំ២០២៤ ដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ អេស៊ីលីដា ចំនួន៤៩៣.៣៨៣.២០០.០០០រៀល ស្មើនឹង៩៨.៦៧៦.៦៥៨.២២៦,៩៩រៀល ក្នុងអត្រា២២៧,៨០៤៩ រៀល ក្នុងមួយ ភាគហ៊ុន និងរក្សាប្រាក់ចំណេញនៅសល់ក្នុងខ្ទង់ប្រាក់ចំណេញរក្សាទុករបស់ធនាគារ អេស៊ីលីដា ដែលនឹងត្រូវអនុម័តចុងក្រោយដោយអាជ្ញាធរពាក់ព័ន្ធ។ ចំពោះកាលបរិច្ឆេទកំណត់ទុក សម្រាប់ប្រកាសបញ្ជីឈ្មោះភាគហ៊ុនិក ដែលត្រូវទទួលបានភាគលាភ (កាលបរិច្ឆេទកំណត់ទុកនៃការបែងចែកភាគលាភ) គឺនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។

សម្គាល់៖

  1. ភាគហ៊ុនិកដែលលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) របស់ខ្លួននៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នឹងនៅតែមាន សិទ្ធិទទួលបានភាគលាភ។
  2. ភាគហ៊ុនិកដែលទិញមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) របស់ខ្លួននៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នឹងមិនមានសិទ្ធិ ទទួលបានភាគលាភនេះទេ និង
  3. ភាគលាភនេះនឹងត្រូវបែងចែកជូនភាគហ៊ុនិក បន្ទាប់ពីទទួលបានការអនុម័តពីអាជ្ញាធរពាក់ព័ន្ធ។

វិញ្ញាបនបត្រ​ចុះ​បញ្ជី​មូលបត្រ

ធនាគារ​ពាណិជ្ជ​ទី១ ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រុមហ៊ុន​ផ្សារមូល​បត្រ​កម្ពុជា

ក្រុមហ៊ុនដែលមានការបង្ហាញ ព័ត៌មានសាជីវកម្មឆ្នើម ឆ្នាំ២០២៤

ធនាគារ អេស៊ីលីដា បានជាប់ជាក្រុមហ៊ុន ដែលមានការបង្ហាញព័ត៌មានសាជីវកម្មឆ្នើម ប្រចាំឆ្នាំ២០២៤ ក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ពីនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា នៅក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា "My First Stock" ២០២៤។

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២.៤០៩ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖