www.acledabank.com.kh

navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញ​ព័ត៌មាន​សាជីវកម្មnavigate_nextការប្រែប្រួលលក្ខន្តិកក្រុមហ៊ុន

ការប្រែប្រួលលក្ខន្តិកក្រុមហ៊ុន

ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦

សេចក្ដីលម្អិត
1 កាលបរិច្ឆេទនៃសេចក្តីសម្រេច ២៨ មេសា ២០២៦
2 បរិយាយ
  • ការផ្លាស់ប្តូរសមាសភាពនៃក្រុមប្រឹក្សាភិបាល។
  • ការធ្វើវិសោធនកម្មលក្ខន្តិកៈ មាត្រា២៩ អាណត្តិរបស់សមាជិកក្រុមប្រឹក្សាភិបាល។
  • ការធ្វើវិសោធនកម្មលក្ខន្តិកៈ មាត្រា៤០ គណៈកម្មាធិការនានានៃក្រុមប្រឹក្សាភិបាល។
  • ការធ្វើវិសោធនកម្មលក្ខន្តិកៈ មាត្រា៤២ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា។
3 មូលហេតុ
  • យោងសេចក្តីជូនដំណឹងស្តីពីការតែងតាំងប្រធានក្រុមប្រឹក្សាភិបាលធនាគារ អេស៊ីលីដា ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើផ្សារមូលបត្រកម្ពុជា ធនាគារ អេស៊ីលីដា បានធ្វើវិសោធនកម្មឧបសម្ព័ន្ធទី១ ស្តីពី សមាសភាពក្រុមប្រឹក្សាភិបាលនៃលក្ខន្តិកៈរបស់ ធនាគារ អេស៊ីលីដា។
  • ការធ្វើវិសោធនកម្មលក្ខន្តិកៈ មាត្រា២៩ អាណត្តិរបស់សមាជិកក្រុមប្រឹក្សាភិបាល ដោយបានកែសម្រួលអំពីការបំពេញតំណែងដែលទំនេរកើតឡើងនៅក្នុងក្រុមប្រឹក្សាភិបាល។
  • ការធ្វើវិសោធនកម្មលក្ខន្តិកៈ មាត្រា៤០ គណៈកម្មាធិការនានានៃក្រុមប្រឹក្សាភិបាល ដោយបានកែប្រែឈ្មោះ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ ទៅជា គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា។
  • ការធ្វើវិសោធនកម្មលក្ខន្តិកៈ មាត្រា៤២ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ ដោយបានកែប្រែឈ្មោះ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ ទៅជា គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា និងបានកែសម្រួលតួនាទី និងភារកិច្ចមួយចំនួនរបស់គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា។

វិញ្ញាបនបត្រ​ចុះ​បញ្ជី​មូលបត្រ

ធនាគារ​ពាណិជ្ជ​ទី១ ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រុមហ៊ុន​ផ្សារមូល​បត្រ​កម្ពុជា

ក្រុមហ៊ុនដែលមានការបង្ហាញ ព័ត៌មានសាជីវកម្មឆ្នើម ឆ្នាំ២០២៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានមោទនភាពបានជាប់ជាក្រុមហ៊ុន ដែលមានការបង្ហាញព័ត៌មានសាជីវកម្មឆ្នើម ប្រចាំឆ្នាំ២០២៥ ក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ពី និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា។

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៣០៣ ©២០២៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖