navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញព័ត៌មានសាជីវកម្មnavigate_nextសេចក្តីជូនដំណឹង ស្តីពី ការអនុញ្ញាតដាក់ឱ្យជួញដូរបន្ថែមនូវភាគហ៊ុន ដែលបានធ្វើនិយ័តកម្មពី ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី នៅលើផ្សារមូលបត្រកម្ពុជា
សេចក្តីជូនដំណឹង ស្តីពី ការអនុញ្ញាតដាក់ឱ្យជួញដូរបន្ថែមនូវភាគហ៊ុន ដែលបានធ្វើនិយ័តកម្មពី ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី នៅលើផ្សារមូលបត្រកម្ពុជា
ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦
ដោយអនុលោមតាមប្រកាសលេខៈ ធ៧-០១៧-៣០០ ប្រ.ក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ របស់ធនាគារជាតិ នៃ កម្ពុជា និងលិខិតលេខ: ៦៦៨/២៤ ន.ម.ក. ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ របស់និយ័តករមូលបត្រកម្ពុជា ភាគហ៊ុនធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលកាន់កាប់ដោយភាគហ៊ុនិកដែលបានធ្វើនិយ័តកម្មពីក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី ចំនួន ១១.២០១.៣៤២ ភាគហ៊ុន ស្មើនឹង ២,៥៨៥៩% នៃភាគហ៊ុនសរុបរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងត្រូវដាក់ឱ្យជួញដូរបន្ថែមនៅលើផ្សារមូលបត្រកម្ពុជា ចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នេះតទៅ។
ភាគហ៊ុនដែលអាចជួញដូរបាននៅលើទីផ្សារ គឺស្មើនឹង២០% នៃភាគហ៊ុនសរុបរបស់ធនាគារ អេស៊ីលីដា ដែលជួយនូវកំណើនទំហំនៃការជួញដូរ និងមានសន្ទនីយភាពសាច់ប្រាក់ក្នុងទីផ្សារ។


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY






