www.acledasecurities.com.kh

homenavigate_nextនីតិវិធី​ជួញ​ដូរ​មូលបត្រnavigate_nextបញ្ជា

បញ្ជា

បញ្ជាចំនួន ៣ប្រភេទ សំខាន់ៗដែលត្រូវដាក់ឱ្យដំណើរការនៅ ផ.ម.ក. មានដូចខាងក្រោម៖

  • បញ្ជាដែនកំណត់ (Limit Order)៖ ជាបញ្ជាដែលថ្លៃបញ្ជាទិញគឺជាថ្លៃដែលហ៊ានទិញខ្ពស់បំផុត ហើយថ្លៃបញ្ជាលក់គឺជាថ្លៃដែលហ៊ានលក់ទាបបំផុត។
    ឧទាហរណ៍៖ បញ្ជាដែនកំណត់ទិញដែលមានថ្លៃ ៤.០០០រៀល អាចជួញដូរបាននៅថ្លៃ ៤.០០០រៀល ឬទាបជាងនេះ ចំណែកបញ្ជាដែនកំណត់លក់ដែលមានថ្លៃ ៤.០០០រៀល អាចជួញដូរបាននៅថ្លៃ ៤.០០០រៀល ឬខ្ពស់ជាងនេះ។
  • បញ្ជាទីផ្សារ (Market Order)៖ ជាបញ្ជាដើម្បីទិញឬលក់មូលបត្រកម្មសិទ្ធិមួយភ្លាមៗ នៅថ្លៃល្អបំផុតដែលមានក្នុងទីផ្សារ។ បញ្ជាទីផ្សារមិនត្រូវបានអនុញ្ញាតសម្រាប់ប្រតិបត្តិការផ្ដល់សន្ទនីយភាពមូលបត្រ និងការជួញដូរលើកដំបូងនៃមូលបត្រចុះបញ្ជីលក់លើកដំបូងឡើយ។ បញ្ជាទីផ្សារអាចភ្ជាប់លក្ខខណ្ឌ២គឺ លក្ខខណ្ឌជួញដូរទាំងស្រុង ឬលុបចោល និងលក្ខខណ្ឌជួញដូរ ហើយលុបចោល។ លក្ខខណ្ឌទាំងពីរនេះអាចប្រើប្រាស់បានតែក្នុងវិធីសាស្ត្រដេញថ្លៃដោយយកថ្លៃច្រើន និងនៅពេលដែលមានបញ្ជាផ្ទុយគ្នានៅផ្នែកម្ខាងទៀត។
    • លក្ខខណ្ឌជួញដូរទាំងស្រុង ឬលុបចោល (Fill or Kill)៖ ជាលក្ខខណ្ឌដែលកំណត់ថាបញ្ជានឹងត្រូវលុបចោលភ្លាមៗ ប្រសិនបើបរិមាណនៃបញ្ជានោះមិនត្រូវបានផ្គូផ្គងទាំងស្រុងភ្លាមៗ។
      ឧទាហរណ៍៖ បញ្ជាទិញភាគហ៊ុន ក នៃបញ្ជាទីផ្សារតាមលក្ខខណ្ឌជួញដូរទាំងស្រុង ឬលុបចោល ដែលមានបរិមាណចំនួន ២០០ អាចផ្គូផ្គងបានលុះត្រាតែបរិមាណនៃបញ្ជាលក់ម្ខាងទៀតមានចំនួនច្រើនជាង ឬស្មើ២០០។
    • លក្ខខណ្ឌជួញដូរ ហើយលុបចោល (Fill and Kill)៖ ជាលក្ខខណ្ឌដែលកំណត់ថាបញ្ជានឺងត្រូវលុបចោលភ្លាមៗ ប្រសិនបើបរិមាណនៃបញ្ជានោះមិនត្រូវបានផ្គូផ្គងទាំងស្រុង ឬមួយផ្នែកភ្លាមៗ។ ក្នុងករណីដែលបរិមាណនៃបញ្ជានោះត្រូវបានផ្គូផ្គងមួយផ្នែក បញ្ជាដែលមានបរិមាណនៅសល់នោះ នឹងត្រូវលុបចោលភ្លាម។
      ឧទាហរណ៍៖ បញ្ជាទិញភាគហ៊ុន ខ នៃបញ្ជាទីផ្សារតាមលក្ខខណ្ឌជួញដូរ ហើយលុបចោល ដែលមានបរិមាណចំនួន ២០០ ត្រូវបានផ្គូផ្គងជាមួយបញ្ជាលក់នៃគ្រប់បរិមាណមូលបត្រ (ឧទាហរណ៍ ចំនួន៥០)។ បរិមាណភាគហ៊ុនដែលនៅសល់បន្ទាប់ពីការផ្គូផ្គងចំនួន ១៥០ នឹងត្រូវលុបចោលភ្លាមដោយស្វ័យប្រវត្តិ។
      លក្ខណៈ បញ្ជាដែនកំណត់ បញ្ជាទីផ្សារ
      អាទិភាព ជាទូទៅ មានអាទិភាពថ្លៃទាបជាងបញ្ជាទីផ្សារ លើកលែងនៅដែនកំណត់ថ្លៃខាងលើ ឬខាងក្រោម ដែលអាទិភាពពេលវេលាត្រូវបានអនុវត្ត ជាទូទៅ មានអាទិភាពថ្លៃខ្ពស់ជាងបញ្ជាទីផ្សារ លើកលែងនៅដែនកំណត់ថ្លៃខាងលើ ឬខាងក្រោម ដែលអាទិភាពពេលវេលាត្រូវបានអនុវត្ត
      គោលការណ៍ផ្គូផ្គង អាទិភាពថ្លៃ និងអាទិភាពពេលវេលាត្រូវបានអនុវត្ត អាទិភាពថ្លៃ និងអាទិភាពពេលវេលាត្រូវបានអនុវត្ត
      លក្ខខណ្ឌភ្ជាប់ជាមួយ គ្មាន លក្ខខណ្ឌជួញដូរទាំងស្រុងឬលុបចោល និងលក្ខខណ្ឌជួញដូរហើយលុបចោល ត្រូវបានអនុវត្តតាមវិធីសាស្ត្រដេញថ្លៃដោយយកថ្លៃច្រើន
      ការបង្ហាញថ្លៃក្នុងប្រព័ន្ធទទួលបញ្ជា នៅថ្លៃដែលបានកំណត់ • នៅថ្លៃល្អបំផុតនៃបញ្ជាដែនកំណត់ ±១ឯកតាគម្លាតថ្លៃនៅពេលមានបញ្ជាដែនកំណត់
      • ថ្លៃចុងក្រោយ ករណីគ្មានបញ្ជាដែនកំណត់
      ការកែប្រែបញ្ជា អនុញ្ញាត មិនអនុញ្ញាត
      ការលុបបញ្ជា អនុញ្ញាត អនុញ្ញាត
      ការបង្កកសាច់ប្រាក សាច់ប្រាក់បង្កកស្មើនឹងថ្លៃគុណនឹងបរិមាណបញ្ជា បូកបន្ថែមថ្លៃសេវាឈ្មួញជើងសារមូលបត្រ សាច់ប្រាក់បង្កកស្មើនឹងថ្លៃដែនកំណត់ខាងលើគុណនឹងបរិមាណបញ្ជា បូកបន្ថែមថ្លៃសេវាឈ្មួញជើងសារមូលបត្រ
      បំរាម គ្មាន • ប្រតិបត្តិការផ្តល់សន្ទនីយភាពមូលបត្រ
      • ការជួញដូរលើកដំបូងនៃមូលបត្រចុះបញ្ជីលក់លើកដំបូង
  • បញ្ជាតាមការចរចា៖ ជាបញ្ជាដើម្បីទិញឬលក់មូលបត្រ តាមវិធីសាស្ត្រជួញដូរតាមការចរចា។ បញ្ជាប្រភេទនេះធានាដល់ការជួញដូររបស់វិនិយោគិននៅក្នុងតែមួយប្រតិបត្តិការធំប៉ុណ្ណោះ និងផ្ដល់ភាពសម្ងាត់ដល់បញ្ជានិងការជួញដូររបស់វិនិយោគិនក្នុងអំឡុងម៉ោងជួញដូរ។
    • ចំណាំ៖ ការកែតម្រូវឬការលុបបញ្ជាអាចធ្វើទៅបាន ដរាបណាបញ្ជានោះមិនទាន់ត្រូវបានអនុវត្តការជួញដូរ។ ពេលវេលាបញ្ជាក់ពីការទទួលបញ្ជានៅក្នុងប្រព័ន្ធជួញដូររបស់ ផ.ម.ក. ត្រូវបានកំណត់សាជាថ្មី នៅពេលដែលមានការកែប្រែថ្លៃ ឬការបង្កើនបរិមាណនៃបញ្ជា។
ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ៧ ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣៦៨ ចំនួនអ្នកទស្សនាពីម្សិល : ៣៩៤