អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

 »  ព័ត៌មាន  »  ព័ត៌មាន​មូលបត្រ​ថ្មីៗ  »  សេចក្តីជូនដំណឹងអំពីលទ្ធផលប៊ុកបៀលឌីង និង ដំណើរការបរិវិសកម្ម របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី

សេចក្តីជូនដំណឹងអំពីលទ្ធផលប៊ុកបៀលឌីង និង ដំណើរការបរិវិសកម្ម របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី

រាជធានីភ្នំពេញ ថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ធនាគារ) គាំទ្រពីក្រុមហ៊ុនធានាទិញមូលបត្រ យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី (ក្រុមហ៊ុនយាន់តា) មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា បន្ទាប់ពីបញ្ចប់ដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) របស់ធនាគារកាលពីថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ មានវិនិយោគិនចូលរួមចំនួន ២.១៨០ នាក់ ដែលក្នុងនោះ មានវិនិយោគិនក្នុងស្រុកចំនួន ៩៥.៥៥% និងវិនិយោគិនបរទេសចំនួន ៤.៤៥%។

តម្រូវការចូលរួមដាក់សំណើទិញ និងកំណត់ថ្លៃ (ប៊ុកបៀលឌីង) មានចំនួនច្រើនគួរឲ្យកត់សម្គាល់ ដោយតម្រូវការសរុបមានចំនួន ៣ដង លើសចំនួនភាគហ៊ុនដែលបានលៃបម្រុងទុកក្នុងដំណាក់កាលប៊ុកបៀលឌីង។

តម្លៃភាគហ៊ុនចុងក្រោយដែលបានកំណត់ ដោយអនុលោម តាមនីតិវិធីស្តីពីការធ្វើប៊ុកបៀលឌីង និងការធ្វើបរិវិសកម្ម ដែលបានអនុម័តដោយគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) គឺ ១៦.២០០ រៀល

ជាថ្មីម្តងទៀត ធនាគារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វិនិយោគិន និងអតិថិជនទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) និងទិញភាគហ៊ុនរបស់ ធនាគារ។ សូមស្វែងរកលទ្ធផលនៃការកំណត់ថ្លៃ (ប៊ុកបៀលឌីង) តាមរយៈ៖ www.acledabank.com.kh/kh/assets/pdf_zip/bookbuildingresult.xlsx

ជាមួយគ្នានេះដែរ ធនាគារ សូមអញ្ជើញ វិនិយោគិនដែលទទួលបានជោគជ័យ និងវិនិយោគិនដែលមិនទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង និងវិនិយោគិនដែលមិនបានចូលរួមក្នុងដំណាក់កាលប៊ុកបៀលឌីងទាំងអស់ សូមចូលរួមក្នុងដំណាក់កាលបរិវិសកម្មបន្តទៀត ដើម្បីបញ្ចប់ដំណើរការទិញភាគហ៊ុនរបស់ធនាគារ។

សូមបញ្ជាក់ថា ដើម្បីគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលនៃវីរុស covid-19 ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសម្រេចបន្ថែមរយៈពេលនៃការធ្វើបរិវិសកម្ម និងបន្ថែមនូវជម្រើសក្នុងការដាក់សំណើទិញតាមប្រព័ន្ធអនឡាញ ដើម្បីសុវត្ថិភាព និងភាពងាយស្រួលរបស់វិនិយោគិនសាធារណៈ តាមរយៈ គេហទំព័របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី www.acledabank.com.khwww.acledasecurities.com.kh. ដោយស្វែងរកពាក្យ "សំណើទិញភាគហ៊ុន"។

១. កាលបរិច្ឆេទបរិវិសកម្ម ទីតាំង និង នីតិវិធី

  • កាលបរិច្ឆេទ ៖ ២៤ មីនា ដល់ ២៤ មេសា ២០២០ (ម៉ោង៨:០០ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ)
  • ទីតាំង ៖ ទីស្នាក់ការភ្នាក់ងារចែកចាយលក់
    • អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី (ACS) និង បញ្ជរ​នៅ​តាម​សាខា​របស់​ធនាគារ អេស៊ីលីដា
    • យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី
    • អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី (SBI)
    • អ អេច ប៊ី ឥណ្ឌូឆៃណា ស៊ីឃ្យួរឹធី ម.ក (RHBS)
    • កម្ពុ ស៊ីឃ្យួរឹធី ភីអិលស៊ី (CAMPUSEC)
    • ភ្នំពេញ ស៊ីឃ្យួរឹធី ភីអិលស៊ី (PPS)
    • កាណា ស៊ីឃ្យួរឹធី អិលធីឌី (CNS)
  • សម្រាប់​អាសយដ្ឋាន​ការិយាល័យ​ភ្នាក់ងារ​ចែកចាយ​លក់ សូម​ចុច​ទីនេះ
  • នីតិវិធី
    • វិនិយោគិន​ត្រូវ​មាន​គណនី​ជួញដូរ​នៅ​ក្រុមហ៊ុន​មូលបត្រ​ណា​មួយ​ដែល​ទទួល​បាន​អាជ្ញាបណ្ណ​ពី គ.ម.ក.។
    • វិនិយោគិនត្រូវបំពេញពាក្យស្នើសុំចូលរួមបរិវិសកម្ម។
    • វិនិយោគិនត្រូវដាក់តម្កល់ប្រាក់ចំនួន ១០០% នៃតម្លៃសរុបនៃមូលបត្រដែលមានបំណងធ្វើបរិវិសកម្មទៅក្នុងគណនីបរិវិសកម្មរបស់ធនាគារ អេស៊ីលីដា ដូចខាងក្រោម៖
      • ឈ្មោះគណនី ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី - គណនីបរិវិសកម្ម
      • លេខគណនី ៖ 0001-03571769-3-6 (ខ្មែររៀល)
      • Swift Code ៖ ACLBKHPP

២. ការជូនដំណឹងអំពីលទ្ធផលបរិវិសកម្ម

ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងជូនដំណឹងអំពីលទ្ធផលបរិវិសកម្មជូនវិនិយោគិន បន្ទាប់ពីទទួលបានការអនុម័តពី គ.ម.ក.។

សម្រាប់​ព័ត៌មាន​បន្ថែម៖

សូមអាននិងទាញយកឯកសារផ្តល់ព័ត៌មាន តាមរយៈ៖ www.acledabank.com.kh/kh/khm/listing-disclosure-documents

arrow_back ព័ត៌មាន​មូលបត្រ​ថ្មីៗ
ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ៥    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២៣៦    ចំនួនអ្នកទស្សនាពីម្សិល : ១.៥០៧