អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

 »  ក្រុមហ៊ុន​ចុះ​បញ្ជី  »  ក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ  »  រទសភ  »  របាយការណ៍​ប្រចាំ​ត្រីមាស​ទី៣ ឆ្នាំ២០១៣ របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ

របាយការណ៍​ប្រចាំ​ត្រីមាស​ទី៣ ឆ្នាំ២០១៣ របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ

ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤

១. រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ

  • លេខកូដ​ស្តង់ដារ ៖ KH1000010004
  • និមិត្តសញ្ញា ៖ រទសភ

២. សេចក្តី​លម្អិត

សម្រាប់​ដំណាច់​ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៣ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​ចំណូល​សរុប​ចំនួន ៣៧.៣២៩.០៨៩.០០០ រៀល កើន​លើស​ដំណាច់​ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១២ ចំនួន ៦,០១% និង​ចំណេញ​ក្នុង​ការិយបរិច្ឆេទ​សរុប​ចំនួន ៧.៩៨៧.៥១២.០០០ រៀល កើន​ឡើង ដំណាច់​ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១២ ចំនួន ០,០៧% ។

សម្រាប់​ដំណាច់​ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៣ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​ចំណូល​សរុប​ចំនួន ១១៤.៩៩៣.១០០.០០០ រៀល កើន​លើស​ដំណាច់​ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១២ ចំនួន ១៧,៧% និង​ចំណេញ​ក្នុង​ការិយ​បរិច្ឆេទ​សរុប​ចំនួន ៣០.៦០៨.០៧២.០០០ រៀល កើន​លើស​ដំណាច់​ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១២ ចំនួន ២០,៣៤% ។

នៅ​ចុង​ការិយបរិចេ្ឆទ​នេះ​ដែរ ទ្រព្យ​សកម្ម​សរុប​បាន​កើន​ឡើង​រហូត​ដល់ ១.១០២.១១០.៥៩៥.០០០ រៀល និង​មូលធន​សរុប មាន​ចំនួន ៦៨៧.៧០១.៦៧២.០០០ រៀល ។

សូចនករ​សំខាន់ៗ​សម្រាប់​ត្រីមាស​ទី៣ ឆ្នាំ២០១៣ មាន​ដូចខាង​ក្រោម ៖

  1. ចំណេញ​ក្នុង​មួយ​ភាគហ៊ុន​ជា​មូលដ្ឋាន ៩១,៨៤ រៀល
  2. ផល​ចំណេញ​ក្នុង​មួយ​ឯកតា​មូលធន ១,១៧%
  3. ផល​ចំណេញ​ក្នុង​មួយ​ឯកតា​ទ្រព្យ​សកម្ម ០,៧៤%
  4. អនុបាត​ចរន្ត ៤,២៩ ដង
  5. អនុបាត​ចរន្ត​លឿន ៣,៥៦ ដង
  6. អនុបាត​ជុំ​បង្វិល​ទ្រព្យ​សកម្ម ០,០៣ដង
  7. ថ្លៃ​ដើម​មធ្យម ១.០១១,៥៤ រៀល/ម៣
  8. ថ្លៃ​ដើម​ផលិត​មធ្យម ៩៣៩,៣៨ រៀល/ម៣
  9. សន្ទស្សន៍​និយោជិត ធៀប​អតិថិជន (នាក់/១០០០​អតិថិជន) ២,៧៥

សម្រាប់​ទិសដៅ​ត្រីមាស​បន្ទាប់ រ.ទ.ស.ភ. សង្ឃឹម​ថា​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​មិន​តិច​ជាង ៨.៨២០ លាន​រៀល ដែល​ក្រុមប្រឹក្សាភិបាល និង​ក្រសួង​អាណាព្យាបាល​បាន​អនុម័ត ។

សូម​អាន​របាយការណ៍​ប្រចាំ​ត្រីមាស​ទី៣ ឆ្នាំ២០១៣ ទាំង​ស្រុង ដូច​មាន​ក្នុង​ឯកសារ​យោង ។


« ក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ
ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ២៥    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៨៣៥    ចំនួនអ្នកទស្សនាពីម្សិល : ១.១៩០