អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

homenavigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិnavigate_nextរទសភnavigate_nextរបាយការណ៍​ប្រចាំ​ត្រីមាស​ទី២ ឆ្នំា២០១៥ របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ (រ.ទ.ស.ភ.)

របាយការណ៍​ប្រចាំ​ត្រីមាស​ទី២ ឆ្នំា២០១៥ របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ (រ.ទ.ស.ភ.)

ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥

ក្នុង​ត្រីមាស​ទី២ ឆ្នំា២០១៥ រ.ទ.ស.ភ មាន​ចំណូល​សរុប​ចំនួន ៤៦.៨០៣.៥៥៥.០០០រៀល កើន​ជាង​ត្រីមាស​ទី២ ឆ្នំា២០១៤ ចំនួន ៦.៧៦៦.០១៩.០០០រៀល ស្មើ​នឹង ១៦,៩០% និង​ចំណេញ​សុទ្ធ​ក្នុង​ការិយបរិច្ឆេទ​សរុប​ចំនួន ៧.០៣៩.៥៣៨.០០០រៀល ថយ​ចុះ​ចំនួន ៣.៧៧៨.៤៥៣.០០០រៀល ស្មើ​នឹង ៣៤,៩៣% បើ​ធៀប​នឹង​ត្រីមាស​ទី២ ឆ្នំា២០១៤។ សម្រាប់​រយៈពេល​០៦ខែ គិត​ត្រឹម​ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នាំ២០១៥ រ.ទ.ស.ភ មាន​ចំណូល​សរុប​ចំនួន ៩២.៤៣៦.៧០៦.០០០រៀល កើន​ចំនួន ១៨.១៤១.៤៣៧.០០០រៀល ស្មើ​នឹង ២៤,៤២% បើ​ធៀប​នឹង​រយៈពេល​០៦ខែ គិត​ត្រឹម​ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នាំ២០១៤ និង​ចំណេញ​សុទ្ធ​ក្រោយ​បង់​ពន្ធ មាន​ចំនួន ២៨.៧២៧.៨៤៦.០០០រៀល កើន​ចំនួន ១២.៥៦១.០២១.០០០រៀល ស្មើ​នឹង ៧៧,៧០% បើ​ធៀប​នឹង​រយៈពេល​០៦ខែ គិត​ត្រឹម​ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នាំ២០១៤។ នា​ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នាំ២០១៥ នេះ​ដែរ ទ្រព្យ​សកម្ម​សរុប​របស់ រ.ទ.ស.ភ មាន​ចំនួន ១.២០៦.៨៨៣.២៦៦.០០០រៀល កើន​ចំនួន ៤០.៨៣២.១៩៣.០០០រៀល ស្មើ​នឹង ៣,៥០% និង​មូលធន​សរុប​មាន​ចំនួន ៧៥៥.៧៤៦.៨៩៧.០០០រៀល កើន​លើស​ចំនួន ១៩.៥៧៨.២៦៩.០០០រៀល ស្មើ​នឹង ២,៦៦%។

សូចនករ​សំខាន់ៗ​ប្រចំា​ត្រីមាស​ទី២ ឆ្នាំ២០១៥ មាន​ដូច​ខាង​ក្រោម៖

  1. ចំណេញ​ក្នុង​មួយ​ឯកតា​មូលបត្រ​កម្មសិទ្ធិៈ ៨១,០៧ រៀល
  2. ផល​ចំណេញ​ក្នុង​មួយ​ឯកតា​មូលធនៈ ០,៩៤%
  3. ផល​ចំណេញ​ក្នុង​មួយ​ឯកតា​ទ្រព្យសកម្មៈ ០,៥៩%
  4. អនុបាតចរន្តៈ ៤,១១ ដង
  5. អនុបាត​ចរន្ត​លឿនៈ ៣,៥២ ដង

ក្នុង​ត្រីមាស​បន្ទាប់ រ.ទ.ស.ភ រំពឹង​ថា​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ពិត មិន​តិច​ជាង ១០.៩៧៣ លានរៀល ដូច​ដែល​ក្រុមប្រឹក្សាភិបាល និង​ក្រសួង​អាណាព្យាបាល​បាន​អនុម័ត។

សូម​អាន​របាយការណ៍​ប្រចាំ​ត្រីមាស​ទី២ ឆ្នាំ២០១៥ ដូច​មាន​ក្នុង​ឯកសារ​យោង

arrow_back ថយក្រោម
ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ១៣    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.២១៨    ចំនួនអ្នកទស្សនាពីម្សិល : ១.៤៤០