អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

homenavigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិnavigate_nextរទសភnavigate_nextរបាយការណ៍​ប្រចាំ​ត្រីមាស​ទី១ ឆ្នាំ២០១៣ របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ

របាយការណ៍​ប្រចាំ​ត្រីមាស​ទី១ ឆ្នាំ២០១៣ របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ

ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣

១. រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ

 • លេខកូដស្តង់ដារ ៖ KH1000010004
 • និមិត្តសញ្ញា ៖ រទសភ

២. សេចក្តីលម្អិត

ក្នុង​ត្រីមាស​ទី១ ឆ្នំា២០១៣ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​ចំណូល​សរុប​ចំនួន ៣៩.៨៩៩.៨៤១.០០០ រៀល កើន​លើស​ត្រីមាសទី១ ឆ្នាំ២០១២ ចំនួន ២៩,៦៥% និង​ចំណេញ​ក្នុង​ការិយបរិច្ឆេទ​ចំនួន ១៤.២៦៧.៦២១.០០០ រៀល កើន​លើស​ត្រីមាសទី១ ឆ្នាំ២០១២ ចំនួន ១៣០,៩៧% ។ នៅ​ចុង​ការិយបរិចេ្ឆទ​នេះ​ដែរ ទ្រព្យសកម្ម​សរុប​បាន​ឡើង​រហូត​ដល់ ១.០២៦.៩២០.៣៣១.០០០ រៀល និង​មូលធន​ភាគហ៊ុន​កើន​ឡើង​រហូត​ដល់ ៦៧១.៣៦១.២២១.០០០ រៀល ។

សូចនករ​សំខាន់ៗ​នៃ​របាយការណ៍​ត្រីមាសទី១ មាន​ដូចខាង​ក្រោម ៖

 1. ចំណេញ​ក្នុង​ភាគហ៊ុន​ជា​មូលដ្ឋាន ១៦៤,០៥ រៀល
 2. ផលចំណេញ​ក្នុង​មួយ​ឯកតា​មូលធន ២,១៧%
 3. ផលចំណេញ​ក្នុង​មួយ​ឯកតា​ទ្រព្យសកម្ម ១,៤១%
 4. អនុបាត​ចរន្ត ៥,៧៩ ដង
 5. អត្រា​អនុបាតចរន្ត​លឿន ៤,៥៥ ដង
 6. អនុបាត​ជុំ​បង្វិល​ទ្រព្យសកម្ម ០,០៤ ដង
 7. ថ្លៃដើម​មធ្យម ៩០៥,១៨ រៀល
 8. ថ្លៃដើម​ផលិត​មធ្យម ២៧៤,២៩ រៀល
 9. សន្ទស្សន៍​និយោជិត ធៀប​អតិថិជន (នាក់/១០០០ អតិថិជន) ២,៦៦

សម្រាប់​ទិសដៅ​ត្រីមាស​បន្ទាប់ រ.ទ.ស.ភ. សង្ឃឹម​ថា​នឹង​ទទួល​បាន​ចំណេញ​ពិត​មិន​តិច​ជាង ៣៨.៤៤៦ លាន​រៀល ដូច​ដែល​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សាភិបាល​និង​ក្រសួង​អាណាព្យាបាល​ទាំង​ពីរ ។

សូម​អាន​របាយការណ៍​ប្រចាំ​ត្រីមាស​ទី១ ឆ្នំា២០១៣ ទាំង​ស្រុង ដូចមាន​ក្នុង​ឯកសារ​យោង& ៖ PPWSA 1st quarterly report and financial information 2013

arrow_back ថយក្រោម
ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ៧    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.១៩០    ចំនួនអ្នកទស្សនាពីម្សិល : ១.៤៤០