អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

homenavigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិnavigate_nextរទសភnavigate_nextរបាយការណ៍​ប្រចាំ​ត្រីមាស​ទី៣ ឆ្នាំ២០១៤ របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (រ.ទ.ស.ភ.)

របាយការណ៍​ប្រចាំ​ត្រីមាស​ទី៣ ឆ្នាំ២០១៤ របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (រ.ទ.ស.ភ.)

ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ

 • លេខកូដស្តង់ដារ ៖ KH1000010004
 • និមិត្តសញ្ញា ៖ រទសភ

សេចក្តីលម្អិត

ក្នុង​ត្រីមាស​ទី៣ ឆ្នំា២០១៤ រ.ទ.ស.ភ. មាន​ចំណូល​សរុប​ចំនួន ៤០.៩៦៧.៧៤០.០០០ រៀល កើន​ជាង​ត្រីមាស​ទី៣ ឆ្នំា២០១៣ ចំនួន ៣.៦៣៨.៦៥១.០០០ រៀល ស្នើ​នឹង ៩,៧៥% និង​ចំណេញ​សុទ្ធ​ក្នុង​ការិយបរិច្ឆេទ សរុប​ចំនួន ១៨.២៧៧.៤៩៣.០០០ រៀល កើន​ចំនួន ១០.២៨៩.៩៨១.០០០ រៀល ស្មើ​នឹង ១២៨,៨៣% បើ​ធៀប​នឹង​ត្រីមាស​ទី៣ ឆ្នំា២០១៣។ សម្រាប់​ដំណាច់​ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៤ រ.ទ.ស.ភ. មាន​ចំណូល​សរុប​ចំនួន ១១៥.២៦៣.០០៩.០០០ រៀល កើន​ចំនួន ២៦៩.៩០៩.០០០ រៀល ស្មើ​នឹង ០,២៣% បើ​ធៀប​នឹង​ដំណាច់​ការិយបរិច្ឆេទ ៩ខែ ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នំា២០១៣ និង​ចំណេញ​សុទ្ធ​ក្រោយ​បង់​ពន្ធ មាន​ចំនួន ៣៤.៤៤៤.៣១៨.០០០ រៀល កើន​លើស​ដំណាច់​ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៣ ចំនួន ៣.៨៣៦.២៤៦.០០០ រៀល ស្មើ​នឹង ១២,៥៣%។ នៅ​ចុង​ការិយបរិចេ្ឆទ​នេះ​ដែរ ទ្រព្យសកម្ម​សរុប​បាន​កើន​ឡើង​រហូត​ដល់ ១.១៦៩.១៥៩.០៥៧.០០០ រៀល និង​មូលធន​សរុប​មាន​ចំនួន ៧២៤.៨៦៥.០៣៥.០០០ រៀល។

សូចនករ​សំខាន់ៗ​សម្រាប់​ត្រីមាសទី៣ ឆ្នាំ២០១៤ មាន​ដូច​ខាង​ក្រោម៖

 1. ចំណេញ​ក្នុង​មួយ​ឯកតា​មូលបត្រ​កម្មសិទ្ធិ : ២១០,១៥ រៀល
 2. អនុបាត​ចំណេញ​ធៀប​នឹង​មូលធន : ២,៥៥%
 3. អនុបាត​ចំណេញ​ធៀប​នឹង​ទ្រព្យសកម្ម : ១,៥៩%
 4. អនុបាតចរន្ត : ៤,៥៣ ដង
 5. អនុបាតចរន្តលឿន : ៣,៨០ ដង
 6. អនុបាត​ជុំ​បង្វិល​ទ្រព្យសកម្ម : ០,០៤ ដង
 7. ថ្លៃដើមមធ្យម : ៩៣៧ រៀល/ម៣
 8. ថ្លៃលក់ទឹកមធ្យម : ១.០០២ រៀល/ម៣
 9. សន្ទស្សន៍​និយោជិត ធៀប​អតិថិជន (នាក់/១០០០អតិថិជន) : ២,៩៩

សម្រាប់​ទិសដៅ​ត្រីមាស​បន្ទាប់ រ.ទ.ស.ភ. រំពឹង​ថា​នឹង​ទទួល​បាន​ចំណេញ​ពិត មិន​តិច​ជាង ១២,៧៨៨ លាន​រៀល ដូច​ដែល​ក្រុមប្រឹក្សាភិបាល និង​ក្រសួង​អាណាព្យាបាល​បាន​អនុម័ត។

សូមចុចទីនេះ សម្រាប់​របាយការណ៍​ប្រចាំ​ត្រីមាស​ទី៣ ឆ្នាំ២០១៤។

arrow_back ថយក្រោម
ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ១៨    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.២៥៥    ចំនួនអ្នកទស្សនាពីម្សិល : ១.៤៤០